(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ផ្សារទំនើប ជីប ម៉ុង បានបើកដំណើរការសាខាថ្មីមួយទៀតហើយ គឺ ផ្សារទំនើប ជីប ម៉ុង វេង ស្រេង ដែលស្ថិតនៅតាមបណ្ដោយផ្លូវ វេង ស្រេង។ មិនខុសពីសាខាមុនៗនោះទេ សាខាដ៏ថ្មីសន្លាងនេះប្រមូលផ្ដុំទៅដោយផលិតផលចម្រុះ ដល់ទៅជាង២ម៉ឺនមុខទំនិញ រួមមានផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីក្រៅប្រទេស ដែលធានាបាននូវគុណភាពខ្ពស់ និងមានតម្លៃសមរម្យ សមស្របទៅនឹងតម្រូវការ នៃការទិញទំនិញបែបសម័យថ្មីរបស់អតិថិជន។

ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះ អតិថិជននឹងទទួលការបញ្ចុះតម្លៃរហូតដល់៥០% ទៅលើមុខទំនិញជាច្រើនមុខដូចជា បន្លែ ផ្លែឈើស្រស់ៗ ផលិតផលត្រជាក់ និងកក អាហារសម្រន់ គ្រឿងទេស ភេសជ្ជៈ ស្រាបៀរ ផលិតផលសម្អាត សម្ភារប្រើប្រាស់ទូទៅ ព្រមទាំងផលិតផលសុខភាព និងសម្រស់។

ក្រៅពីកម្មវិធីបញ្ចុះតម្លៃ ផ្សារទំនើប ជីប ម៉ុង វេង ស្រេង ក៏មានកម្មវិធី ទិញ១ ថែម១ និងទិញ២ ថែម១ សម្រាប់មុខទំនិញមួយចំនួន ជាពិសេសគឺការផ្តល់ជូនជាប័ណ្ណទឹកប្រាក់៥ដុល្លារ សម្រាប់អតិថិជន២០០នាក់ដំបូង ដែលអញ្ជើញមកជាវទំនិញក្នុងផ្សារទំនើប ជីប ម៉ុង វេង ស្រេង។ កម្មវិធីពិសេសៗទាំងនេះចាប់ផ្តើមពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ រង់ចាំអីទៀត? សូមកុំឱ្យឱកាសដ៏ល្អពិសេសនេះកន្លងហួសឱ្យសោះ។

ផ្សារទំនើប ជីប ម៉ុង វេង ស្រេង មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ វេង ស្រេង កែងវិថីដួងងៀប២ ភូមិបឹងក្រពើ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (https://goo.gl/maps/TXqqHKEpfhkagkCRA) មានទំហំប្រមាណជាង១២០០ម៉ែត្រការ៉េ ថែមទាំងមានចំណតយានយន្តធំទូលាយ ប្រកបដោយផាសុកភាព។ ផ្សារទំនើប ជីប ម៉ុង វេង ស្រេង បើកដំណើរការចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១០យប់ ជារៀងរាល់ថ្ងៃ៕

សម្រាប់ព័ត៌មានបន្ថែម និងកម្មវិធីពិសេសៗជាច្រើនទៀត សូមចូលទៅកាន់តំណភ្ជាប់៖ https://www.facebook.com/ChipMongSupermarket/