(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ពិតជាពិសេសខ្លាំងណាស់! បុរី មេគង្គ លែនបានប្រារព្ធពិធីប្រគល់សោរផ្ទះជូនអតិថិជន គម្រោងធំទី២ ហ្គោលឌិន អាវិននូ ដោយការរៀបចំនេះត្រូវបានអញ្ជើញភ្ញៀវកិត្តិយសជាច្រើនរូប ដែលពួកគាត់សុទ្ធសឹងដែលជាអតិថិជនដែលបានទិញផ្ទះនៅគម្រោងនេះដោយផ្ទាល់ផងដែរ។

គួរបញ្ជាក់ផងដែរថា ការប្រារព្ធពិធីនេះ គឺដើម្បីជាការអរគុណ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់អតិថិជនដែលស្រលាញ់ពេញចិត្ត ហើយក៏បានទិញផ្ទះ និងបានចូលមករស់នៅក្នុងគម្រោងធំទី២នេះ។ អ្វីទាំងអស់នេះ បានបញ្ជាក់ឃើញថា បុរី មេគង្គ លែនពិតជាមានការយកចិត្តទុកដាក់ទៅលើអតិថិជនជាខ្លាំង មិនថាជាអតិថិជនចាស់ឬថ្មីនោះទេ សុទ្ធសឹងតែទទួលបាននូវការមើលថែ ទាំងមុនពេលចូលរស់នៅ និងក្រោយការចូលរស់នៅក្នុងគំរោងនីមួយៗ។

បើនិយាយពី គម្រោងធំទី២នេះ គឺជាគម្រោងដែលត្រូវបានរចនាឡើងផ្អែកលើស្ថាបត្យកម្មបែបទំនើប ស័ក្តិសមបំផុតសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្ម ដែលមានទីតាំងស្ថិតនៅ ស្ថិតតាមបណ្តោយផ្លូវ 𝟐𝟎𝟏𝟏 ដែលជាតំបន់ដ៏អ៊ូរអរ សំរាប់ការប្រកបអាជីវកម្មគ្រប់ប្រភេទ ហើយមានចំងាយត្រឹមតែ ១៥នាទីប៉ុណ្ណោះពីផ្សាអ៉ីអន២ និង ផ្សារម៉ាក្រូ។

បច្ចុប្បន្ននេះ បុរី មេគង្គ លែន បានរីកសាយភាយសឹងគ្រប់ទីកន្លែង នៅរាជធានីភ្នំពេញ ដែលនេះជាការបញ្ជាក់អំពីការចូលរួមនៅក្នុងការអភិវឌ្ឍដ៏ខ្លាំងក្លា លើវិស័យលំនៅដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរជម្រាបដែរថា ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាពសំណង់រឹងមាំឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា។ សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ និង គម្រោង មេគង្គ ស៉ីធី ស្ថិតលើផ្លូវជាតិ ៦អា៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នៅទីតាំងផ្ទាល់ ឬមកកាន់លេខទូរសព្ទ៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗