(ម៉ាឌ្រីដ)៖ លទ្ធផលឈ្នះ ២ទល់នឹង០ ទៅលើក្រុមជម្រើសជាតិសាធារណរដ្ឋឆេក បានធ្វើឲ្យគោជល់អេស្ប៉ាញវិលទៅ កាន់តំណែងកំពូលតារាងនៃ League A ក្រុម២ ជាបណ្តោះអាសន្ន នៅពេលចាប់ផ្តើមប្រកួតជើងទី២ នៅរាត្រីឆ្លងចូលថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

២គ្រាប់ស្រួលៗរបស់ក្រុមដែលដឹកនាំដោយលោក Luis Enrique កើតឡើងនៅនាទី២៤ និងនាទី៧៥ ពីការធ្វើបាន សម្រេចដោយកីឡាករ ២រូបផ្សេងគ្នាផងដែរគឺ Soler Carlos មកពីក្លិប Valencia ជាគ្រាប់ទី៣ របស់គេផងដែរពីការចូលលេងលើកទី៩ សម្រាប់អេស្ប៉ាញ និង Pablo Sarabia ក្នុងកីឡដ្ឋាន La Rosaleda ស្ថិតក្នុងទីក្រុង Malaga ប្រទេសអេស្ប៉ាញ។

អេស្ប៉ាញ បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ កាលប្រកួតជើងទី១ នៅ Nations League រដូវកាលទី៣ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

អេស្ប៉ាញ មានស្ថិតិគ្រប់គ្រងបាល់ដល់ទៅ ៧២% ដែលធ្វើឲ្យក្រុមភ្ញៀវឆេកពុំមានឱកាសលេងបាល់ក្នុងប្រអប់គ្រោះថ្នាក់របស់ពួកគេឡើយសម្រាប់វគ្គទី១ ជាមួយនឹងឱកាសតិចតួចពីសំណាក់កីឡាករ Vaclav Cerny និង Jan Kutcha តែធ្វើពុំបានល្អ។

តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យអតីតជើងឯករង Nations League រដូវកាលមុនមួយនេះ រក្សាប្រវត្តិលេងមិនចាញ់ក្នុងចំណោម ៤ប្រកួតមកនេះ និងមាន ៨ពិន្ទុនាំមុខគេផងដែរ តាមពីក្រោយដោយព័រទុយហ្គាល់ដែលជាជើងឯក ជំនាន់ទី១ នៅពេលចាញ់ម្ចាស់ផ្ទះស្វីស ១ទល់នឹង០ នាយប់មិញនេះ៕