(ឡុងដ៏)៖ ក្រុមអាហ្សង់ទីន បានលើកពានរង្វាន់ Finalissima 2022 ក្រោយពីបានស៊ុត ៣គ្រាប់ទៅលើក្រុមអ៉ីតាលី ដែលនេះជាជំនួបប៉ះគ្នារវាងជើងឯកពានអីរ៉ុប UEFA និងជើងឯកអាមេរិកខាងត្បូង Conmebol ដែលការប្រកួតបានធ្វើឡើងនាទឹកដីអង់គ្លេស នាកីឡដ្ឋាន Wembley។

នេះក៏បានក្លាយជាជ័យជម្នះទី២ របស់ក្រុមជើងឯកមកពីតំបន់អាមេរិកខាងត្បូង អាហ្សង់ទីន បន្ទាប់ពីធ្វើបានលើកទីមួយនៅឆ្នាំ១៩៩៣ ដែលបានឈ្នះក្រុមដាណឺម៉ាក ខណៈក្រុមបារាំង ក៏ជាក្រុមធ្លាប់ឈ្នះពាននេះម្តងកាលឆ្នាំ១៩៨៥ ក្រោយយកឈ្នះក្រុមអ៊ុយរូហ្គាយ ក្នុងជំនួបប៉ះគ្នារបស់ជើងឯកប្រចាំទ្វីបទាំងពីខាងលើនេះ។

ហើយនេះជាលើកទី៣ សម្រាប់ការបង្កើតពាននេះ ដោយក្រុមមានក្រុមមកពីតំបន់អាមេរិកខាងត្បូង ឈ្នះបាន ២លើក ហើយក្រុមតំបន់អឺរ៉ុបឈ្នះបាន ១លើក ខណៈស្ថិតក្នុងការប្រកួតខាងលើកវិញ សម្រាប់ ៣គ្រាប់ដែលធ្វើបាននោះកើតឡើងពីសំណាក់កីឡាករ Martinez, Di Maria និង Dybala ហើយក៏ជាការធ្វើបានយ៉ាងល្អរបស់ពួកគេ ដែលក្រុមអាហ្សង់ទីន មិនទាន់ស្គាល់ចាញ់នោះទេចាប់ពីឆ្នាំ២០១៩ ចំណោម ៣២ប្រកូត៕