(មេនឆេស្ទឺ)៖ ខ្សែបម្រើរបស់ក្លិប Manchester United កីឡាករ Juan Mata នឹងធ្វើតាមគន្លងរបស់កីឡាករ Paul Pogba និងកីឡាករ Jesse Lingard ក្នុងការចាកចេញពីក្លិបដែលជាម្ចាស់កីឡដ្ឋាន Old Trafford នេះ នៅពេលដែលកិច្ចសន្យារបស់លោក ផុតកំណត់ នៅដាច់ខែនេះ, នេះបើតាមការបញ្ជាក់ពីក្លិប ដែលលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ។

កីឡាករសញ្ជាតអេស្ប៉ាញ វ័យ៣៤ឆ្នាំរូបនេះ បានចូលទៅលេងនៅក្លិប United ក្រោយផ្ទេរមកពីក្លិប Chelsea កាលពីខែមករា ឆ្នាំ២០១៤ និងបានបង្ហាញខ្លួន២៨៥ប្រកួត ដោយបានឈ្នះពានរង្វាន់ FA Cup, League Cup និងពានរង្វាន់ Europa League ក្នុងអំឡុងពេលលេង៨ឆ្នាំកន្លងទៅនេះ។

Mata បានស៊ុតបាល់បញ្ចូលទី៥១គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន៤៧គ្រាប់ សម្រាប់ក្លិប United៕