(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៉ី អឺរ៉ុប បានប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ការចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។

ទទួលពាក្យ ចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយផ្ដល់អាហារូបករណ៍ ៣០% សម្រាប់អតីត និស្សិត និងមន្ដ្រីរាជការ សម្រាប់និស្សិត ចុះឈ្មោះថ្មីមុន ១០០នាក់ ថ្នាក់អនុបណ្ឌិតបញ្ចុះតម្លៃ ២០០ដុល្លារ សម្រាប់ថ្នាក់បណ្ឌិតបញ្ចុះតម្លៃ ៥០០ដុល្លារ។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើស រួមមាន៖ វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, វិទ្យាសាស្រ្តអប់រំ, សេដ្ឋកិច្ចកសិកម្ម, ចិត្តវិទ្យាគ្លីនិកនិងប្រឹក្សាផ្លូវចិត្ត, គ្រប់គ្រងពាណិជ្ជកម្ម, វិទ្យាសាស្រ្តសេដ្ឋកិច្ច, ធនាគារនិងហិរញ្ញវត្ថុ, គណនេណ្យនិងហិរញ្ញវត្ថុ, គ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់, គ្រប់គ្រង់ពាណិជ្ជកម្មអន្តរជាតិ, គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍, ការទូត, នីតិសាស្រ្ត, អក្សរសាស្រ្តខ្មែរ, រដ្ឋបាលសាធារណៈ, ទំនាក់ទំនងអន្តរជាតិ, វិទ្យាសាស្រ្តនយោបាយ និងបង្រៀនភាសាអង់គ្លេស។

ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១- នីតិសាស្រ្ត, ២- វិទ្យាសាស្រ្តអប់រំ, ៣- សេដ្ឋកិច្ចកសិកម្ម, ៤- វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៥- គ្រប់គ្រងពាណិជ្ជកម្ម, ៦- រដ្ឋបាលសាធារណៈ, ៧- ទំនាក់ទំនងអន្តរជាតិ, ៨- វិទ្យាសាស្រ្តនយោបាយ និង៩- វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់ ។ ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៧២ ០០ ៧២, ០១៧ ៧៩៩ ៨៨៩៕