(ញូវយ៉ក)៖ សហព័ន្ធកីឡាវាយសីពិភពលោក (BWF) បានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារថា ព្រឹត្តិការណ៍ US Open ក្នុងឆ្នាំនេះត្រូវបានលុបចោល ដោយសារតែភាពស្មុគស្មាញនៃស្ថាប័នដែលបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

ព្រឹត្តិការណ៍ប្រកួតវាយសី US Open គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ខាងមុខ។

«ស្ថាប័ន USA Badminton បានសន្និដ្ឋានថា វាមិនអាចទៅរួចនោះទេសម្រាប់ពួកគេ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ នៅក្នុងឆ្នាំនេះ ដោយសារតែភាពស្មុគស្មាញនៃស្ថាប័នដែលកើតចេញពីវិបត្តិកូវីដ-១៩» នេះបើតាមការអះអាងពីស្ថាប័ន BWF នៅក្នុងសេចក្តីថ្លែងការណ៍។

សូមជម្រាបថា នេះគឺជាព្រឹត្តិការណ៍ US Open លើកទី៣ ជាប់ៗគ្នាហើយដែលត្រូវបានលុបចោល ដោយសារតែវិបត្តិកូវីដ-១៩៕