(អាមេរិក)៖ តារាសម្តែងប្រុសដ៏ល្បីល្បាញរបស់អាមេរិក លោក Tom Cruise ត្រូវបានរាយការណ៍មកថា នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅអំឡុងខែមិថុនានេះ ដើម្បីផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួន មានចំណងជើងថា «Top Gun: Maverick»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Korea Time នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។

យោងតាម Lotte Entertainment បាននិយាយថា កំពូលតារាសម្តែងរូបនេះ នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែមិថុនា រួមជាមួយផលិតករហូលីវូដ Jerry Bruckheimer ដែលបានសហការជាមួយគ្នា ក្នុងការសហការផលិតខ្សែភាពយន្តនេះ។ ដំណើរទស្សនកិច្ច នៅទីក្រុងសេអ៊ូល តារាសម្តែង Cruise ក៏នឹងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយផ្សេងទៀតសម្រាប់ខ្សែភាពយន្តនេះ មុនពេលរឿងនេះចេញផ្សាយជាភាសាកូរ៉េ នៅថ្ងៃទី២២ ខែមិថុនា នៅប្រទេសកូរ៉េ។

គួរជម្រាបថា នេះគឺជាដំណើរទស្សនកិច្ចលើកទី១០ ហើយរបស់ លោក Tom Cruise ទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីលើកដំបូងក្នុងឆ្នាំ១៩៩៤៕