(សៀមរាប)៖ ជុំទី៦នៃព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា នៅក្នុងទឹកដីនៃខេត្តសៀមរាប បាននាំយកភាពសប្បាយរីករាយកក្រើកដល់ភ្ញៀវជាតិ និងអន្តរជាតិដែលបានអញ្ជើញចូលរួមទស្សនា ខណៈជុំទី៧នឹងធ្វើឡើងនៅខេត្តកំពង់ចាម ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។

ភេសជ្ជៈប៉ូវកម្លាំងឈានមុខគេនៅកម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បានសហការជាមួយស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី នាំយកការប្រដាល់គុនខ្មែរដល់ខេត្តសៀមរាប ដើម្បីឲ្យពលរដ្ឋក្នុងតំបន់អាចមានឱកាសមើលប្រដាល់ផ្ទាល់ភ្នែក ទទួលយកភាពសប្បាយរីករាយ ព្រមទាំងផ្សព្វផ្សាយសក្តានុពលនៃក្បាច់គុនខ្មែរបុរាណឲ្យកាន់តែមានភាពល្បីល្បាញបន្ថែមទៀត។

មិនត្រឹមតែប៉ុណ្ណោះ ការប្រដាល់ដ៏អស្ចារ្យនេះបានផ្តល់ឱកាសដល់កីឡាករគ្រប់រូបបញ្ចេញអស់ពីសមត្ថភាព ដើម្បីយកឈ្នះដៃគូប្រកួតក្រោមក្រសែភ្នែកទស្សនិកជនរាប់ពាន់នាក់ ក្នុងដំណើរឆ្ពោះទៅដណ្តើមខ្សែក្រវាត់ពិភពលោកដំបូងគេបង្អស់ IPCC KUN KHMER និងប្រាក់លានសន្ធឹកសន្ធាប់ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ។

ទស្សនិកជនជាច្រើន បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងបង្ហាញអារម្មណ៍រំភើបចំពោះការបង្កើតឲ្យមានកម្មវិធីនេះឡើង។ បរិវេណប្រដាល់ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសពីមួយវគ្គទៅមួយវគ្គ គឺពោរពេញដោយសម្លេងទះដៃ និងសម្រែកហ៊ោកញ្ជ្រៀវយ៉ាងសប្បាយរីករាយ។

ជួបគ្នាជុំបន្ទាប់នៅទឹកដីខេត្តកំពង់ចាម ដើម្បីទទួលយកបទពិសោធន៍នៃការមើលប្រដាល់ផ្ទាល់ភ្នែក និងផ្តល់ជាកម្លាំងចិត្តដល់កីឡាករប្រដាល់គុនខ្មែរ ដែលតស៊ូថែរក្សាសម្បត្តិវប្បធម៌ដ៏ថ្លៃថ្លាមួយនេះ។

សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia

* ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បង្កើនថាមពល ជំនួយការចងចាំ បន្សាបភាពស្រវឹង

សូមទស្សនាវីដេអូខាងក្រោម