(យូឌីន)៖ ក្លិបបាល់ទាត់អ៉ីតាលី Udinese បានតែងតាំងអតីតកីឡាករ Andrea Sottil ជាគ្រូបង្គោលថ្មីរបស់ពួកគេ។ នេះបើតាមការបញ្ជាក់ពីក្លិប ដែលលេងនៅ Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

លោក Sottil ដែលបានបង្ហាញខ្លួន ១១៥ប្រកួតសម្រាប់ Udinese ក្នុងពេលជាកីឡាករចម្លោះពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣ នោះ បានជំនួសតំណែងលោក Gabriele Cioffi ដែលកិច្ចសន្យារបស់លោកមិនត្រូវបានបន្តនោះទេ បន្ទាប់ពីលោកបានក្លាយជាគ្រូបង្វឹកបណ្តោះអាសន្នកាលពីខែធ្នូឆ្នាំមុន។

លោក Sottil បានចុះកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយនឹងក្លិបដែលមានមូលដ្ឋាននៅទីក្រុង Udine នេះ បន្ទាប់ពីចាកចេញពីតួនាទីរបស់លោកនៅឯក្លិប Ascoli កាលពីខែមុន ក្រោយដឹកនាំបញ្ចប់នៅចំណាត់ថ្នាក់ទី៦ ក្នុងតារាងលីគ Serie B៕