(ភ្នំពេញ)៖ គម្រោងលំនៅដ្ឋានបែបអាជីវកម្ម «តាខ្មៅ សិនត្រល់ ផាក ឬ Takhmao Central Park» របស់បុរីភ្នំពេញថ្មី កំពុងទទួលបានការចាប់អារម្មណ៍ និងការគាំទ្រខ្លាំងពីអតិថិជន ក្រោយធ្វើការអភិវឌ្ឍចំកណ្ដាលក្រុងតាខ្មៅ ដែលជាគម្រោងដ៏ស័ក្ដិសមបំផុត សម្រាប់ការរស់នៅ និងការប្រកបអាជីវកម្មផ្សេងៗ នៅលើដងផ្លូវដ៏ធំទូលាយ បន្ទាប់ពីបុរីបានពង្រីក និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមជាច្រើន ។

លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់ នៃបុរីភ្នំពេញថ្មី បានឲ្យដឹងថា ក្រោយបុកគ្រឹះសាងសង់ កាលពីចុងឆ្នាំ២០២១ បច្ចុប្បន្នគម្រោងនេះ សាងសង់បាន ១៥% ហើយ តែការលក់សម្រេចបានរហូតដល់ ៣៥% ឯណោះ ។ លោកបានចាត់ទុកការលក់នេះ គឺមានកំណើនខ្លាំង បើធៀបនឹងរយៈពេលមុន បន្ទាប់ពីរាជរដ្ឋាភិបាល បើកដំណើរការប្រទេសឡើងវិញ ពិសេសដោយសារមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើគុណភាព សោភ័ណ្ឌភាព ទីតាំង និងហេដ្ឋារចនាសម្ព័ន្ធរបស់បុរី ។

ប្រធានផ្នែកលក់ដដែលបន្ដថា «គម្រោង Takhmao Central Park បានទទួលការគាំទ្រខ្លាំងពីអតិថិជន ព្រោះក្រៅពីផ្ដោតសំខាន់លើគុណភាព និងសោភ័ណ្ឌភាពហើយនោះ គម្រោងរបស់យើង គឺស្ថិតនៅទីតាំងដ៏ល្អ នៅទីប្រជុំជន ចំកណ្ដាលក្រុងតាខ្មៅតែម្ដង ។ ដូច្នេះអតិថិជន ដែលទិញគម្រោងនេះ មិនត្រឹមតែអាចរស់នៅបាននោះទេ ថែមទាំងអាចប្រកបអាជីវកម្មបាន ជាមួយទីតាំងដ៏មានសក្ដានុពលនេះទៀតផង»

លោក លន់ ពិសិដ្ឋ ប្រធានវិស្វករប្រចាំគម្រោងខាងលើ បន្ថែមថា ពាក់ព័ន្ធការអភិវឌ្ឍលំនៅឋានរបស់បុរីភ្នំពេញថ្មី មិនត្រឹមយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់នោះទេ ពោលបុរីតែងគិតគូរ និងយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងបម្រើឲ្យប្រយោជន៍សាធារណៈផងដែរ ជាក់ស្ដែងគម្រោង Takhmao Central Park ក្រុមហ៊ុនបានចំណាយថវិកាជិត ១លានដុល្លារ ដើម្បីរៀបចំប្រព័ន្ធលូ និងសាងសង់ផ្លូវ ។

លោកបន្ដថា «សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុង និងក្រៅគម្រោងនេះ មួយផ្នែកតូច សម្រាប់បម្រើឲ្យអតិថិជនរស់នៅក្នុងបុរី តែមួយផ្នែកធំ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបអាជីវកម្មផ្សេងៗ របស់ប្រជាពលរដ្ឋទូទៅក្នុងតំបន់ ។ ចំពោះការអភិវឌ្ឍផ្លូវថ្មី នៅលើកំណាត់ផ្លូវលេខ២១០ និងផ្លូវលេខ២១ រួមទាំងការសាងសង់ផ្លូវមេ ២ខ្សែកាត់គម្រោង ដើម្បីតភ្ជាប់រវាងផ្លូវទាំងពីរ ក៏បានសាងសង់ស្ទើររួចរាល់ ១០០% ដែលគ្រោងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះដែរ» ។

សូមបញ្ជាក់ថា គម្រោង Takhmao Central Park គឺជាគម្រោងទី១៥ របស់បុរីភ្នំពេញថ្មី សាងសង់លើផ្ទៃសរុប ៥១,២៤៣ម៉ែត្រការ៉េ ស្មើនឹង ៣៦៨ផ្ទះ ដែលសុទ្ធតែជាផ្ទះអាជីវកម្ម ។ គម្រោងស្ថិតនៅកណ្ដាលក្រុងតាខ្មៅនេះ មានចម្ងាយត្រឹមតែ ១គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតាខ្មៅ ដែលស័ក្ដិសមបំផុត សម្រាប់បងប្អូនប្រកបអាជីវកម្មផ្សេងៗ ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរស័ព្ទលេខ 012 719 559 / 012 260 123 / 012 210 123 / 092 410 123 / 012 270 123 / 011 933 666 / 012 933 666 / 012 240 123 ៕