(ភ្នំពេញ)៖ ក្រុមហ៊ុន EFG (Express Food Group) Co. Ltd. បានបើកដំណើរការជាផ្លូវការ មជ្ឈមណ្ឌល ទូរស័ព្ទថ្មី ឬ ហៅថា (Call-Center) ដែលមានទីតាំងនៅជាន់ទី២ ដែលក្នុងអាគារតែមួយជាមួយនឹងហាង The Pizza Company សាខាចោមចៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ប្រទេសកម្ពុជា។

មជ្ឈមណ្ឌលហៅទូរសព្ទថ្មីទំហំ ២០០ម៉ែត្រការ៉េ ដែលអាចបង្កើនសមត្ថភាពឆ្លើយតបសេវាកម្មអតិថិជន បានទ្វេដង និងផ្តល់នូវការិយាល័យដ៏រស់រវើក សម្រាប់បុគ្គលិកផងដែរ ក្នុងការពង្រីក ប្រតិបត្តិការរបស់ខ្លួន លើការបម្រើសេវាទូរស័ព្ទ ការបញ្ជាទិញតាមអ៊ីនធឺណិត និងកម្មវិធីទូរស័ព្ទ។

បើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១១យប់ ៧ថ្ងៃក្នុងមួយសប្តាហ៍ មជ្ឈមណ្ឌលហៅទូរសព្ទថ្មីនេះ មានការរចនាបែបទំនើបធំទូលាយ ដែលរួមមានបន្ទប់ប្រជុំ ក្តារខៀន ទូផ្ទះបាយ បន្ទប់សម្រាក និងកន្លែងអង្គុយចំនួន៥០ ដែលរួមទាំងការផ្តល់ឧបករណ៍ការងារគ្រប់គ្រាន់ និង ការបណ្តុះបណ្តាលដែលពួកគេត្រូវការ ដើម្បីផ្តល់នូវសេវាកម្មយ៉ាងល្អបំផុត ដល់អតិថិជន។

លោក Martin Darby នាយកគ្រប់គ្រងនៃក្រុមហ៊ុន EFG Group បានមានប្រសាសន៍ថា «បុគ្គលិក គឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់យើង ហើយដើម្បីផ្តល់នូវសេវាកម្មអតិថិជនដ៏ល្អបំផុត នោះយើងគួរណាស់តែចាប់ផ្តើមពីការយកចិត្តទុកដាក់ដល់បុគិ្គលិកជាមុនសិន និងត្រូវធានាអោយបានថា យើងផ្តល់ឱ្យក្រុមមជ្ឈមណ្ឌលហៅទូរស័ព្ទរបស់យើងជាមួយនឹង បរិយាកាសការងារដែលមានភាពស្មើរគ្នា រស់រវើក និងការគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនអាជីពរបស់ពួកគេជានិច្ច»

ដូចគ្នាផងដែរ ក្រុមហ៊ុន អ៊ី អេហ្វ ជីគឺត្រូវបានទទួលស្គាល់ថាជា «ក្រុមហ៊ុនល្អបំផុតសម្រាប់បុគ្គលិក ជ្រើសរើសបម្រើការជាមួយ នៅអាស៊ីក្នុងឆ្នាំ ២០២១» ដោយ HR Asia ។ មជ្ឈមណ្ឌលហៅទូរសព្ទថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន អ៊ី អេហ្វ ជី ក្នុងការផ្តល់នូវបទពិសោធន៍បុគ្គលិកល្អបំផុត ខណៈពេលដែលរួមបញ្ចូលកម្មវិធី Dolphin នៅគ្រប់មុខងារទាំងអស់របស់វា។ Dolphin គឺជាកម្មវិធីគ្រប់គ្រងបុគ្គលិកផ្ទៃក្នុងរបស់ ក្រុមហ៊ុន អ៊ី អេហ្វ ជី ដែលមើលថែទាំសុខុមាលភាព និងសុខុមាលភាពបុគ្គលិករបស់ខ្លួន៕