(ប៉ារីស)៖ លោក Luis Campos បានចូលរួមជាមួយក្លិបបាល់ទាត់ Paris Saint-Germain ក្នុងតួនាទីជាទីប្រឹក្សាបាល់ទាត់ ដើម្បីជ្រើសរើសកីឡាករសម្រាប់ក្លិប។ នេះបើតាមការប្រកាសពី ម្ចាស់ជើងឯក Ligue 1 រដូវកាលនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។

«Paris Satin-Germain សូមប្រកាសថា លោក Luis Campos បានចូលរួមជាមួយក្លិប ក្នុងនាមជាទីប្រឹក្សាបាល់ទាត់ចាប់ពីពេលនេះតទៅ» នេះបើតាម PSG បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។

«លោក Campos នឹងទទួលបន្ទុកលើការលេង ការជ្រើសរើស និងការៀបចំក្រុមអាជីពផ្នែកបុរស»