(ភ្នំពេញ)៖ ក្រុមហ៊ុន Kia Cambodia បានដាក់បង្ហាញពីរថយន្ដស៊េរីថ្មី ឆ្នាំ២០២២ ដែលមានម៉ូដែល Sportage Sorento និង Picanto នៅផ្សារទំនើបអ៊ីអនម៉ល២ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីផ្ដល់ជម្រើសកាន់តែល្អប្រសើរ ដល់អតិថិជនរបស់ខ្លួន ដែលកំពុងតែគាំទ្រ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែឧសភា ឆ្នាំ២០២២ នាពេលកន្លងទៅ។

រថយន្ដដ៏ថ្មីសន្លាងម៉ូដែល Sportage ឆ្នាំ២០២២ ដែលទើបតែមានវត្តមានដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា បានឈរបង្ហាញរាងដ៏សង្ហា ទំនើប និងទាន់សម័យ នៅក្នុងព្រឹត្តិការណ៍ទាំងបីថ្ងៃជាមួយនិងការចាប់អារម្មណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អតិថិជនទាំងនៅលើបណ្តាញសង្គម និងអតិថិជនដែលបានចូលរួមព្រឹត្តិការណ៍ផ្ទាល់។

រថយន្ត Sportage 2022 ជាប្រភេទ Egine: Smartstream ២.0L កម្លាំងសេះ ១៥៦ Ps កម្លាំងបង្វិលជុំ ១៩២ nm ស៊ីឡាំង៤។ លក្ខណៈពិសេសខាងក្រៅរួមមាន៖ យ៉ាន់ស្ព័រ ១៨ អ៊ីញ, ចង្កៀង និងស្តុកក្រោយជាប្រភេទ LED ។ល។ លក្ខណះពិសេសផ្នែកខាងក្នុង រួមមាន៖ អេក្រង់ Touch Screen ប្រភេទកោង , ចង្កូតអេឡិកត្រូនិក និងកម្តៅ, កៅអីពូកស្បែកប្រភេទអេឡិកត្រូនិក ទាំងអ្នកបើកបរ និងអ្នករួមដំណើរបានភ្ជាប់មកជាមួយនូវឧបករណ៍បំពងសម្លេង ជាប្រភេទ harman kardon ដែលជាផលិតផលរបស់សហរដ្ឋអាមេរិក កៅអីដែលមានខ្យល់ចេញចូល (ខាងមុខ) ជាច្រើនផ្សេងៗទៀត។

ពិសេសជាងនេះ ក្រុមហ៊ុន Kia ក៏បាននាំរថយន្ត Serento ឆ្នាំ២០២២ ដែលគ្រប់គ្នាស្គាល់ថាជារថយន្តSUVទំនើប តែងតែបង្ហាញនូវភាពលេចធ្លោ ប្រណិតភាព ហើយទាន់សម័យ។ លក្ខណះពិសេសរបស់ Serento ជា ប្រភេទ Egine: Smartstream ២.២L Turbo ម៉ាស៊ីនម៉ាស៊ូត កម្លាំងសេះ ២០០ Ps / ៣៨០០ rpm ហើយកម្លាំងបង្វិលជុំ ៤៣៦ nm / ១៨០០-២៥០០ rpm, GearBox: ៨ ដំឡើងល្បឿនដោយស្វ័យប្រវត្តិ យ៉ាន់ស្ព័រ ១៨ អ៊ីញ ចង្កៀងមុខក្រោយជាប្រភេទLED។

ជាងនេះទៅទៀតនៅក្នុងព្រឹត្តិការណ៍នៃការតាំងបង្ហាញរថយន្តទំាងបីថ្ងៃ ក្រុមហ៊ុន Kia ក៏មានការបញ្ចុះតម្លៃដ៏ពិសេសចាប់ពី ៥០០$ រហូតដល់ ២,០០០$ភ្លាមៗ។ ក្រៅពីនេះ Kia ក៏បានរៀបចំនូវ playground សម្រាប់កូនតូចៗរបស់លោកអ្នក ក៏ដូចជាកាដូជាច្រើនទៀតផងដែរ។

អ្វីដែលកាន់តែអស្ចារ្យជាងងនេះទៅទៀត នៅក្នុងខែមិថុនានេះ ក្រុមហ៊ុនក៏មាននូវប្រូម៉ូសិនដ៏ពិសេស ជូនដល់អតិថិជនជាមួយនិងការបញ្ចុះតម្លៃ រហូតដល់ទៅ3000$ ភ្លាមៗចំពោះ អថិជនអញ្ជើញមកទស្សនារថយន្តដោយផ្ទាល់ និងធ្វើការបើកសាកល្បង (Test Drive) នៅទីតាំង Showroom របស់ kia Cambodia ចាប់ពីថ្ងៃទី០១-៣០ មិថុនា ២០២២ តទៅ។

គួរបញ្ជាក់ផងដែរថា ដោយមានកំណើននៃការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាយើងកាន់តែខ្លាំង ក្រុមហ៊ុន Kia Cambodia បាននាំចូលម៉ូដែលល្បីជាច្រើន រួមមាន៖ ម៉ូដែល The 2022 Picanto, The 2022 Seltos, The all-new Sportage The all-new Carnival, The all-new Sorento , The all-new K5 , Sonet, និង Soluto សម្រាប់បំពេញតម្រូវការរបស់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ រយៈពេល៣ថ្ងៃ សម្រាប់ការតាំងបង្ហាញនេះ ក្រុមហ៊ុន Kia Cambodia ចង់ បង្ហាញជូនអតិថិជនអោយស្គាល់អំពី រថយន្តស៊េរីថ្មីដែលមានតម្លៃសមរម្យដល់ប្រជាជនកម្ពុជា ដោយមានតម្លៃចាប់ពី ២ម៉ឺនជាងរហូតដល់ ៧ម៉ឺនជាង។ រថយន្តរបស់ក្រុមហ៊ុនមានការធានាចាប់ពី ៣ឆ្នាំ ឬ៦០,០០០គីឡូ ដោយកំណត់យកមួយណាដល់មុន និងមានសេវាថែទាំរថយន្តរយៈពេល២ឆ្នាំ សម្រាប់អតិថិជនផងដែរ។ Kia the movement that inspires ។

សម្រាប់ព័ត៌មានលម្អិតអំពីរថយន្តនិងប្រូម៉ូសិន សូមទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ៖ ០២៣ ៩៩៩ ៥៥៥/ ០៩៥ ៩៩៩ ១៩១/ ០៩៥ ៩៩៩ ៧៩៩ Facebook Page: Kia Cambodia៕