(បរទេស)៖ ព្រឹត្តិការណ៍របស់ Apple នៅពេលថ្មីៗនេះបានដាក់បង្ហាញ iOS 16 ជាផ្លូវការហើយ ដោយវាបានបន្ថែមនូវមុខងារថ្មីៗជាច្រើន ក៏ដូចជាពង្រឹងបន្ថែមទៅលើចំណុចសំខាន់ៗមួយចំនួន ខណៈមុខងារនេះនឹងទម្លាក់ឱ្យអ្នកប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំខាងមុខនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

១. ជម្រើសតំបូងនោះគឺការអាប់ដេតទៅលើ Lock Screen ដែល Apple ហៅវាថាជាការអាប់ដេតដ៏ធំបំផុត។ ដោយវាមានជម្រើសច្រើនដូចជាការ Customize Font របស់ម៉ោង, ប្តូរជម្រើសពណ៌ផ្ទៃខាងក្រោយ, ប្តូររូប ហើយផ្ទាំង Lock Screen ក៏អាចបន្ថែមនូវ widgets ដែលបង្ហាញខាងក្រោមជាមួយនឹង កាលបរិច្ឆេទ និងពេលវេលាបានផងដែរ។

២. មុខងារ Notification ក្នុង Lock Screen លើកនេះ ក៏ត្រូវបានកែប្រែដូចគ្នា ដោយជំនួសពីការបង្ហាញពេញអេក្រង់ វាត្រូវបាន Apple ដាក់បញ្ចូលគ្នានៅខាងក្រោមវិញ។

៣. មុខងារថ្មីមួយដែលគេហៅថា Live Activities API វាអាចកំណត់ Notification ដែលដើរតួរដូចជាWidget ជាមួយនឹងការអាប់ដេតរាល់ពេលវេលាជាក់ស្តែងដូចជា តារាពិន្ទុ Sports Game ឬក៏ការម្មង់ម្ហូបជាដើម។

៤. មុខងារ Face ID ក៏អាចដំណើរការនៅក្នុង Landscape Mode បានដូច iPadOS ដែរហើយ ប៉ុន្តែសម្រាប់តែម៉ូឌែលមួយចំនួនប៉ុណ្ណោះ។

៥. មុខងារ Live Text ដែល Apple អនុញ្ញាតឱ្យវាអាចដំណើរការបាននៅលើវីដេអូទៀតផង ព្រោះបច្ចុប្បន្ននេះវាដំណើរការបានតែលើរូបភាពប៉ុណ្ណោះ។

៦. មុខងារ Message ទទួលបានការអាប់ដេតធំៗចំនួន ៣នៅក្នុង iOS 16។ ដោយអ្នកប្រើប្រាស់អាចកែសម្រួលសារ ដែលបានឈប់ផ្ញើរ, Unsend និងអាចដាក់សញ្ញាសម្គាល់ Unreadប្រសិនបើអ្នកមិនទាន់ចង់ឆ្លើយតបភ្លាមៗនោះទេ។

៧. មុខងារ Apple Wallet នៅក្នុង iOS 16 នៅពេលដែលចូលប្រើកម្មវិធីនេះវានឹងធ្វើការផ្ទៀងផ្ទាត់ (Verify) ទៅកាន់អ្នកដោយគ្រាន់តែបំពេញព័ត៌មានដែលត្រូវការ (ជាឧទាហរណ៍: បំពេញជាអាយុ មិនមែនជាថ្ងៃកំណើតរបស់អ្នក)។

៨. មុខងារ Apple Pay Later និងអនុញ្ញាតឱ្យការទិញចែកចេញជាបួននៃការបង់ប្រាក់ស្មើគ្នាសម្រាប់រយៈពេលរហូតដល់ប្រាំមួយសប្តាហ៍ឯណោះ។ ហើយ Apple Pay Order Tracking នឹងរក្សាទុក Receipts នៅក្នុង Wallet របស់អ្នក ហើយនឹងបង្ហាញរាល់ព័ត៌មាននៃការបញ្ជាទិញ។

គួរជម្រាបដែរថា សម្រាប់កំណែ iOS 16 នេះគេមិនទាន់កំណត់ថ្ងៃដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះឡើយ ខណៈកំណែនេះនឹងអាចប្រើបានចាប់ពី iPhone 8 ឡើងទៅ៕