(បរទេស)៖ លោក Elon Musk នៅថ្ងៃចន្ទដើមសប្ដាហ៍នេះបានបង្ហោះសារគំរាមដល់ ក្រុមហ៊ុន Twitter ថា លោក នឹង ហែកកិច្ចព្រមពៀងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិកចោល បើសិនជា បណ្ដាញសង្គមដ៏ជឿទុក ចិត្ត របស់អាមេរិកមួយនេះមិនព្រមបង្ហាញទិន្នន័យអំពី Spam និងគណនីក្លែងក្លាយដល់លោក។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

នេះមិនមែនជាលើកដំបូងនោះទេដែលកំពូលមហាសេដ្ឋី Musk បង្ហាញអារម្មណ៍មិនល្អចំពោះកិច្ចព្រមព្រៀង ទិញ-លក់មួយនេះ។ យោងតាមលិខិតដែលមេធាវីរបស់លោក Musk បានផ្ញើទៅកាន់ក្រុមហ៊ុន Twitter នៅ ថ្ងៃចន្ទម្សិលមិញនេះបានឱ្យដឹងថា ក្រុមហ៊ុន Twitter កំពុងតែរំលោភលើកិច្ចព្រមព្រៀង។

ការគំរាមដើរចេញពីកិច្ចព្រមព្រៀងនេះ វាបានកើតមានឡើងចំពេលដែល តម្លៃហ៊ុនរបស់ក្រុមហ៊ុន Twitter និង Tesla កំពុងធ្លាក់ចុះ និងចំពេលមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច និងអត្រាការប្រាក់ខ្ពស់ក្នុងការប្រឈមមុខនឹងអតិផរណាដែលកំពុងកើនឡើង។

ពាក់ព័ន្ធនឹងការគំរាមលុបចោលកិច្ចព្រមព្រៀងនេះ ត្រូវបានខាង Twitter លើកឡើងថា ខ្លួននឹងនៅតែ បន្ត កិច្ច សហការជាមួយនឹង Musk ទៅលើកិច្ចព្រមព្រៀង ហើយចំពោះលក្ខខណ្ឌដែល លោក Musk ចង់បាន ខាង ក្រុមហ៊ុន Twitter នឹងផ្ដល់ជូន។

គួរបញ្ជាក់ផងដែរថា កាលពីពាក់កណ្ដាលខែឧសភាកន្លងទៅនេះ លោក Musk បានប្រកាសផ្អាកកិច្ចព្រមព្រៀង ដោយគាត់បាននិយាយថា ដរាណាខាង Twitter មិនព្រមបង្ហាញថា spam bots មានតិចជាង ៥ភាគរយ ខណៈដែលរូបគាត់ផ្ទាល់បានជឿជាក់ថា វាមានយ៉ាងតិច ២០ភាគរយ នៃ ចំនួនអ្នកប្រើ ប្រាស់សរុប៕