(ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះ ធនាគារ ព្រីនស៍ បានរៀបចំយុទ្ធានាការផ្តល់ជូន ការប្រឹក្សាលើសេវាបង់ផ្តាច់ ឥណទានគេហដ្ឋានដល់កន្លែង នៅបុរីសម្បត្តិមានហេង គម្រោងទី២ (ព្រែកឯង) ដោយមានការរៀបចំសកម្មភាពជិះកង់ផ្សព្វផ្សាយ ដែលចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ព្រីនស៍ ធ្វើដំណើរតាមបណ្តាយផ្លូវជាតិលេខ 1 ទៅកាន់បុរីសម្បត្តិមានហេង២ គម្រោងទី២ ដែលជាគោលដៅរបស់ធនាគារ ក្នុងការផ្តល់ជូននូវការប្រឹក្សា និងការផ្តល់ជូនពិសេសលើសេវាឥណទានរបស់ធនាគារ ព្រីនស៍ ជូនដល់ម្ចាស់គេហដ្ឋានដែលរស់នៅក្នុងបុរី និងតំបន់ជុំវិញបុរី។

ក្នុងយុទ្ធនាការនេះ ធនាគារ ព្រីនស៍ មិនត្រឹមតែមានសកម្មភាពជិះកង់ផ្សព្វផ្សាយ និងការដាក់ស្តង់ក្នុងបុរីប៉ុណ្ណោះទេ ថែមទាំងមានកាដូអនុស្សាវរីយ៍ជាច្រើនដូចជា មួក អាវភ្លៀង ថង់អ៊ីកូ និងការផ្តល់ជូនសេវាពិគ្រោះលើប្រាក់បញ្ញើ និងឥណទានផ្សេងៗ ជាពិសេសការផ្តល់ជូនពិសេស លើឥណទានបង់ផ្តាច់គេហដ្ឋាន ដែលអតិថិជនអាចទទួលបានអត្រាការប្រាក់ពិសេសទាបបំផុតត្រឹមតែ 6.68%ក្នុងមួយឆ្នាំ ជាមួយនឹងទំហំឥណទានរហូតដល់ 85%នៃតម្លៃទ្រព្យធានា ការមិនគិតថ្លៃលើសេវាអនុម័តឥណទាន និងការផ្តល់ជូនប័ណ្ណឥណទានStandard/Classic ដោយមិនគិតថ្លៃសេវាប្រចាំឆ្នាំក្នុងរយៈពេលឥណទានដែលបានស្នើសុំ ព្រមទាំងកម្មវិធីទទួលបានប្រាក់រង្វាន់រហូតដល់ 100ដុល្លារ ដោយការណែនាំអតិថិជនថ្មីស្នើឥណទានគេហដ្ឋាន ជាមួយធនាគារ ព្រីនស៍។

បន្ថែមពីលើសេវាឥណទាន ធនាគារ ព្រីនស៍ ក៏បាននាំយកនូវការផ្តល់ជូនពិសេសលើ WOWNOW App រាល់ការកម្ម៉ង់ដែលចំណាយអស់ 6ដុលា្លរឡើង នឹងទទួលបានការបញ្ចុះតម្លៃ ២ដុល្លារភ្លាមៗ ដោយជ្រើសរើសទូទាត់តាមរយៈគណនីធនាគារ ព្រីនស៍ ព្រមទាំងការផ្តល់ជូនបន្ថែមនូវពិន្ទុរង្វាន់ព្រីនស៍ប្រចាំថ្ងៃ កាដូអនុស្សាវរីយ៍ និងគូប៉ុងដឹកជញ្ជូនឥតគិតថ្លៃផងដែរ។ យុទ្ធនាការដ៏អស្ចារ្យនេះ នឹងបន្តរហូតដល់ថ្ងៃអាទិត្យ ទី១២ ខែមីថុនា ឆ្នាំ២០២២ ពីម៉ោង៧ព្រឹក ដល់ម៉ោង៤ល្ងាច។

គួរបញ្ជាក់ផងដែរ នេះជាលើកទី២ហើយដែលធនាគារ ព្រីនស៍ បានចុះរៀបចំយុទ្ធនាការផ្តល់សេវាកម្មដល់កន្លែងនៅតាមបុរី ហើយធនាគារនឹងធ្វើយុទ្ធនាការពិសេសៗបែបនេះនៅតាមបុរីជាច្រើនទៀតជាបន្តបន្ទាប់ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងផ្តល់ការប្រឹក្សាកាន់តែមានប្រសិទ្ធភាពសម្រាប់ម្ចាស់គេហដ្ឋានគ្រប់រូបក្នុងប្រទេសកម្ពុជា ។

ធនាគារ ព្រីនស៍ តែងតែខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធិភាពនៃសេវាកម្ម ដើម្បីអនាគត និងភាពងាយស្រួលរបស់អ្នក។ សម្រាប់ព័ត៌មានលម្អិតពីផលិតផល និងសេវាកម្ម សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទទៅលេខ 1800 20 8888 (មិនគិតថ្លៃ)៕