(ភ្នំពេញ)៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បុរី មេគង្គ លែន បានប្រារព្ធពិធីប្រគល់សោរផ្ទះ ជូនអតិថិជន នៅគម្រោងធំទី២ ហ្គោលឌិន អាវិននូ ដែលការរៀបចំនេះ ត្រូវបានអញ្ចើញភ្ញៀវកិត្តិយសជាច្រើនរូប ដែលសុទ្ធសឹងជាអតិថិជនបានទិញផ្ទះនៅគម្រោងនេះដោយផ្ទាល់។

ការប្រារព្ធពិធីនេះ ធ្វេីឡេីងដើម្បីថ្លែងអំណរគុណ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់អតិថិជនដែលស្រលាញ់ពេញចិត្ត ហើយក៏បានទិញផ្ទះ និងបានចូលមករស់នៅក្នុងគម្រោងធំទី២នេះ។ អ្វីទាំងអស់នេះបានបញ្ចាក់ឲ្យឃើញថា បុរី មេគង្គ លែន ពិតជាមានការយកចិត្តទុកដាក់ទៅលើអតិថិជនជាខ្លាំង មិនថាជាអតិថិជនចាស់ ឬថ្មីនោះទេសុទ្ធសឹងតែទទួលការមើលថែ និងផ្តល់នូវភាពសំខាន់ជូនដល់គ្រប់អតិថិជនទាំងអស់។

គម្រោងធំទី២នេះ ជាគម្រោងលាតសន្ធឹងលើផ្ទៃដី ៥ហិចតា ជាមួយនឹងការរចនាទេសភាពគម្រោងរាងត្រីកោណទឹកមាស និងត្រូវបានរចនាឡើងផ្អែកលើស្ថាបត្យកម្មបែបទំនើប ស័ក្តិសមបំផុតសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្ម ដែល មានទីតាំងស្ថិតនៅ ស្ថិតតាមបណ្តោយផ្លូវ ២០១១ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជិតវត្តក្រាំងធ្នង់)។

បច្ចុប្បន្ននេះ បុរី មេគង្គ លែន បានរីកសាយភាយស្ទេីគ្រប់ទីកន្លែង នៃរាជធានីភ្នំពេញ ដែលជាសញ្ញាមួយបង្ហាញពីសក្ដានុពលទាក់ទាញ សម្រាប់ការអភិវឌ្ឍន៏ និងលើវិស័យលំនៅដ្ឋាន ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុខគេមួយនៅក្នុងកម្ពុជា។

គួរជម្រាបថា ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាព ឈានមុខគេមួយ ក្នុងវិស័យអចលនទ្រព្យនៃកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា។

សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់ទីតាំងផ្ទាល់ ឬទំនាក់ទំនង មកកាន់លេខទូរស័ព្ទ៖ ០៦១ ៩៥៥ ៩៩៩៕