(ភ្នំពេញ)៖ ដើម្បីធានាមិនឱ្យមានការយល់ខុស ភាន់ច្រឡំ បន្លំ បោកបញ្ជោតកើតមានដល់ប្រជាពលរដ្ឋ ដែលធ្លាប់ជាអតិថិជនរបស់ក្រុមហ៊ុន KING TECHNOLOGY CO., LTD. (OPENNET) ដែលបានផ្ទេរទៅក្រុមហ៊ុន Ezecom Co., Ltd. ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅ។

ចំពោះករណីនេះ អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន KING TECHNOLOGY CO., LTD.(OPENNET) សូមជម្រាបជូនលោក លោកស្រី និងសាធារណជនបានជ្រាបថា រាល់ការប្រើប្រាស់ពាណិជ្ជនាម (Trade Name) និងពាណិជ្ជសញ្ញា (Trademark) “OPENNET” របស់ក្រុមហ៊ុន KING TECHNOLOGY CO., LTD.(OPENNET) ត្រូវបានហាមឃាត់ទាំងស្រុង។

រាល់ការបន្តប្រើប្រាស់ពាណិជ្ជនាម (Trade Name) និងពាណិជ្ជសញ្ញា (Trademark) “OPENNET” របស់ក្រុមហ៊ុន KING TECHNOLOGY CO., LTD.(OPENNET) ដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីអភិបាលបណ្តោះអាសន្ន ត្រូវចាត់ទុកថាជាអំពើខុសច្បាប់ ហើយជនដែលបន្តការប្រើប្រាស់ពាណិជ្ជនាម (Trade Name) និង ពាណិជ្ជសញ្ញា (Trademark) “OPENNET” របស់លក្រុមហ៊ុន KING TECHNOLOGY CO., LTD. (OPENNET) ដោយមធ្យោបាយណាក៏ដោយនឹងត្រូវប្រឈមវិធានការតាមផ្លូវច្បាប់ជាធរមាន៕

ខាងក្រោមនេះជាព័ត៌មានលម្អិត៖