(បរទេស)៖ កម្មវិធីជជែកកម្សាន្តដ៏ពេញនិយមនាពេលបច្ចុប្បន្ន Telegram បានប្រកាសជាផ្លូវការថា ខ្លួននឹងដាក់ឱ្យប្រើប្រាស់គម្រោងបង់ប្រាក់ (paid subscription plan) នៅក្នុងខែនេះ។ នេះបើយោងតាមការចែកផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។

យោងតាមការបញ្ជាក់ពីសំណាក់លោក Pavel Durov ស្ថាបនិក Telegram បានឲ្យដឹងថា គម្រោង
Telegram Premium នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ លើមុខងារផ្ញើសារជាអក្សរ សារជារូបភាព និងវីដេអូ និងអ្វីដែលសំខាន់បំផុតគឺការ upload files។

មធ្យោបាយតែមួយគត់ក្នុងការអនុញ្ញាតឱ្យអ្នកគាំទ្រដែលមានតម្រូវការបំផុតរបស់យើងទទួលបានកាន់តែច្រើន ខណៈពេលដែលរក្សាមុខងារដែលមានស្រាប់របស់យើងដោយឥតគិតថ្លៃគឺធ្វើឱ្យដែនកំណត់ដែលបានលើកឡើងទាំងនោះជាជម្រើសបង់ប្រាក់។ នេះជាការបញ្ជាក់ពីសំណាក់លោក Paval Durov ។

Durov បាននិយាយថាការផ្លាស់ប្តូរដើម្បីផ្តល់ជូននូវការជាវបង់ប្រាក់គឺដើម្បីធានាថា Telegram នៅតែទទួលបានមូលនិធិជាចម្បងដោយអ្នកប្រើប្រាស់របស់ខ្លួន និងមិនមែនអ្នកផ្សាយពាណិជ្ជកម្មនោះទេ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្មវិធី Telegram មានអ្នកប្រើប្រាស់ប្រចាំខែចំនួន ៥០០លាននាក់ និងជាកម្មវិធីមួយដែលទទួលបានការទាញយកច្រើនលំដាប់កំពូល ខណៈដែលគូប្រជែង Signal និង WhatsApp កំពុងតែបង្កើន និងពង្រីកទីផ្សារ៕