(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei ប្តេជ្ញាថា ខ្លួននឹង ពង្រឹងក្នុងការកាត់បន្ថយកាបូននៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាមួយនឹងបច្ចេកវិទ្យាថាមពលបៃតង ដើម្បី ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិត Nuki Agya Utama នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE)បាននិយាយថា ថាមពលកកើតឡើងវិញនៃសមត្ថភាពថាមពលនៅឆ្នាំ២០២០ បានកើនឡើងដល់៣៣.៥% ដែលមានគម្លាត ១.៥% ពីគោលដៅនៅឆ្នាំ២០២៥ ជាមួយនឹងថាមពលវារីអគ្គីសនី និងថាមពលពន្លឺព្រះអាទិត្យ ដែលកំពុងក្លាយជាការរួមចំណែកដ៏ធំបំផុតក្នុងការបង្កើតថាមពលបៃតង"។

ថាមពលឌីជីថលរបស់ក្រុមហ៊ុន ហួវៃ (Huawei Digital Power) មានភារកិច្ចក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពថាមពលនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើនចំណែកនៃថាមពលកកើតឡើងវិញក្នុងការផលិតអគ្គិសនី ក៏ដូចជាធ្វើការសហការជាមួយដៃគូនិងអតិថិជនក្នុងតំបន់ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ថាមពលស្អាត និងនិរន្តរភាពផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT ។

លោក Sun Bohan ប្រធានផ្នែកDigital Power របស់ក្រុមហ៊ុន ហួវៃ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា៖ «ការប្រែប្រួលអាកាសធាតុជាសកលគឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយដែលយើងជួបប្រទះសព្វថ្ងៃនេះ ហើយថាមពលបៃតងបានក្លាយជាការយល់ស្របជាសកល និងជាមធ្យោបាយដ៏ល្អបំផុតដើម្បីទប់ទល់នឹងបញ្ហាប្រឈមនេះ។ ប៉ុន្តែ ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពនៃកាបូន ការផលិតថាមពលចាំបាច់ត្រូវតែមានកាបូនទាប ហើយការប្រើប្រាស់ថាមពលចាំបាច់ត្រូវតែមានអគ្គិសនី ជាមួយនឹងជំនួយពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់ផងដែរ។»

កាលពីថ្ងៃទី ១៩ ខែសភា ឆ្នាំ២០២២ កម្មវិធីDigital Power Green Energy Summit ឆ្នាំ២០២២របស់ក្រុមហ៊ុន ហួវៃអាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រារព្ធឡើងនៅប្រទេសសិង្ហបុរី ក្រោមប្រធានបទ«ថាមពលបៃតង អនាគតបៃតង»។ វេទិកានេះជាវេទិកាប្រមូលផ្តុំនូវអ្នកជំនាញជាច្រើនរូបរួមមាន៖ អ្នកបង្កើតគោលនយោបាយ អ្នកជំនាញផ្នែកឧស្សាហកម្ម និងអ្នកអនុវត្តនិរន្តរភាពមកពីទូទាំងតំបន់ ដើម្បីពិភាក្សាអំពីនិន្នាការអភិវឌ្ឍន៍បៃតង និងស្វែងយល់អំពីឱកាសរួមគ្នាក្នុងការប្រើប្រាស់បច្ចេកវិទ្យាដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងទិដ្ឋភាពបទប្បញ្ញត្តិ ដើម្បីជំរុញការផ្លាស់ប្តូរថាមពល។

តំបន់អាស៊ីប៉ាស៊ីហ្វិកមានសក្តានុពលយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញដែលជំរុញដោយគោលដៅអព្យាក្រឹតភាពកាបូនដ៏មានមហិច្ឆតា ប្រភពថាមពលកកើតឡើងវិញដ៏សម្បូរបែបដែលមិនទាន់បានប្រើប្រាស់ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។

នៅក្នុងវេទិកានេះ ក្រុមហ៊ុន Huawei បានធ្វើបទបង្ហាញដល់ទស្សនិកជនជាមួយនឹងដំណោះស្រាយចុងក្រោយបំផុត All-Scenario Smart PV និងដំណោះស្រាយការផ្ទុកថាមពលសម្រាប់ប្រព័ន្ធ PV ខ្នាតឧបករណ៍ប្រើប្រាស់ ប្រព័ន្ធផ្ទុកថាមពល កម្មវិធីពាណិជ្ជកម្មនិងឧស្សាហកម្ម ការប្រើប្រាស់នៅក្នុងគេហដ្ឋាន និង micro-grids ឆ្លាតវៃ។

ការដាក់ឱ្យដំណើរការនេះនឹងជួយពន្លឿនការទទួលយកថាមពលពន្លឺព្រះអាទិត្យជាប្រភពថាមពលចម្បង និងអាចឱ្យឧស្សាហកម្ម និងការប្រើប្រាស់តាមគេហដ្ឋានទទួលបានអត្ថប្រយោជន៍ពីអគ្គិសនីបៃតង។

ក្រុមហ៊ុន Huawei ផ្តល់ជូននូវតម្លៃអគ្គិសនីដែលមានកម្រិតល្អបំផុត (LCOE) សមត្ថភាពតភ្ជាប់បណ្តាញដែលប្រសើរឡើង និងពង្រឹងសុវត្ថិភាពឱ្យកាន់តែប្រសើរឡើងតាមរយៈនវានុវត្តនភាពជាបន្តបន្ទាប់ក្នុងការរចនាបន្តគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងឧស្សាហកម្មសំខាន់ៗផងដែរ។ បច្ចេកវិទ្យាសំខាន់ៗនៃដំណោះស្រាយ Smart PV របស់វារួមមាន Smart DC System (SDS), Smart I-V Curve Diagnosis 4.0, Smart String-Level Disconnector Technology (SSLD-TECH) និងការបង្កើត Grid Forming ។

Smart String Energy Storage System (ESS) សម្រាប់តម្លៃកម្រិតល្អបំផុតនៃការផ្ទុកថាមពល (LCOS) ៖ ជាមួយនឹងបទពិសោធន៍ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍ (R&D) ជាងដប់ឆ្នាំនៅក្នុងប្រព័ន្ធ ESS ក្រុមហ៊ុន Huawei រួមបញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ថាមពលអេឡិចត្រូនិច និងបច្ចេកវិទ្យាផ្ទុកថាមពលនៅក្នុងរចនាសម្ព័ន្ធតគ្នាដែលឆ្លាតវៃតែមួយគត់ដើម្បីដោះស្រាយបញ្ហាដែនកំណត់នៃថ្មលីចូម។ សមស្របសម្រាប់ការប្រើប្រាស់ថាមពលកម្រិតកំពូលនិងបទប្បញ្ញត្តិប្រេកង់ ប្រព័ន្ធHuawei Smart String ESS ផ្តល់នូវដំណោះស្រាយដែលអាចបត់បែនបាននិងចំណាយដែលមានប្រសិទ្ធិភាពជាមួយនឹងប្រាក់ចំណេញខ្ពស់។

ទន្ទឹមនឹងការ បំពាក់ដោយឧបករណ៍បញ្ជាថាមពលឆ្លាតវៃដែលភ្ជាប់ឧបករណ៍បញ្ជាម៉ូឌុល ESS ឧបករណ៍សាក EV និងប្រព័ន្ធគ្រប់គ្រង ជំនាន់ថ្មីនៃដំណោះស្រាយប្រើប្រាស់តាមគេហដ្ឋានSmart PV Solution ដែលរួមបញ្ចូលគ្នាក្នុងការបង្កើតជាប្រព័ន្ធអេកូប្រើប្រាស់ថាមពលឆ្លាតវៃ បានជួយបង្កើនអត្រានៃការប្រើប្រាស់ដោយខ្លួនឯងដល់ទៅ ៩០% បើធៀបនឹងចំនួន ៧០% នៅជំនាន់មុន ដោយនាំមកនូវបទពិសោធន៍ថាមពលស្អាតគ្រប់ជ្រុងជ្រោយដល់គេហដ្ឋានជាមួយនឹងតម្លៃអគ្គិសនីទាប សុវត្ថិភាពសកម្មនិងជំនួយដ៏ឆ្លាតវៃ។

ជាមួយនឹងដំណោះស្រាយជំនាន់ថ្មីនៃ C&I Smart PV Solution ភ្ជាប់មកជាមួយនូវ Inverter ចំនួនបីដំណាក់កាលថ្មីៗ (SUN2000-50KTL-M3) ជា Smart String ESS (LUNA- 200kWh-2H0) ដែលអាចភ្ជាប់ជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់ 100kW (PCS) និងឧបករណ៍បង្កើនប្រសិទ្ធភាព PV ឆ្លាតវៃ (MERC-1100W/1300WP) នឹងអនុញ្ញាតឱ្យក្រុមហ៊ុនទាំងអស់នៅក្នុងឧស្សាហកម្មនេះនឹងឈានទៅរកយុគសម័យកាបូនទាបជាមួយនឹងតម្លៃអគ្គិសនីដែលសមរម្យ សុវត្ថិភាពជាសកម្ម និង ជួសជុលនិងថែទាំO&Mដ៏ឆ្លាតវៃសម្រាប់បទពិសោធន៍កាន់តែប្រសើរ។

ក្រុមហ៊ុន ហួវៃ បានចាប់ផ្តើមដំណោះស្រាយ Smart Micro-grid ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរតាមអ៊ីនធឺណិតដោយរលូនរួមមានការផ្លាស់ប្តូរនៃការបិទ/បើកបណ្តាញតង់ស្យុងមធ្យម។ បើប្រៀបធៀបទៅនឹងការផលិតថាមពលពីប្រេង ដំណោះស្រាយរបស់ក្រុមហ៊ុន ហួវៃ បានកាត់បន្ថយ LCOE បានចំនួនច្រើនជាង ៥០%។ វាជួយកាត់បន្ថយការបាត់បង់ថាមពលអគ្គិសនីយ៉ាងមានប្រសិទ្ធភាព ជួយឱ្យសម្រេចបាននូវការបង្កើតជំនាន់ zero-carbon និងលុបបំបាត់ការបែងចែកថាមពលផងដែរ។

ឥឡូវនេះក្រុមហ៊ុន ហួវៃ កំពុងសហការជាមួយអតិថិជនមួយចំនួននៅក្នុងតំបន់នេះ ដើម្បីជំរុញកំណើននិងការទទួលយកថាមពលពន្លឺព្រះអាទិត្យ ដែលរួមចំណែកក្នុងការកាត់បន្ថយកាបូននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ទី នរិន្ទ ទាំងនេះគឺជាកត្តាជំរុញពីរនៃការអភិវឌ្ឍន៍បៃតងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក «ឌីជីថលនីយកម្មបានកំពុងតែជួយកែលម្អសុវត្ថិភាព ភាពងាយស្រួល និងនិរន្តរភាពនៃប្រព័ន្ធថាមពល ដែលប្រកបដោយសុវត្ថិភាព និងឯកជនភាព។ ឌីជីថលនីយកម្មនឹងជះឥទ្ធិពលយ៉ាងធំធេងលើវិស័យថាមពលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នាពេលអនាគត។ មួយវិញទៀត វិស័យថាមពលក៏អាចប្រើ ឧបករណ៍ឌីជីថលទាំងនេះ ដើម្បីបង្កើនប្រតិបត្តិការនិងការផ្លាស់ប្តូរឌីជីថលដែលមានសក្តានុពលក្នុងការបង្កើតប្រព័ន្ធ ថាមពលដែលមានការតភ្ជាប់ខ្ពស់។»

នៅក្នុងការជំនួបពិភាក្សា វាគ្មិនកិត្តិយសបានចូលរួមចែករំលែកការយល់ដឹងរបស់ពួកគេអំពីនិន្នាការចុងក្រោយបំផុតនៅក្នុងទីផ្សារថាមពលកកើតឡើងវិញនិងទីផ្សារBESS។ ពួកគេជឿថាថាមពលពន្លឺព្រះអាទិត្យនឹងរីកចម្រើនលឿនជាងមុននៅក្នុងតំបន់ ដោយសារថាមពលស្អាតមានប្រសិទ្ធភាពកាន់តែខ្ពស់និងងាយស្រួលក្នុងការដាក់ពង្រាយ ហើយ BESS នឹងដើរតួយ៉ាងសំខាន់មួយផ្នែកនៅក្នុងល្បាយថាមពល។

ការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវផលិតផលនិងសេវាកម្មលំដាប់ថ្នាក់ល្អបំផុត ក្រុមហ៊ុន ហួវៃ នឹងបង្កើតគុណតម្លៃកាន់តែច្រើនសម្រាប់អតិថិជន តាមរយៈការពង្រឹងបន្ថែមទៀតនូវបច្ចេកវិទ្យាឈានមុខគេក្នុងការផលិតថាមពលបៃតង និងការផ្ទុក ដោយជួយកសាងអនាគតប្រកបដោយនិរន្តរភាព និងកាបូនទាបសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ៕