(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានផ្តល់បទពិសោធន៍ជូនសាធារណជននូវទស្សនកិច្ចរោងចក្រដ៏ថ្មីស្រឡាងបែបឌីជីថល ដំបូងគេបង្អស់នៅកម្ពុជា (KHB 360° Virtual Brewery Tour) ដោយមានការចូលរួមពីមនុស្សរាប់ពាន់នាក់ តាមរយៈការផ្សាយផ្ទាល់លើកម្មវិធី Zoom និង Facebook Live។

កម្មវិធីទស្សនកិច្ចរោងចក្របែបឌីជីថលនេះ ផ្តល់ឱកាសឱ្យសាធារណជនស្វែងយល់អំពីសង្វាក់ផលិតកម្មស្រាបៀរ និងភេសជ្ជៈក្នុងស្រុក ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតពីសហភាពអឺរ៉ុប ក៏ដូចជាផ្តោតទៅលើការផលិតប្រកបដោយមេត្រីភាពបរិស្ថាន និងគុណភាពខ្ពស់។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «យើងនាំយកទស្សនកិច្ចរោងចក្របែបឌីជីថលលើកដំបូងគេបង្អស់នៅកម្ពុជា ព្រោះយើងមានទំនុកចិត្តដ៏មុតមាំ ក្នុងការបង្ហាញពីការវិយោគទុកលើគ្រឿងចក្រទំនើបៗ និងបច្ចេកវិទ្យាចុងក្រោយនៅក្នុងផលិតកម្មស្រាបៀរ និងភេសជ្ជៈ ទៅកាន់មនុស្សគ្រប់គ្នា គ្រប់ទីកន្លែងឱ្យបានស្គាល់ពីក្រុមហ៊ុនកាន់តែច្បាស់»

ចំពោះសាធារណជន ដែលខកខានក្នុងការចូលរួមកម្មវិធីខាងលើ សូមចូលទៅកាន់តំណភ្ជាប់៖ https://fb.watch/dyUvBMzPWf/ ដើម្បីរីករាយទស្សនាឡើងវិញនៃកម្មវិធី «KHB 360° Virtual Brewery Tour» ឬអាចអញ្ជើញមកទស្សនកិច្ចផ្ទាល់នៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ សូមទាញយកពាក្យស្នើសុំទស្សនកិច្ចផ្ទាល់តាមរយៈតំណភ្ជាប់៖ https://bit.ly/3l6UxHH និងទាក់ទងទៅកាន់ទូរស័ព្ទលេខ (០៦១, ០៦៧, ០៦៩) ៩០២ ៩០២ ដើម្បីដាក់ស្នើ និងព័ត៌មានបន្ថែម។

សូមជម្រាបជូនថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បើកជូនសាធារណជនចូលទស្សនកិច្ចជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ៖

* ពេលព្រឹក ម៉ោង ៩:០០ និងម៉ោង ១០:០០

* ពេលរសៀល ម៉ោង ១៤:០០ និងម៉ោង ១៥:០០៕