(កូរ៉េ)៖ ខ្សែភាពយន្តបែប Zombie របស់កូរ៉េខាងត្បូង ដែលផ្ទុះខ្លាំងលើ Netflix ចំណងជើងថា «All of US Are Dead» នឹងត្រឡប់មកវិញក្នុងរដូវកាលទី២។ ក្រុមហ៊ុន Netflix បាននិយាយថា រដូវកាលថ្មីនឹងប្រាប់ពីដំណើររឿងបន្តនៃសិស្សមួយក្រុម ដែលបានរួចជីវិតពី Zombie នៅក្នុងវិទ្យាល័យមួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koeatime នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

តួសម្តែងសំខាន់ៗក្នុងរដូវកាលទី១ មានដូចជា Park Ji-hu, Yoon Chan-young និង Cho Yi-hyun សុទ្ធតែត្រូវបានបញ្ជាក់ថា នឹងត្រឡប់មកវិញក្នុងតួនាទីរបស់ពួកគេ នៅក្នុងរដូវកាលទី២ ដែលត្រូវបានដឹកនាំ ដោយអ្នកការពាររដូវកាលទី១ លោក Lee Jae-kyoo ។ នេះបើតាមការបញ្ជាក់ពី ក្រុមហ៊ុន Netflix។

គួរជម្រាបថា ស៊េរីរឿងខ្មោចឆៅ ដែលមាន១២ភាគនេះ បានក្លាយជាកម្មវិធីទូរទស្សន៍ មិនមែនភាសាអង់គ្លេស ដែលមានអ្នកមើលច្រើនបំផុតទី៤ ក្នុងរយៈពេល៤សប្តាហ៍ដំបូងរបស់ខ្លួន ជាមួយនឹងចំនួនទស្សនាជាប់ៗគ្នា រហូតដល់ ៥៦០.៨លានម៉ោងបន្ទាប់ពីរឿង «Squid Game» ដែលមានចំនួន ១.៦៥ពាន់លានម៉ោង និង «Money Heist: ភាគ៤៥» មានចំនួន ៧៩២.២លានម៉ោង និង «Money Heist: ភាគ៤» ដែលមាន ៦១៩លានម៉ោង៕