(បរទេស)៖ កាលពីដើមសប្តាហ៍នេះ Apple បានបង្ហាញអ្នកស្នងតំណែងថ្មីបន្ទាប់ពីបន្ទះឈីប M1 នោះគឺបន្ទះឈីប M2 ដែលវានឹងត្រូវបានបំពាក់លើ MacBook Air និង MacBook 13 អ៊ីញ ជំនាន់ថ្មី និងជាកុំព្យូទ័រដំបូងរបស់ Apple ដែលបំពាក់បន្ទះឈីបនេះ។ ខណៈដែល MacBooks ទាំងនេះមិនទាន់ចេញលក់ផង ស្រាប់តែលេចលឺថា Apple គ្រោងចេញ M2 Pro បន្ថែមទៀត។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

បន្ទាប់ពីការដាក់បង្ហាញ M2 ត្រូវបានគេរំពឹងថា Apple នឹងប្រកាសនូវបន្ទះឈីប M2 Pro ថ្មីដែលមានថាមពលខ្លាំងជាង ហើយក្នុងនោះអ្នកវិភាគលោក Jeff Pu បានអះអាងថា ក្រុមហ៊ុនផ្គត់ផ្គង់ Apple គឺ TSMC នឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៅចុងឆ្នាំនេះតែម្តង។

យ៉ាងណាមិញបន្ទះឈីបថ្មីនេះមិនដូច M1 និង M2 ដែលត្រូវបានបង្កើតឡើងនៅលើដំណើរការ 5nm នោះទេ ដោយ M2 Pro នឹងត្រូវបានផលិតនៅលើដំណើរការ 3nm ហើយ TSMC នៅតែជាជម្រើសរបស់ Apple សម្រាប់ M2 Pro។

យោងតាមរបាយការណ៍មួយចំនួនបានបង្ហាញថា M2 Pro នឹងមាន Cores សរុបចំនួន ១២ ដែលរួមមាន Performance Cores ចំនួន៨ និង ៤ ទៀតជា Efficiency Cores ខណៈដែល M1 Pro មាន Cores តិចជាងនេះ ២ដង ដែលមានត្រឹមតែ ១០ប៉ុណ្ណោះ៕