(មែនឆេស្ទើ)៖ ខ្សែបម្រើ Juan Mata និងចាកចេញពីក្លិប Manchester united ដោយមិនមានតម្លៃផ្ទេរនោះទេ ក្រោយផុតកិច្ចសន្យាជាមួយក្លិបនៅរដូវក្តៅនេះ ដែលរូបលោកបានចូលរួមជាក្លិបរហ្សនាមបិសាចក្រហមនេះអស់រយៈពេល ៨ឆ្នាំកន្លងមកនេះ។ នេះបើតាមការចេញផ្សាយ BBC នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។

Juan Mata ជាកីឡាករខ្សែបម្រើសញ្ជាតិអេស្ប៉ាញ បានចូលរួមជាមួយក្លិប Man United កាលឆ្នាំ២០១៤ ផ្ទេរមកពីក្លិប Chelsea FC ក្នុងតម្លៃប្រមាណ ៣៧.១លានផោនដែលតម្លៃផ្ទេរកំណត់ត្រាមួយផងដែរ នៅក្រោយពេលដែលលោកបានឈ្នះបាល់ទាត់ពិភពលោក FIFA World Cup 2010។

Juan Mata ក៏បានរួមចំណែកឈ្នះពាន FA Cup, EFL Cup, FA Community Shield និងឈ្នះជើងឯកពានក្របខណ្ឌទី២ របស់អឺរ៉ុប UEFA Champions League 2016-17។

រយៈពេល ៨ឆ្នាំបុរសវ័យ ៣៤ឆ្នាំ Juan Mata បានបង្ហាញខ្លួន ២៨៥ប្រកួតរកបាន ៥១គ្រាប់ជាមួយក្លិប Man United ដោយរដូវកាល២០២១-២២ រូបគេលេងបានតែ ៧ប្រកួតប៉ុណ្ណោះក្នុងលីគអង់គ្លេស Premier League ខណៈក្លិបក៏បានប្រកាសថា ខ្សែបម្រើឆ្នើម ២រូបមាន Paul Pogba និង Jesse Lingard ក៏ចាកចេញពីកីឡដ្ឋាន Old Trafford នៅរដូវក្តៅនេះផងដែរ៕