(បរទេស)៖ មិនខុសពីការរំពឹងទុកនោះឡើយនៅក្នុងព្រឹត្តិការណ៍ WWDC 2022 យប់មិញនេះក្រុមហ៊ុន Apple បានប្រកាសបង្ហាញប្រព័ន្ធប្រតិបត្តិការ iOS 16 និង iPadOS 16 ដែលជាកំណែបន្ទាប់នៃប្រតិបត្តិការដែលដំណើរការលើ iPhone និង iPad របស់ពួកគេ តែគួឱ្យស្តាយសម្រាប់ដំណើរការថ្មីនេះមានត្រកូលស្មាតហ្វូនមួយចំនួនត្រូវបានបញ្ចប់។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 16 ចុងក្រោយនេះ Apple សម្រេចចិត្តថាបញ្ឈប់ការគាំទ្រផ្នែក Software ដែលក្នុងនោះរួមមាន iPhone SE ជំនាន់ទី១, iPhone 6s, iPhone 6s Plus, iPhone 7 និង iPhone 7 Plus។

ចំពោះឧបករណ៍ដែលអាចអាប់ដេតទៅកាន់ iOS 16 បានគឺចាប់ពី iPhone 8 ឡើងទៅរួមមាន៖

• Phone 13
• iPhone 13 mini
• iPhone 13 Pro
• iPhone 13 Pro Max
• iPhone 12
• iPhone 12 mini
• iPhone 12 Pro
• iPhone 12 Pro Max
• iPhone 11
• iPhone 11 Pro
• iPhone 11 Pro Max
• iPhone XS
• iPhone XS Max
• iPhone XR
• iPhone X
• iPhone 8
• iPhone 8 Plus
• iPhone SE (ជំនាន់ទី២ ឬទី៣)។

ចំណែកឯម៉ូដែល iPad ដែលអាចអាប់ដេត iPadOS 16 បានរួមមាន៖

• iPad Pro 12.9 (5th gen)
• iPad Pro 12.9 (4th gen)
• iPad Pro 12.9 (3rd gen)
• iPad Pro 12.9 (2nd gen)
• iPad Pro 12.9 (1st gen)
• iPad Pro 11 (3rd gen
• iPad Pro 11 (2nd gen)
• iPad Pro 11 (1st gen)
• iPad Pro 10.5
• iPad Pro 9.7
• iPad (9th gen)
• iPad (8th gen)
• iPad (7th gen)
• iPad (6th gen)
• iPad (5th gen)
• iPad mini (6th gen)
• iPad mini (5th gen)
• iPad Air (4th gen)
• iPad Air (3rd gen)

គួរបញ្ជាក់ដែលថាម៉ូដែលទាំងអស់នេះជា iPhone និង iPad ដែលនឹងទទួលបានការអាប់ដេតនៅអំឡុងខែកញ្ញាឆ្នាំ២០២២ ខាងមុខនេះ៕