(កូរ៉េ)៖ ផលិតកកម្ម Big Hit Music នៅថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសជាផ្លូវការថា BTS នឹងសម្តែងក្នុងកម្មវិធីតន្ត្រីសម្រាប់ការត្រឡប់មកវិញ ដែលនេះជាការរំពឹងទុកយ៉ាងខ្លាំងរបស់ពួកគេជាមួយនឹងអាល់ប៊ុមចម្រៀងថ្មី «Proof» ខណៈការសម្តែងក្នុងកម្មវិធីតន្ត្រីនេះទៀតសោត នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។

ចាប់ផ្តើមនៅថ្ងៃទី១៦ ខែមិថុនា ក្រុម BTS នឹងធ្វើការផ្សព្វផ្សាយបទ «Yet to Come» ដែលជាបទចំណងជើងនៃអាល់ប៊ុម anthology នាពេលខាងមុខរបស់ពួកគេ នៅលើកម្មវិធីតន្ត្រីប្រចាំសប្តាហ៍។ ក្រុម នេះ នឹង បង្ហាញ ខ្លួន ក្នុង កម្មវិធី «M Countdown» របស់ Mnet នៅ ថ្ងៃ ទី១៦ ខែ មិថុនា, «Music Bank» របស់ KBS 2TV នៅ ថ្ងៃ ទី១៧ ខែ មិថុនា និង «Inkigayo» របស់ SBS នៅ ថ្ងៃ ទី១៩ ខែ មិថុនា។

ការប្រគំតន្ត្រីនាពេលខាងមុខនេះ ត្រូវបានគេដឹងថា ជាលើកទី១ហើយរ របស់ក្រុម BTS ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ បន្ទាប់ពីការសម្តែងលើកចុងក្រោយ របស់គេគឺក្នុងកម្មវិធីតន្ត្រី គឺនៅខែមីនា ឆ្នាំ២០២២ កំឡុងពេលផ្សព្វផ្សាយសម្រាប់អាល់ប៊ុម «Map of the Soul: 7»។ ទន្ទឹមនឹងនេះ បទ «Proof» និងបទ «Yet to Come» នឹងចេញនៅថ្ងៃទី១០ ខែមិថុនា វេលាម៉ោង ១រសៀល (ពេលវេលានៅកូរ៉េ)៕