(ភ្នំពេញ)៖ ចាត់ទុកថា គឺជាការចំណាយមួយដ៏ខ្ពស់ ក្នុងវិស័យបើកសម្ពោធភោជនីយដ្ឋាន ហើយក៏បង្ហាញកាន់តែច្បាស់ថា ភោជនីយដ្ឋានបាយ័ន ដែលមានទីតាំងនៅសាខាទី៥ ស្ថិតនៅក្បែរមន្ទីរពេទ្យកាល់ម៉ែត ដែលជាទីប្រជុំជនធំទើបបើកសម្ពោធ ទទួលបានជោគជ័យមិនធម្មតា។ យោងតាមការបង្ហើបភោជនីយដ្ឋាន ដែលមានទ្រង់ទ្រាយកាន់តែធំ និងបំពាក់ដោយដេគ័រយ៉ាងប្រណិតនេះ គឺគ្រាន់តែចំណាយលើការសាងសង់ និងការតុបតែងក្នុងក្រៅ ប្រើទុនអស់រហូតដល់ជិតកន្លះលានដុល្លារ។ ពិធីសម្ពោធទាំងមូលក៏បានធ្វើឡើងយ៉ាងអធិកអធ័មណាស់ដែរ កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០២២នេះ។

លោកស្រី ថេ ដាឡែន អគ្គនាយិកា ក្រុមហ៊ុនបាយ័នគ្រុប ដែលមានបុត្រសម្ពន្ធ័ ភោជនីយដ្ឋានបាយ័នចំនួន៥ សាខា អូនគុយទាវ ៧ សាខា និងម៉ូលីរីស៊តខេត្តកំពត មួយកន្លែងយ៉ាងប្រណិតនៅខេត្តកំពតនោះ បានអះអាងថា សាខាទី៥ ដែលបានលេចឡើងនេះ គឺជាការបោះទុនដោយស្ត្រីជាអណិកជនខ្មែរនៅអាមេរិក គឺអ្នកស្រី ម៉េង សុភក្រ្តនារី ដោយក្រោយការបើកដំណើរការ អ្នកស្រីក៏មិនបាននៅមើលខុសត្រូវនោះដែរ ដោយក្រុមហ៊ុនបាយ័នគ្រុប ដែលមានលោកស្រី គឺជាអគ្គនាយិកា គឺជាអ្នកប្រតិបត្តិការការងារអាជីវកម្មឲ្យទាំងស្រុង។ លោកស្រីថា គ្រប់ហ្វ្រេនឆាយបាយ័នគ្រុប ម្ចាស់អាជីវកម្មមិនចាំបាច់ត្រូវមានជំនាញ ឬរវល់ក្នុងមុខជំនួញនេះទេ ដោយសារតែខាងបាយ័នគ្រុប មានអ្នកឯកទេស និងក្រុមការងារជាអ្នករ៉ាប់រង រកផលចំណេញឲ្យដោយភាពច្បាស់លាស់។ ក្រុមហ៊ុនក៏នឹងបន្តលក់ហ្វ្រេនឆាយ និងត្រៀមបើកសម្ពោធសាខាថ្មីៗជាបន្តបន្ទាប់ផងដែរ។ សាខាថ្មីដែលចាយទុនអស់ជិតកន្លះលានដុល្លារនេះ មានបើកបំរើអាហារពេលព្រឹក អាហារថ្ងៃត្រង់ សេវាកម្មខ្ចប់តាមរយៈការដឹកជញ្ជូន និងមានទទួលរៀបចំពិធីជប់លៀង និងគ្រប់កម្មវិធីផ្សេងៗផងដែរ ដោយទីតាំងសាខាទី៥នេះ គឺមានកន្លែងធំទូលាយ និងបើកលក់ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង៣រសៀល។

អ្នកស្រី ម៉េង សុភក្ត្រនារី បានលើកឡើងថា ដោយសារតែសន្ទុះទីផ្សារ និងទំនុកចិត្តលើអាជីវកម្មរបស់ក្រុមហ៊ុនបាយ័នគ្រុប ទើបអ្នកស្រីហ៊ានបោះទុនរហូតដល់ជិតកន្លះលានដុល្លារ បើកសាខាទី៥ មួយនេះ និងបានទាំងសម្រេចបើកនៅចំទីប្រជុំជនធំ នៅជិតមន្ទីរពេទ្យកាល់ម៉ែតតែម្ដង។ អ្នកស្រីថា ខ្លួនគ្រាន់តែបោះទុន នឹងមើលប្រតិបត្តិការការងារតាមរយៈអនឡាញប៉ុណ្ណោះ ចំណែកការងារគ្រប់គ្រងជំនួញ អ្នកស្រីមើលឃើញពីភាពច្បាស់លាស់ របស់ក្រុមហ៊ុនបាយ័នគ្រុបរួចអស់ហើយ ហើយអ្នកស្រីក៏មានជំនឿចិត្ត ក្រោយពីបើកដំណើរផងដែរ ព្រោះសាខាទី៥នេះ ចំប្លង់កណ្ដាលភ្នំពេញ ហើយទាក់ទាញទាំងបរិយាកាស និងការដេគ័រ៕