(បរទេស)៖ ក្រុមហ៊ុន Meta Platform Inc ដែលជាមេធំរបស់ Facebook បានប្រកាសបង្ហាញឱ្យដឹងថា ខ្លួននឹងផ្លាស់ប្តូរនិមិត្តសញ្ញាភាគហ៊ុនទៅជា «META» ដែលជំនួសដោយអក្សរកាត់ «FB» មុនពេលទីផ្សារភាគហ៊ុនបើកនៅថ្ងៃទី០៩ ខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំមួយនេះបានប្តូរឈ្មោះពី Facebook Inc ទៅជា Meta Platform Inc កាលពីខែតុលាឆ្នាំ២០២១ ថែមទាំងបញ្ជាក់ថាវាជាផ្នែកមួយនៃមហិច្ឆតារបស់ខ្លួនលើសពីប្រព័ន្ធផ្សព្វផ្សាយសង្គម។ ខណៈដែលនាយកប្រតិបត្តិ (CEO) លោក Mark Zuckerberg ក៏កំពុងតែផ្តោតអារម្មណ៍ជាពិសេសក្នុងការបង្កើត Metaverse ដែលជាពិភពនិម្មិតបែបវិទ្យាសាស្រ្ត ដោយនឹងមានការរួមបញ្ចូលទាំងការងារ និងការកម្សាន្តផ្សេងៗនៅក្នុងពិភពនិម្មិតនោះ។

យ៉ាងណាមិញសម្រាប់ការផ្លាស់ប្តូរខាងលើនោះ ក្រុមហ៊ុន Meta ក៏បានលើកឡើងដែលថា ខ្លួននឹងផ្លាស់ប្តូរអក្សរកាត់នៃ Stock Ticker របស់ខ្លួនទៅជា «MVRS» ដែលនឹងមានប្រសិទ្ធភាព នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះតែម្តងដោយផ្តោតសំខាន់ចំពោះ Stock របស់ Metaverse៕