(ម៉ិកស៊ិក)៖ កីឡាករប្រណាំងរថយន្ត Formula 1 សញ្ជាតិម៉ិកស៊ិក Sergio Perez បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាក្រុមប្រណាំង Red Bull រហូតដល់ឆ្នាំ២០២៤ បន្ទាប់ពីរូបគេទើបតែឈ្នះការប្រណាំងនៅព្រឹត្តិការណ៍ Monaco Grand Prix 2022 រួចមកនេះ។

បុរសវ័យ ៣២ឆ្នាំ Sergio Perez បានចូលមកកាន់ក្រុម Red Bull បន្ទាប់បញ្ចប់ការប្រកួតជាមួយក្រុម Racing Point កាលពីចុងឆ្នាំ២០២០ ហើយបានចំណាត់ថ្នាក់លេង ៤ ក្នុងការប្រណាំងរដូវកាល២០២១ ដែលលោករកបានតំណែងជើងឯកលេង១ នៅព្រឹត្តិការណ៍អាស៊ែបៃហ្សង់ (Azerbaijan)។

បញ្ជាក់ផងថា សម្រាប់កម្មវិធីប្រណាំងរថយន្ត Formula 1 រដូវកាល ២០២២ ជាបន្តទៀតនិងគ្រោងរៀបចំនៅទឹកដីប្រទេសអាស៊ែបៃហ្សង់ (Azerbaijan Grand Prix) ដែលចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ជាជុំទី៨ ក្នុងរដូវកាល ២០២២នេះ៕