(ភ្នំពេញ)៖ អ្នកទីផ្សារនៅកម្ពុជាគួរតែផ្តោតលើការលេងហ្គេមលើឧបករណ៍ចល័ត ដើម្បីពង្រីកវិសាលភាពម៉ាកយីហោរបស់ពួកគេ។ នេះបើយោងតាមការឱ្យដឹងពីក្រុមហ៊ុន Httpool ដែលជាក្រុមហ៊ុនតំណាងផ្លូវការនៅកម្ពុជា របស់ភ្លែតហ្វមបណ្តាញទំនាក់ទំនងសង្គម Facebook, TikTok និង Spotify។

នៅក្នុងការបង្ហោះនាពេលថ្មីៗនេះ ក្រុមហ៊ុន Httpool ពន្យល់អំពីរបៀបដែលអ្នកទីផ្សារអាចពង្រីកទស្សនិកជន គោលដៅរបស់ពួកគេដោយប្រើប្រាស់ ឱកាសផ្សាយពាណិជ្ជកម្ម ដែលផ្តល់ជូនដោយការលេងហ្គេមលើឧបករណ៍ចល័ត។
ការរីកចម្រើនផ្នែកបច្ចេកវិទ្យា យ៉ាងឆាប់រហ័សបានធ្វើឱ្យសមត្ថភាព ទូរស័ព្ទរបស់យើង មានភាពប្រសើរឡើងយ៉ាងខ្លាំង។ វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ ដែលក្រុមហ៊ុនផលិតហ្គេមត្រូវការ ដើម្បីតាមឱ្យទាន់បច្ចេកវិទ្យាទាំងនេះ ដោយផលិតហ្គេមលើឧបករណ៍ចល័តដ៏អស្ចារ្យ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជន នៅទូទាំងពិភពលោក។ បច្ចុប្បន្ននេះ ហ្គេមលើឧបករណ៍ចល័តសន្សឹមៗ កំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុតមួយនៃការកម្សាន្ត។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺមិនមានការកំណត់អាយុ ក្នុងការលេងហ្គេមឡើយ។ ស្ថិតិបង្ហាញថា មនុស្សគ្រប់ជំនាន់រីករាយនឹងការចំណាយពេលវេលា ក្នុងការដោះស្រាយល្បែងផ្គុំរូប និងទទួលបានពិន្ទុខ្ពស់ នៅក្នុងហ្គេមឌីជីថលដែលពួកគេចូលចិត្ត។ ហ្គេមដែលអាចលេងដោយឥតគិតថ្លៃ គឺជាជម្រើសដ៏ពេញនិយមបំផុត ក្នុងចំណោមអ្នកលេង ហើយការផ្សាយពាណិជ្ជកម្ម ក្នុងអ៊ែបបានក្លាយជាទិដ្ឋភាពសំខាន់នៃការធ្វើទីផ្សារ។

អ្នកទីផ្សារជំនាញនឹងស្វែងរកឱកាសផ្សាយពាណិជ្ជកម្ម នៅក្នុងនិន្នាការណាមួយ ហើយវាច្បាស់ណាស់ថា ហ្គេមលើឧបករណ៍ចល័ត បង្ហាញនូវឱកាសដ៏អស្ចារ្យមួយ ដើម្បីឈានទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ នៅគ្រប់ក្រុមអាយុផ្សេងៗគ្នា។ លើសពីនេះទៀត ការផ្សាយពាណិជ្ជកម្មក្នុងអ៊ែបត្រូវបានបង្ហាញរួចហើយថាជាយុទ្ធសាស្ត្រធ្វើទីផ្សារដ៏ជោគជ័យ។

អ៊ែបកំពុងបង្កើតប្រាក់ចំណេញយ៉ាងច្រើ នសម្រាប់អ្នកបង្កើតអ៊ែប។ ក្នុងឆ្នាំ២០២០ ប្រាក់ចំណូលសរុបពីអ៊ែបទូរស័ព្ទបានកើនឡើងដល់ ៥៨២ពាន់លានដុល្លារ។ លើសពីនេះ ការផ្សាយពាណិជ្ជកម្មក្នុងអ៊ែប មានសារៈសំខាន់សម្រាប់អ្នកអភិវឌ្ឍន៍អ៊ែប។ ដោយសារហ្គេមលើឧបករណ៍ចល័ត និងអ៊ែបទូរស័ព្ទស្មាតហ្វូនភាគច្រើន អាចទាញយកបានដោយមិនគិតថ្លៃ អ្នកបង្កើតអ៊ែបចាំបាច់ត្រូវទាញយកប្រយោជន៍ ពីការផ្សាយពាណិជ្ជកម្មចំពោះផលិផល។ ម្យ៉ាងវិញទៀត អ្នកទីផ្សារពឹងផ្អែកលើឱកាសប្រជាសាស្រ្ត និងទស្សនិកជនដ៏ធំសម្បើមនៅក្នុងសហគមន៍ហ្គេម និងឌីជីថល។

ជាមួយនឹងអ្វីដែលបានលើកឡើងនេះ ហ្គេមលើទូរស័ព្ទចល័ត មានសក្តានុពលដែលមិនអាចប្រៀបផ្ទឹម បានក្នុងការឈានដល់ទស្សនិកជន គ្រប់ក្រុមអាយុពីប្រជាសាស្រ្តផ្សេងៗ។ ដូច្នេះហើយការផ្សាយពាណិជ្ជកម្ម នៅលើភ្លែតហ្វមឧបករណ៍ចល័ត មានលទ្ធភាពឈានដល់អ្នកប្រើប្រាស់រាប់លាននាក់ និងអភិវឌ្ឍមូលដ្ឋានអតិថិជនដ៏រឹងមាំ។ ភាពពេញនិយមរបស់ហ្គេមលើឧបករណ៍ចល័ត កំពុងកើនឡើងដល់កម្រិតថ្មីៗ។ កត្តានេះបង្កើតឱ្យមានឱកាសមួយ សម្រាប់អ្នកទីផ្សារដើម្បីផ្សព្វផ្សាយម៉ាកយីហោ ព្រឹត្តិការណ៍ និងផលិតផលនៅក្នុងកម្រិតសកលលោក។

* ការផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុន AdColony

ក្រុមហ៊ុន AdColony ផ្តល់ជូនអ្នកផ្សាយពាណិជ្ជកម្មនូវវីដេអូ HD ដែលចាក់ភ្លាមៗប្រកបដោយភាពច្នៃប្រឌិត ដោយធានាថានឹងទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់។ លទ្ធផលនៃការផ្សាយពាណិជ្ជកម្ម ក្នុងហ្គេមលើឧបករណ៍ចល័ត គឺជាយុទ្ធសាស្ត្រធ្វើទីផ្សារដ៏អស្ចារ្យ ដោយបង្កើនការយល់ដឹងអំពីម៉ាកយីហោ និងផ្តល់ព័ត៌មានពាណិជ្ជកម្ម។ លើសពីនេះ ក្រុមហ៊ុន AdColony បង្ហាញទម្រង់ផ្សាយពាណិជ្ជកម្មជាច្រើន សម្រាប់អ្នកទីផ្សារធ្វើការជ្រើសរើស។

វីដេអូពេញអេក្រង់ដែលដំណើរការលើឧបករណ៍ចល័ត គឺជាជម្រើសផ្សាយពាណិជ្ជកម្មដ៏ពេញនិយមបំផុត សម្រាប់ម៉ាកយីហោនានា។ លើសពីនេះទៀត មុខងារបន្ថែម «Dynamic end card» បន្ថែមស្រទាប់ច្នៃប្រឌិតនៅចុងបញ្ចប់នៃវីដេអូ ដែលទំនាក់ទំនងរបស់អ្នកប្រើប្រាស់ជាមួយ ការផ្សាយពាណិជ្ជកម្មកើនឡើងយ៉ាងខ្លាំង។ ឱកាសផ្សេងទៀតរបស់ក្រុមហ៊ុន AdColony រួមមាន Aurora HD, Aurora HD Playable's, Interstitial displays និងផ្ទាំងប៊ែននឺ។ ប្រព័ន្ធផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន AdColony អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់យុទ្ធនាការរបស់អ្នក។

វីដេអូទំនាក់ទំនងគុណភាពខ្ពស់ នឹងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ភាគច្រើន។ ទោះជាយ៉ាងណា ការសិក្សាបង្ហាញថា វីដេអូណាដែលវែងជាង ១០វិនាទី នឹងបាត់បង់ចំណាប់អារម្មណ៍របស់អ្នកមើល។ ទាំងនេះគឺជាឧបសគ្គដ៏លំបាក ក្នុងការឆ្លងផុតពីទស្សនៈរបស់អ្នកផ្សាយពាណិជ្ជកម្ម។ ទោះបីជាយ៉ាងណា លទ្ធផលនៃការផ្សាយពាណិជ្ជកម្ម ដែលអាចចាក់បាន ត្រូវបានបង្ហាញថាទទួលបានជោគជ័យ ក្នុងការជំរុញប្រាក់ចំណូល។
លើសពីនេះទៀត បច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មដែលអាចចាក់បាន មានឥទ្ធិពលវិជ្ជមានលើទិដ្ឋភាពជាច្រើននៃឧស្សាហកម្មនេះ។ ផលចំណេញពីការវិនិយោគ (RoI) ការបំប្លែង និងចំនួននៃការទាញយកគឺគ្រាន់តែជាអត្ថប្រយោជន៍មួយចំនួនប៉ុណ្ណោះ។
ទម្រង់ដ៏មានប្រជាប្រិយភាពបំផុត នៃការធ្វើទីផ្សារគឺការប្រើប្រាស់វីដេអូពេញអេក្រង់។ ដោយសារការវិវឌ្ឍរបស់បច្ចេកវិទ្យា ដែលអាចវាស់វែងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយវីដេអូបាន អ្នកផ្សាយពាណិជ្ជកម្ម អាចចូលប្រើទិន្នន័យពីក្រុមផ្សេងៗដូចជា អ្នកលេងហ្គេម អ្នកចូលចិត្តបច្ចេកវិទ្យា និងអ្នកប្រើប្រាស់ឧបករណ៍ចល័តជាដើម។ នេះគឺជាទិដ្ឋភាពសំខាន់នៃការធ្វើទីផ្សារឌីជីថល ហើយព័ត៌មានមានសារៈសំខាន់ក្នុងការបង្កើតមាតិកាដែលទាក់ទាញ។ ប្រព័ន្ធផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន
AdColony រួមជាមួយនឹងទិន្នន័យវិភាគលម្អិត ផ្តល់ជូនអ្នកទីផ្សារនូវអត្ថប្រយោជន៍មួយ ក្នុងការឈានដល់ទស្សនិកជន នៅទូទាំងពិភពលោកតាមរយៈបណ្តាញលេងហ្គេម។
ការផ្សាយពាណិជ្ជកម្ម ប្រកបដោយភាពច្នៃប្រឌិតជួយម៉ាកយីហោនានា ឱ្យផ្សារភ្ជាប់ជាមួយអ្នកប្រើប្រាស់ ដែលនៅទីបំផុតជួយអ្នកផ្សាយពាណិជ្ជកម្ម ក្នុងការសម្រេចបានគោលដៅរបស់ពួកគេ។ ម្យ៉ាងវិញទៀត ការផ្សាយពាណិជ្ជកម្មក្នុងអ៊ែប (in-app commercials) ជំរុញប្រាក់ចំណូលសម្រាប់អ្នកបង្កើតអ៊ែប។ ការចំណាយលើអ៊ែបទូរស័ព្ទ (mobile apps) និងការផ្សាយពាណិជ្ជកម្មជាវីដេអូបានកើនឡើងដល់ជាង ១៨ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនឡើង ១១% បើធៀបនឹងឆ្នាំមុន។ កត្តានេះបានជះឥទ្ធិពលដល់ឧស្សាហកម្មនេះយ៉ាងខ្លាំង ដែលបណ្តាញទំនាក់ទំនងសង្គមធំៗ និងភ្លែតហ្វមផ្សាយបន្តផ្ទាល់ពេញនិយមនានា កំពុងចាប់ផ្តើមផ្សាយពាណិជ្ជកម្មជាមួយនឹងវីដេអូខ្លីៗ។ ក្រុមហ៊ុន Snapchat បានបណ្តាក់ទុនយ៉ាងច្រើនលើទំព័ររបកគំហើញរបស់ខ្លួន ដែលបង្កើតបានជាទីតាំងដ៏ល្អឥតខ្ចោះ សម្រាប់ការផ្សាយពាណិជ្ជកម្មជាវីដេអូទំនាក់ទំនង ហើយក្រុមហ៊ុន YouTube បានសម្រេចចិត្តរុញមាតិកាពាណិជ្ជកម្មទៅកាន់បណ្តាញដែលមិនមែនជាដៃគូ។ ក្រុមហ៊ុនបានដឹងថា អនាគតនៃការផ្សាយពាណិជ្ជកម្មស្ថិតនៅក្នុងដៃរបស់វីដេអូទំនាក់ទំនងខ្លីៗ។

គួរកត់សម្គាល់ថា អ្នកទីផ្សារអាចទាញយកអត្ថប្រយោជន៍ពី “បញ្ជីមិនរាប់បញ្ចូល” ដើម្បីធានាបាននូវគោលការណ៍សុវត្ថិភាពម៉ាកយីហោនៅលើភ្លែតហ្វម។ ក្រុមហ៊ុន AdColony គឺជាប្រព័ន្ធដែលគួរឱ្យគោរព ដោយធានាថា ម៉ាកយីហោណាមួយដែលពាក់ព័ន្ធនឹងមាតិកាសម្រាប់មនុស្សពេញវ័យ នឹងមិនត្រូវបានបង្ហាញឱ្យអនីតិជនឃើញទេ។ ក្រុមហ៊ុន AdColony ផ្តល់ដំណោះស្រាយដើមដល់ការផ្សាយពាណិជ្ជកម្មនានា ដូចជាមាតិកាទំនាក់ទំនង ដែលអ្នកប្រើប្រាស់អាចភ្ជាប់អារម្មណ៍ជាមួយផលិតផល ឬសេវាកម្ម។ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្រុមហ៊ុន AdColony ពង្រីកវិសាលភាពនៃយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់អ្នកឱ្យបានខ្លាំងតាមដែលអាចធ្វើបាន ជាមួយនឹងវីដេអូដែលគួរឱ្យចាប់អារម្មណ៍ និងពាណិជ្ជកម្មដ៏អស្ចារ្យ។

* មិនមានដែនកំណត់ ចំពោះភាពពេញនិយមនៃហ្គេមលើឧបករណ៍ចល័ត

ឧស្សាហកម្មហ្គេមលើឧបករណ៍ចល័តកំពុងកើនឡើងប្រជាប្រិយភាពជាបន្តបន្ទាប់ ជាពិសេសក្នុងចំណោមមនុស្សជំនាន់ក្រោយ។ យោងតាមការស្រាវជ្រាវ ៧៧% នៃមនុស្សជំនាន់ Gen Z (កើតពីឆ្នាំ១៩៩៧ដល់២០១២) កំពុងលេងហ្គេមវីដេអូនៅលើឧបករណ៍ចល័តរបស់ពួកគេ។ កត្តានេះមិនកើតឡើងតែចំពោះមនុស្សជំនាន់ Gen Z ទេ ដោយមានទិន្នន័យបង្ហាញថា មនុស្សជំនាន់អ្នកផ្សេងទៀតក៏លេងហ្គេមដែរ ដោយជាង ៧០% នៃមនុស្សជំនាន់ millennials (កើតពីឆ្នាំ១៩៨២ ដល់១៩៩៦) ក៏ជាអ្នកចូលចិត្តលេងហ្គេមផងដែរ។ លើសពីនេះ ជាង ៥០% នៃមនុស្សជំនាន់ Gen X (កើតពីឆ្នាំ១៩៦៥ ដល់ ១៩៨០) បានកម្សាន្តអារម្មណ៍ដោយការលេងហ្គេមលើឧបករណ៍ចល័តរបស់ពួកគេ ហើយ ៣០% នៃមនុស្សជំនាន់ Baby boomers (កើតពីឆ្នាំ១៩៤៦ ដល់ ១៩៦៤) ក៏មានចំណាប់អារម្មណ៍ដូចគ្នាដែរ។

ជាងនេះទៀត ផ្នត់គំនិតយេនឌ័ពាក់ព័ន្ធនឹងការលេងហ្គេមឥឡូវនេះត្រូវបានបំបាត់ចោលហើយ ដោយលទ្ធផលនានាបានបង្ហាញឱ្យឃើញថា ស្ត្រីជាង ៥០% លេងហ្គេមកម្សាន្តធៀបនឹង ៤៩% កាលពីមុន។
ការផ្សាយពាណិជ្ជកម្មតាមហ្គេមលើឧបករណ៍ចល័តបើកទ្វារទៅកាន់ពិភពនៃលទ្ធភាពថ្មី សម្រាប់ការឈានទៅដល់ទស្សនិកជននៅទូទាំងពិភពលោក ឆ្លងកាត់ក្រុមអាយុផ្សេងៗគ្នា និងផ្តល់ជូនទិន្នន័យសំខាន់ៗអំពីអ្នកប្រើប្រាស់។
គ្រាន់តែកាលពីឆ្នាំមុន អ្នកលេងហ្គេមបានទាញយកហ្គេមលើឧបករណ៍ចល័ត ៨២,៩៨ពាន់លានហ្គេម! ការទាញយកនេះបង្កើតប្រាក់ចំណូលច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលសម្រាប់ Google Play និង Apple Store។ ដោយគ្មានអ្វីដែលត្រូវឆ្ងល់ ហ្គេមលើឧបករណ៍ចល័តមានលទ្ធភាពដ៏ធំសម្បើម ហើយអ្នកទីផ្សារអាចប្រើប្រាស់ទិដ្ឋភាពដ៏សំខាន់នេះ ដើម្បីទាក់ទាញទស្សនិកជនគោលដៅរបស់ពួកគេ។

* ប្រើប្រាស់ហ្គេមលើឧបករណ៍ចល័ត សម្រាប់គោលបំណងផ្សាយពាណិជ្ជកម្ម

កាលពីពីរឆ្នាំមុនក្រុមហ៊ុននានាដូចជាក្រុមហ៊ុន AdColony បានដាក់ការផ្សាយពាណិជ្ជកម្មជាវីដេអូជាង ២,៤លានវីដេអូ ហើយជិតមួយឆ្នាំក្រោយមក ចំនួននោះបានកើនឡើងដល់ ៦លានវីដេអូ។ ច្បាស់ណាស់ កំណើន ៧៣% នៃការផ្សាយពាណិជ្ជកម្មតាមហ្គេមលើឧបករណ៍ចល័តបង្ហាញថា ការធ្វើការផ្សាយពាណិជ្ជកម្មលើទូរស័ព្ទស្មាតហ្វូនដំណើរការយ៉ាងអស្ចារ្យសម្រាប់អ្នកទីផ្សារ។

ជាមួយនឹងប្រព័ន្ធរបស់ក្រុមហ៊ុន AdColony អ្នកប្រើប្រាស់អាចសម្រេចចិត្តថា តើត្រូវមើលពាណិជ្ជកម្មពេញលេញដែលមានគុណភាពខ្ពស់ឬអត់។ វីដេអូផ្សាយពាណិជ្ជកម្មទាំងនេះផ្តល់ជូនបន្ថែមនៅក្នុងហ្គេម ដូច្នេះវាជាស្ថានភាពឈ្នះ-ឈ្នះរៀងៗខ្លួនសម្រាប់អ្នកផ្សាយពាណិជ្ជកម្ម និងអ្នកលេងហ្គេម។ ជាងនេះទៀត វីដេអូផ្សាយពាណិជ្ជកម្មត្រូវបានចាក់ផ្សាយមុន ដែលមានន័យថា អ្នកប្រើប្រាស់ត្រូវមើលយ៉ាងហោចណាស់ផ្នែកតូចមួយនៃការផ្សាយពាណិជ្ជកម្មនោះមុនពេលអាចបិទវាបាន។ ដូចទៅនឹងការផ្សាយពាណិជ្ជកម្មតាមឧបករណ៍ចល័តភាគច្រើនដែរ ការចាប់ផ្តើមវីដេអូមានសារៈសំខាន់បំផុតដើម្បីធានាថា អ្នកមើលបានចូលរួម និចង់ផ្សារភ្ជាប់ទំនាក់ទំនងនឹងការផ្សាយពាណិជ្ជកម្ម។

ការរកប្រាក់ពីហ្គេមលើឧបករណ៍ចល័តគឺជាជម្រើសដែលចង់បានបំផុតសម្រាប់អ្នកផ្សាយពាណិជ្ជកម្ម។ ការស្រាវជ្រាវរបស់ក្រុមហ៊ុន AdColony បានបង្ហាញភស្តុតាងដែលបង្ហាញថាអ្នកទីផ្សារចូលចិត្តវីដេអូក្នុងអ៊ែប និង IAPS បើធៀបជាមួយការរកប្រាក់។ គំនិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតសម្រាប់ការផ្សាយពាណិជ្ជកម្មនៅក្នុងហ្គេមលើឧបករណ៍ចល័តគឺការផ្តល់ជូនជាកម្មវិធីផ្តល់រង្វាន់។ នៅពេលដែលអ្នកប្រើប្រាស់មើលវីដេអូរហូតដល់ចប់ ពួកគេនឹងទទួលបានរង្វាន់ក្នុងហ្គេមដោយអាស្រ័យលើអ៊ែបនោះ ដែលរង្វាន់នោះអាចជាវត្ថុ ឬឧបករណ៍ដែលបង្កើតឡើងដើម្បីបង្កើនបទពិសោធលេងហ្គេមរបស់ពួកគេ។

ពីមុនអ្នកប្រើប្រាស់ជាច្រើនបានប្រឆាំងនឹងការផ្សាយពាណិជ្ជកម្មក្នុងអ៊ែប ប៉ុន្តែតាមរយៈការដាក់ដំណើរការគោលគំនិត «មើលការផ្សាយពាណិជ្ជកម្មនេះរួចនឹងទទួលបានមាតិកាដែលមានគុណភាព» អ្នកប្រើប្រាស់កំពុងហាក់រៀនចូលចិត្តការផ្សាយពាណិជ្ជកម្មដែលមានការធ្វើសមាហរណកម្ម។ ទិន្នន័យដែលប្រមូលដោយក្រុមហ៊ុន Google Ad បានបង្ហាញពីកំណើន ៤០០% នៃការប្រាស្រ័យទាក់ទងជាមួយការផ្សាយពាណិជ្ជកម្ម និងតម្រូវការឱ្យមានវីដេអូដែលមានរង្វាន់កាន់តែច្រើន។ អ្វីដែលគួរឱ្យចង់ដឹងនោះ អ្នកលេងជាច្រើនចូលចិត្តមាតិកាផ្សាយពាណិជ្ជកម្ម ប្រសិនបើពួកគេអាចទទួលបានរង្វាន់ក្នុងហ្គេមដោយគ្រាន់តែមើលវីដេអូផ្សាយពាណិជ្ជកម្ម។ អ្នកប្រើប្រាស់ជាង ៧០% នៅសហរដ្ឋអាមេរិកបានសារភាពដោយបើកចំហថា ពួកគេមិនប្រកាន់ទៅនឹងការមើលវីដេអូពេញជាថ្នូរនឹងការទទួលរង្វាន់ទេ។

ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនានាបានចំណាយដើមទុនដ៏ធំសម្បើមលើការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅលើឧបករណ៍ចល័ត។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនបានចំណាយប្រហែល ២៤០ ពាន់លានដុល្លារ ហើយការវិនិយោគនោះបានកើនឡើងដល់ ២៩៨ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ការព្យាករនាពេលអនាគតបង្ហាញពីកំណើនប្រចាំឆ្នាំចំនួន ២២% ក្នុងការចំណាយលើការផ្សាយពាណិជ្ជកម្មតាមឧបករណ៍ចល័តនៅដំណាច់ឆ្នាំ២០២២។ សរុបមក នេះគឺជាវិស័យដែលអ្នកទីផ្សារអាចធ្វើឱ្យមានភាពត្រចះត្រចង់ជាមួយនឹងមាតិការបស់ពួកគេ។
ឧស្សាហកម្មហ្គេមលើឧបករណ៍ចល័តតំណាងឱ្យគ្រប់ទិដ្ឋភាពដែលចង់បានទាំងអស់សម្រាប់អ្នកផ្សាយពាណិជ្ជកម្ម ដោយមានសក្តានុពលកំណើនដ៏ធំធេង ការបង្កើតទស្សនិកជន និងសន្តិសុហិរញ្ញវត្ថុ។ លើសពីនេះទៀត ហ្គេមលើឧបករណ៍ចល័តមានចំណែក ៥០% នៃអ្នកលេងទាំងអស់នៅជុំវិញពិភពលោក។ នោះពិតជាទីផ្សាររកប្រាក់ចំណេញដ៏កាក់កបសម្រាប់អ្នកផ្សាយពាណិជ្ជកម្ម ហើយទិន្នន័យស្ថិតិបង្ហាញថា វាគួរតែត្រូវបានវិនិយោគយ៉ាងច្រើន។

* ហ្គេមដែលជាជម្រើសរបស់សាធារណជន

ប្រភេទហ្គេមលើឧបករណ៍ចល័តដែលពេញនិយមបំផុតគឺល្បែងផ្គុំរូប (២១,១៨%) បន្ទាប់មកគឺហ្គេមកាស៊ីណូ (១៨,៩%) និងហ្គេមយុទ្ធសាស្ត្រ (១៧,១៧%) ។ ប្រភេទហ្គេមទាំងនេះផ្តល់ឱកាសចម្បងសម្រាប់អ្នកផ្សាយពាណិជ្ជកម្មក្នុងការប្រមូលផ្តុំមាតិកាពាណិជ្ជកម្មរបស់ពួកគេ។ ហ្គេមលើឧបករណ៍ចល័ត កំពុងក្លាយជាម៉ូឌុលលេចធ្លោកាន់តែខ្លាំងឡើងនៃឧស្សាហកម្មហ្គេមដែលកាលពីមុនត្រូវបានគ្របដណ្ដប់ដោយហ្គេមលើកុំព្យូទ័រ និងហ្គេមលើឧបករណ៍លេងហ្គេម(console)។ បច្ចុប្បន្នយើងកំពុងជួបប្រទះការផ្លាស់ប្តូរគំរូប្រាក់ចំណូល។ ឥឡូវនេះ ហ្គេមលើឧបករណ៍ចល័តមានច្រើនជាង ៥២% នៃការលក់រាយហ្គេមទូទាំងពិភពលោក។ ជាងនេះទៀត ហ្គេមវីដេអូដែលរចនាឡើងសម្រាប់ទូរស័ព្ទស្មាតហ្វូនបានបង្កើតប្រាក់ចំណេញជាង ៩០ ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ ការព្យាករនេះបង្ហាញថា នៅចុងឆ្នាំ២០២២ ប្រាក់ចំណូលនឹងកើនឡើងដល់ ១២០ពាន់លានដុល្លារ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ហ្គេមលើឧបករណ៍ចល័តមានប្រជាប្រិយភាពក្នុងចំណោមស្ត្រីជាងបុរស ដោយ ៦៥% នៃស្ត្រីអាយុពី ១០ ទៅ ៦៥ឆ្នាំ លេងហ្គេមនៅលើទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ។ ស្រ្តី ៤៥% ជ្រើសរើសការកម្សាន្តបែបនេះច្រើនជាង ៥ដងក្នុងមួយសប្តាហ៍បើធៀបនឹងបុរសដែលមានតែ ៣៨%។ តាមទស្សនៈទីផ្សារ កត្តានេះបង្ហាញពីការវិនិយោគដែលអាចទុកចិត្តបានសម្រាប់ការផ្សាយពាណិជ្ជកម្មដែលផ្តោតលើចំណាប់អារម្មណ៍របស់ស្ត្រី។
ការផ្សារភ្ជាប់ទំនាក់ទំនងទៅនឹងវីដេអូពាណិជ្ជកម្ម និងការផ្សាយពាណិជ្ជ តាមទ្រឹស្តីគួរតែនាំមកនូវការចាប់អារម្មណ៍កាន់តែច្រើនលើស្ត្រី។ ដូច្នេះ ការកំណត់ទិសដៅទស្សនិកជនជាក់លាក់នេះ គួរតែទទួលបានមកវិញនូវកំណើនប្រាក់ចំណេញ ដោយសារស្ត្រីមានចំណែកភាគរយដ៏ច្រើននៃអ្នកលេងហ្គេម។ ទោះជាយ៉ាងណា ពួកគេជាច្រើនមានអារម្មណ៍ថា អ្នកបង្កើតអ៊ែបមើលរំលងតម្រូវការរបស់ពួកគេ។ ជាង ៦០% នៃអ្នកលេងហ្គេមជាស្ត្រីមានអារម្មណ៍ថា ហ្គេមភាគច្រើនត្រូវបានបង្កើតឡើងដោយផ្តោតខ្លាំងទៅលើបុរស។ ប៉ុន្តែ ហ្គេមដែលមានឈ្មោះថា Animal Crossing ឬ Candy Crush Saga គឺជាហ្គេមដ៏ជោគជ័យខ្លាំងមួយ។ កត្តានេះបង្ហាញថា ការវិនិយោគលើមាតិកាសម្រាប់ស្ត្រីមានសក្តានុពលដែលមិនធ្លាប់មានពីមុនមក ហើយគួរតែត្រូវបានពិនិត្យមើល។

* អត្ថប្រយោជន៍នៃការផ្សាយពាណិជ្ជកម្មក្នុងហ្គេមលើឧបករណ៍ចល័ត

អ្នកទីផ្សារតែងតែស្វែងរកវិធីច្នៃប្រឌិតថ្មី ដើម្បីឈានទៅដល់ទស្សនិកជនកាន់តែទូលំទូលាយនៅទូទាំងពិភពលោក ហើយការផ្សាយពាណិជ្ជកម្មនៅក្នុងហ្គេមលើឧបករណ៍ចល័ត អាចគ្រាន់តែជាសំបុត្រមាសប៉ុណ្ណោះ។ វាជាមធ្យោបាយប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលមួយក្នុងការផ្សារភ្ជាប់សាររបស់ម៉ាកយីហោមួយទៅកាន់អ្នកប្រើប្រាស់។ ការផ្សាយពាណិជ្ជកម្មក្នុងអ៊ែបផ្តល់ឱ្យក្រុមហ៊ុននានានូវទិន្នន័យ និងការវិភាគដ៏មានតម្លៃ ដើម្បីជួយបង្កើតលទ្ធផលយុទ្ធនាការ។
ការសិក្សាបានបង្ហាញរួចហើយពីសមត្ថភាព និងផលិតភាពនៃការផ្សាយពាណិជ្ជកម្មនៅក្នុងហ្គេមលើឧបករណ៍ចល័ត។ ជាមួយនឹងការអនុវត្តកម្មវិធីផ្តល់រង្វាន់ អ្នកប្រើប្រាស់កំពុងបើកចំហរចិត្តទៅកាន់ការផ្សាយពាណិជ្ជកម្មបែបលក្ខណៈលេចចេញឡើង (pop-up ads) ដោយរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ដល់ការលេងហ្គេម។ ការស្រាវជ្រាវ និងទិន្នន័យបង្កើតអំណះអំណាងដ៏គួរឱ្យទាក់ទាញសម្រាប់ហេតុផលថាតើហេតុអ្វីបានជាម៉ាកយីហោនានាគួរតែផ្តោតលើមាតិកាផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅក្នុងហ្គេមលើឧបករណ៍ចល័ត។ ច្បាស់ណាស់ ទីផ្សារហ្គេមនឹងបន្តរីកចម្រើន ហើយឧស្សាហកម្មផ្សាយពាណិជ្ជកម្មដែលមានការប្រកួតប្រជែងរួចហើយនោះ ចង់បង្កើតប្រាក់ចំណូលបន្ថែមជាមួយនឹងមាតិកាពាណិជ្ជកម្ម។ ដោយសារការពិតនេះ វាចាំបាច់ណាស់ដែលអ្នកទីផ្សារទទួលស្គាល់ និងយល់ពីឱកាសដ៏កាក់កបនៃការផ្សាយពាណិជ្ជកម្មក្នុងអ៊ែប។

ដោយសារឧស្សាហកម្មផ្សាយពាណិជ្ជកម្មមានភាពចង្អៀតខ្លាំង ម៉ាកយីហោនានានឹងចាំបាច់ត្រូវបង្ហាញភាពច្នៃប្រឌិត និងនវានុវត្តដ៏ល្អឯក ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ទាំងអស់។ ជាមួយនឹងប្រព័ន្ធរបស់ក្រុមហ៊ុន AdColony និងធ្វើអោយមាតិកាវីដេអូដែលមានគុណភាពខ្ពស់មានភាពទាក់ទាញ ចូរធានាថា ម៉ាកយីហោរបស់អ្នកនឹងដើរទៅមុខបាន។ ជាចុងក្រោយ ការផ្សាយពាណិជ្ជកម្មនៅក្នុងហ្គេមលើឧបករណ៍ចល័ត បង្ហាញពីឱកាសចំណេញសម្រាប់ម៉ាកយីហោ។ ទោះបីជាយ៉ាងណា អ្នកទីផ្សារគួរតែមានការប្រុងប្រយ័ត្នចំពោះការប្រកួតប្រជែងដ៏ធំ ហើយធានាថា ពួកគេកំពុងបង្កើតទាំងមាតិកាដែលគួរឱ្យចាប់អារម្មណ៍ និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីទាញយកផលចំណេញពីឱកាសដែលកំពុងកើនឡើង និងទទួលបានមកវិញនូវផលចំណេញដ៏ច្រើនពីការវិនិយោគ៕