(ភ្នំពេញ)៖ MC Park Community Mall បានរៀបចំកម្មវិធីការចុះកិច្ចព្រមព្រៀង ការងារជាទូតសុច្ឆន្ទៈ ជាមួយតារាចម្រៀង Original song ដ៏ល្បី គឺកញ្ញា នីគីនីគី (Nikki Nikki) នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ ដែលមានទីតាំងស្ថិតក្នុងសណ្ឋាគារ Rosewood Phnom Penh ជាន់ទី៣៦ នៃអាគារវឌ្ឍនៈ។

ផ្សារទំនើប Mc Park Community mall ជាផ្សារទំនើប បែបសហគមន៍ដែលស្ថិតតាមបណ្តោយផ្លូវសម្តេចមុន្នីរ៉េត (២១៧) នៅតំបន់ស្ទឹងមានជ័យ ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលហ៊ុមព័ទ្ធទៅដោយអគារពាណិជ្ជកម្មតូចធំជាច្រើន ព្រមទាំងស្ថាប័នរដ្ឋ ស្ថាប័នឯកជន គ្រឹះស្ថានទំនើបៗជាច្រើនទៀតផងដែរ។

មិនតែប៉ុណ្ណោះ MC Park Community Mall គឺជាកន្លែងដែលមានអាជីវកម្មប្រមូលផ្តុំ ដោយអាជីវកម្មជាច្រើនប្រភេទ ( Tube Coffee, PAPA JONH’s, Yi Fang, ហានុ, គុយទាវទូកលើគោក, Team Coffee & Restaurant, Master Care, ស្ថានីយ៏ប្រេងឥន្ទនះ Total ស្ទឹងមានជ័យ, ATM Cathay & Bred bank,…) បន្ថែមលើសពីនេះទៅទៀត MC Park ក៏មាន សួនកំសាន្ត សួនកំសាន្តកុមារ ដែលអាចអោយមានការជួបជុំកំសាន្តជជែកពិភាក្សារការងារ ។ល។

ជាពិសេសមាន SKY Bar ស្ពានថ្មើរជើងលើអាកាស ដែលមានទេសភាព ស្អាត គួរអោយចង់គយគន់នាពេលល្ងាច។

គួរបញ្ជាក់ផងដែរថា ការរៀបចំពិធីនេះគឺដើម្បីជាការ ការទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ វត្តមានរបស់កញ្ញា នីគីនីគី(Nikki Nikki) ក្នុងការចូលរួមចំណែកជាអ្នកតំណាងផ្សព្វផ្សាយ របស់ MC Park Community Mallទៅកាន់មហាជន នឹង ចង់បង្ហាញមហាជនអោយបានទទួលជ្រាបពីបទពិសោធន៏ក្នុងការ ទទួលយក ភាពទំនើបក្នុងការជួបជុំ តាមតំបនសហគមន៏ដែលនៅជិតផ្ទះ របស់អស់លោកអ្នក។

ដោយផ្អែកទៅលើចក្ខុវិស័យមួយនេះហើយទើបថ្ងៃនេះ ធ្វើឲ្យផ្សារទំនើប MC Park សម្រេចចិត្តជ្រើសរើស កញ្ញា នីគី នីគី ធ្វើជាទូតសុច្ឆន្ទះ តំណាងអោយ MC Park Community របស់យើង។ នេះបើតាមប្រសាសន៏របស់គណះគ្រប់គ្រងរបស់ MC Park Community Mall។ ដូចដែលមហាជនបានជ្រាបហើយថា ក្រៅពីប្រជាប្រិយភាពដ៏ល្បីល្បាញ ភាពថ្លៃថ្នូរ ភាពវៃឆ្លាត និងភាពប៉ិនប្រសព្វរបស់កញ្ញា នីគី នីគី ទូតសុច្ឆន្ទះរបស់យើង កញ្ញាត្រូវបានគេទទួលស្គាល់ថា ជាតារាចម្រៀងស្រីវ័យក្មេងម្នាក់ ដែលពោពេញដោយចំណេះដឹង សមត្ថភាព ក្លាហាន ស្រស់ស្អាត មានទាំងព្រម ហើយគុណតម្លៃទាំងនេះ ពិតជាសក្តិសមជាទូតសុច្ឆន្ទះ នៃផ្សារទំនើបបែបសហគមន៍របស់យើងខ្ញុំ និង គួអោយកោតសរសើរយ៉ាងក្រៃលែង។

ដោយឡែក កញ្ញា នីគី នីគី (Nikki Nikki) ដែលជាទូតសុច្ឆន្ទៈ ក៏បានបង្ហាញពីការយល់ឃើញចំណាប់អារម្មណ៏លើការ ទទួលបានឱកាសធ្វើការងារជាមួយ MC Park ក្នុងនាមជាទូតសុច្ឆន្ទៈថា «ចំពោះរូបនាងខ្ញុំផ្ទាល់មានចាប់អារម្មណ៍ ហើយពិតជាពេញចិត្តយ៉ាងខ្លាំងទៅលើចក្ខុវិស័យរបស់ MC Park Community Mall ការបង្កើតអោយមាននូវ ផ្សារទំនើប បែបសហគមន៍ នៅចំតំបន់ស្ទឹងមានជ័យមួយនេះ ដែលគ្រប់គ្នាសុទ្ធតែបានដឹងថា នៅតំបន់នោះ គឺជាតំបន់មួយ ដែលពិបាកក្នុងការស្វែងរកទីតាំង សម្រាប់ចំណតដែលមានទីធ្លាធំទូលាយ ហាងអាហារ សួនកម្សាន្ត ផ្សេងៗ និយាយរួម គឺទីតាំងមួយដែលផ្តល់នូវសេវាកម្ម ដែលកាន់តែប្រសើរ ជាមួយតម្លៃសមរម្យ និងចម្រុះនៅកន្លែងតែមួយ ក្នុងពេលតែមួយ។ នេះ គឺជាហេតុផលចំបងដែលធ្វើអោយរូបនាងខ្ញុំធ្វើសម្រេចចិត្ត ដោយមិនស្ទាក់ស្ទើរក្នុងការទទួលយកការងារជា ទូតទូតសុច្ឆន្ទះផ្លូវការ របស់ MC Park Community Mall នោះឡើយ»

យោងទៅតាមអារម្មណ៏នឹងមតិនៃការសហការ របស់ភាគីទាំងសងខាង, ដូច្នេះ ចង់ដឹងថាតើ MC Park Community Mall និង Idol (Nikki Nikki) នឹងមានអ្វីដែលថ្មីសម្រាប់ តំបន់ស្ទឹងមានជ័យ ក៏ដូចជាបងប្អូនដែលតែងតែគាំទ្រ MC Park សូមរងចាំតាមដាន ជាមួយគ្នាណា។

គួរជម្រាបដែរថាMC Park Community Mall មិនត្រឹមតែមាន ទីតាំងសម្រាប់ ថតរូបស្អាតៗ អាចសម្រាកលំហែរនឹងជួបជុំ ប៉ុណ្ណោះទេ MC Park ក៏មាន ទីតាំងសម្រាប់ជួល តូចធំ អាចបើកជា ហាងអាហារ, ហាងនំបុ័ង, ហាងភេសជ្ជះ នឹង សេវាកម្មផ្សេងៗ។ល។ ទៅតាមតម្រូវការអាជីវកម្ម របស់អស់លោកអ្នក ជាពិសេសក៏មានតូបតូចៗ សម្រាប់ជួលនឹងតម្លៃចាប់ពី២០០ដុល្លារក្នុង១ខែ តាមប្រភេទអាជីវកម្មបែបគ្រួសារ (Street Food) ដែលមានទីតាំងនៅជាប់នឹងសួនកុមារ របស់ MC Park នឹងមានតម្លៃសមរម្យ ដែលមានទីតាំងស្ថិតនៅ តាម បណ្តោយផ្លូវ មុន្នីរ៉េត (២១៧) ហួសពីផ្សារស្ទឹងមានជ័យចាស់ ប្រមាណជា ៥០០ម៉ែត្រ នៅខាងឆ្វេងដៃ (បើយើងធ្វើដំណើរពីស្ពានអាកាសស្ទឹងមានជ័យ)។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នៅទីតាំងផ្ទាល់ ឬខលមកកាន់លេខទូរស័ព្ទ៖ 087 899 689 / 017 578 188៕