(ភ្នំពេញ)៖ ក្រុមហ៊ុន TOYS & ME CO.,LTD បានប្រារព្ធពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត គឺ TOYS & ME សាខា បូកគោ មានអាស័យដ្ឋាន ផ្លូវលេខ១៦A មហាវិថី មៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ មានការចូលរួមពីលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិង កីឡា ,លោកស្រី កែវ សាម៉ុល អភិបាលរងនៃគណអភិបាលខណ្ឌចំការមន, លោក ហោ វណ្ណៈ ចៅសង្កាត់រងនៃសង្កាត់ទន្លេបាសាក់ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន TOYS & ME CO.,LTD។

TOYS & ME សាខាបូកគោ មានដាក់តាំងបង្ហាញ និងលក់នូវរាល់សម្ភារៈកម្សាន្ត និងអប់រំរបស់កុមារមានច្រើនប្រភេទ ក្នុងការអភិវឌ្ឈន៍ខួរក្បាល និងរាងកាយកុមារ ទៅតាមទម្រង់បែបបទ នៃកម្រិតអាយុនៃការកម្សាន្តរបស់កុមារនីមួយៗ។

ក្នុងឱកាសបើកសម្ពោធន៍សាខា TOYS & ME សាខាបូកគោថ្ងៃនេះលោកស្រី គឹម សេដ្ឋានី បានឲ្យដឹងថា «ក្នុងរយៈពេល១៥ឆ្នាំរបស់ក្រុមហ៊ុនTOYS & ME នាងខ្ញុំជឿជាក់ថា ការទទួលបានភាពជោគជ័យរបស់ TOYS & ME មិនមែនជាល្បែងក្មេងលេងធម្មតានោះទេ តែជាប្រភេទល្បែងក្មេងលេងលក្ខណៈ បែបសិក្សាជួយការអភិវឌ្ឍន៍រាងកាយ និង បញ្ញាហើយការទទួលបាននូវការគ្រាំទ្រពី អតិថិជនរហូតឈានទៅដល់ការបង្កើតសាខាជាបន្តបន្ទាប់នេះ»

ក្រុមហ៊ុន TOYS & ME ជាអ្នកឯកទេសផលិតសម្ភារៈផ្សេងៗ និងល្បែងលេងផ្សេងៗបានជ្រើសរើស សម្រាប់អតិថិជនបានសិក្សាយ៉ាងស៊ីជម្រៅ និងផ្សាភ្ជាប់ល្បែងនេះទៅដល់ការជួយអភិវឌ្ឍន៍រាងកាយក៏ដូចជាខួរក្បាលរបស់កុមារ។

លោកស្រីបន្ដថា កុមារក្នុងវ័យដំបូងជាពិសេស សម្រាប់កុមារ១០០០ថ្ងៃដំបូងនៃកំណើតមានន័យថា ពីអាយុ០ខែ ដល់អាយុ៣ឆ្នាំ គឺជាកត្តាកំណត់ភាពជោគជ័យ ឬការបរាជ័យរបស់កុមារ។ កុមារនៅក្នុងវ័យដំបូងគឺត្រូវទទួលបានការគាំពារដែលត្រឹមត្រូវ ផ្តល់អាហាររូបត្ថម្ភដោយត្រឹមត្រូវ ផ្តល់នូវសេវាសុខភាពដោយត្រឹមត្រូវ ផ្តល់នូវល្បែងសិក្សាដែលជួយឲ្យ មានការអភិវឌ្ឍន៍រាងកាយនិងខួរក្បាល។

កុមារអភិវឌ្ឍន៍បានយ៉ាងត្រឹមត្រូវទទួលបាន បំនិនបញ្ញា ពុទ្ធិបញ្ញា និងបំនិនសង្គម កុមារនឹងទទួលបានការជោគជ័យនៅក្នុងសាលា និងការបញ្ចប់ការសិក្សា ដោយសារស្ថាបនិកយល់នូវការសំខាន់នៃ ផលិតផល TOYS & ME ដែលបានចូលរួមចំណែក មិនត្រឹមតែធ្វើអាជីវកម្មចំណេញទេ ប៉ុន្តែបានចូលរួមលើកកម្ពស់គុណភាព នៃការអប់រំចំពោះកុមារតូចផងដែរ កុមារមិនមែនជាទំពាងនោះទេ ប៉ុន្តែកុមារជាពន្លកទំពាំង។

លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS AND ME បានថ្លែងថា គោលដៅរបស់ក្រុមហ៊ុន TOYS AND ME គឺចង់ក្លាយជាក្រុមហ៊ុនដែរឈានមុខគេ ក្នុងការចែកចាយសម្ភារៈកម្សាន្ត និងអប់រំ របស់កុមារនៅលើទីផ្សារ ដែលមានគុណភាព និងកិត្យានុភាព បូករួមជាមួយចក្ខុវិស្ស័យ ក្នុងការចូលរួមជាចំនែកមួយ នៃការបង្កើតសុភមង្គលក្នុងគ្រួសារ តាមរយៈការអភិវឌ្ឍន៍ផ្លូវចិត្ត និងផ្លូវកាយរបស់កុមារផងដែរ។

ដើម្បីសំរេចបាននូវចក្ខុវិស្ស័យមួយនេះ ក្រុមហ៊ុន TOYS AND ME ក៏មានកាតព្វកិច្ច ក្នុងការផ្តល់ឲ្យកុមារនូវបទពិសោធន៍អប់រំ និងការចង់ចាំដ៏ល្អបំផុត តាមរយៈសម្ភារៈកម្សាន្ត ប្រកបដោយគុណភាពខ្ពស់ និងសុវត្តិភាពដោយសារតែការកំណត់នូវគោលដៅ ចក្ខុវិស្ស័យ និងកាតព្វកិច្ចខាងលើ ក្រុមហ៊ុន TOYS AND ME ជឿជាក់ថា ក្នុងការពង្រីកសាខាទាំង៩នេះ នឹងផ្តល់ជូននូវការអប់រំ បទពិសោធន៍ ប្រឹក្សាយោបល់ និងផ្តល់ការយល់ដឹងដល់អតិថិជន តាមការបង្ហាញពីផលិតផល ក្នុងហាងផ្ទាល់ និងទម្រង់បែបបទនៃកម្រិតអាយុការលេងនីមួយៗ របស់ផលិតផលដល់កុមារ។

លោកបានបន្ដទៀតថា ដោយសារបានសម្លឹងឃើញពី ភាពរីកចម្រើននៃកម្មវិធីសិក្សាពីមួយថ្ងៃទៅមួយថ្ងៃ និងកម្មវិធីអប់រំសំរាប់កុមារតូចៗ តាមរយៈសម្ភារៈកម្សាន្ត ក្នុងការជំនួយស្មារតី ទើបក្រុមហ៊ុន សម្រេចចិត្តពង្រីកសាខាបន្ថែមទៀតនៅ តំបន់ខណ្ឌចំការមន សាខាបូកគោ ក្នុងរាជធានីភ្នំពេញ។ វត្តមានរបស់លោកស្រីនៅថ្ងៃនេះ ពិតជាកាតាលីករមួយបន្ថែមទៀត ដែលជួយជំរុញលើកទឹកចិត្តឲ្យរូបខ្ញុំ និងក្រុមការងារទាំងអស់បន្តការខិតខំប្រឹងប្រែង ដើម្បីពាំនាំនូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតមកកម្ពុជា។ បន្តការខិតខំប្រឹងប្រែងចូលរួម ចំណែកពាំនាំយកមកនូវសំភារៈលេងជាច្រើនសំបូរបែបបន្ថែមទៀត សំរាប់គំាទ្រ ដល់ការបង្រៀនកុមារតូចទាំងការសម្បទា និងប្រាជ្ញា។

បច្ចុប្បន្ននេះ TOYS AND ME មានសាខាចំនួន៩ដែលមានចំនួន៨សាខាក្នុងរាជធានីភ្នំពេញ និង១សាខាទៀតនៅក្រុងសៀមរាប។ ក្រុមហ៊ុន TOYS AND ME បានចាប់ដៃគូរអាជីវកម្មជាមួយ ក្រុមហ៊ុន ឬក៏ម្ចាស់អាជីវកម្មដែរលក់ផលិតផលទារក ដែលបានសហការគ្នា ក្នុងការផ្តល់ជូនភាពងាយស្រួល ដល់អតិថិជនទៅលើការជាវផលិតផលសម្ភារៈកម្សាន្ត និងអប់រំរបស់កុមារ ដោយដៃគូរអាជីវកម្មរួមមាន៖ឮ
១៖ ក្រុមហ៊ុន Baby Care ទាំង ៧ ទីតាំង
២៖ ក្រុមហ៊ុន BB Sen Sok
៣៖ ក្រុមហ៊ុន Stella Baby Mart និង Stella Supermarket
៤៖ ក្រុមហ៊ុន Khalifa Baby Shop
៥៖ ក្រុមហ៊ុន Family Kids and Care
៦៖ ក្រុមហ៊ុន Aurora Baby Shop (ក្រុងសៀមរាប)

ក្រុមហ៊ុន TOYS AND ME តែងតែយកចិត្តទុកដាក់ ចំពោះអតិថិជនរបស់ខ្លួនមិនថា អតិថិជនប្រើប្រាស់ផ្ទាល់ រឺជាដៃគូរអាជីវកម្មលក់បន្តនោះទេ គឺតែងតែព្យាយាមឲ្យមានការបង្ហាញ និងកម្មវិធីបំពាក់បំប៉នផ្សេងៗ ដើម្បីឲ្យមានការយល់ដឹងពីការវិវត្តរបស់កុមារ និងការពង្រឹងបន្ថែមសមត្ថភាពផ្នែកលក់ ក្នុងគោលបំណងឈានទៅរកភាពរីកចំរើនរួមគ្នា។

ក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះ TOYS & ME សាខាបូកគោ មានកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃយ៉ាងពិសេសដល់ទៅ២០ភាគរយ និងទទួលបានកាតសមាជិក ដោយឥតគិតថ្លៃ រួមជាមួយការផ្ដល់ជូនកាដូភ្លាមៗជាច្រើន និងមានកម្មវិធីចាប់រង្វាន់ថែមទៀតផង។

ការផ្ដល់ជូនដ៏អស្ចារ្យនេះនឹងចាប់ផ្ដើមពីថ្ងៃនេះ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០15 226 796៕