(ភ្នំពេញ)៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានរៀបចំនូវព្រឹត្តិការណ៍ថ្មីមួយ គឺបទពិសោធន៍ខុនដូដ៏ប្រណីតនៅកណ្តាលក្រុងរបស់គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ដើម្បីផ្តល់នូវបទសោធន៍ថ្មីប្លែក ដល់អតិថិជនទាំងអស់ពីរូបរាងនៃ អ័រគីដេ ខុនដូ ដ៏ស្រស់ស្អាតទំនើប ស៊ីវិល័យជំនាន់ថ្មី និងមានកន្លែងកម្សាន្តជាង១០០កន្លែង ពិសេសស្ថិតនៅទីតាំងមានសក្តានុពលទាំងចរន្តសេដ្ឋកិច្ចខ្ពស់កណ្តាលទីក្រុង និងមានការការប្រគុំតន្ត្រី ដោយមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗដូចជា កញ្ញាទេព បូព្រឹក្ស លោកថេណា កញ្ញារ៉ូលីន កញ្ញាសាន្តកុសុមៈ និង Influencer ជាច្រើនរូបទៀត។

អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម មាន៦អគាររូបរាងស្រស់ស្អាត អណ្តែតនៅលើវេហា រំលេចទៅភាពឆើតឆាយ ដោយសង្កត់ធ្ងន់លើធម្មជាតិ និងសុខុមាលភាព រីឯលក្ខណៈពិសេស អ័រគីដេ ខុនដូ មានកន្លែងកម្សាន្តជាង១០០កន្លែងដូចជា អាងហែលទឹកទំហំជាង១ហិចតា ប្រៀបដូចជាអាងហែលទឹកបែបរមណីដ្ឋាន ហើយអាងទឹក ស្តង់ដារនៅលើពិភពលោក និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា និងមានសួនច្បារនៅលើអាកាស ដែលផ្តល់ភាពស្រស់ស្រាយជាមួយរុក្ខជាតិចំរុះ ជាពិសេសគយគន់ទេសភាពទីក្រុងបានគ្រប់ទិវា។

សួនច្បារជាន់ទី៣ជាសួនច្បារដែលមានរុក្ខជាតិចំរុះ រួមជាមួយកន្លែងកម្សាន្តលាយឡំ ដែលផ្តល់បទពិសោធន៍ថ្មីប្លែកដល់លោកអ្នក។ ចំណុចមួយទៀតនៃបរិក្ខារ មានបារពន្លិចទឹក ជាបរិបទថ្មីប្លែកប្រណីត ស្តាប់តន្ត្រីបណ្តើរ ហាលទឹកបណ្តើរ មានឆ្នេរសប្បនិមិត្ត អាងហែលទឹកសម្រាប់ក្មេងៗតូច និងរីករាយជាមួយអាហារ និងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ សូមបញ្ជាក់ថា គ្រប់អគារ ខុនដូ របស់អ័រគីដេ មាននូវកន្លែងកម្សាន្តប្លែកជាច្រើនប្រភេទ ដើម្បីឆ្លើយតបទៅនឹងការរស់នៅប្រកបដោយបរិយាកាសស្រស់ស្រាយ។

លោកស្រី ឃេលី ជានាយិកាផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានឲ្យដឹងថា នេះជាលើកទី២ហើយដែលក្រុមហ៊ុនអ័រគីដេ បានរៀបចំកម្មវិធីនេះឡើង ដើម្បីផ្តល់ជូននូវបទពិសោធន៍ នៃការរស់នៅជំនាន់ថ្មី ប្លែកស៊ីវិល័យ មានគ្រប់នៃគ្រឿងបរិក្ខារកន្លែងកម្សាន្តជាច្រើន និងធំជាងគេក្នុងគម្រោងអគារខុនដូនៅកណ្តាលក្រុងភ្នំពេញ និងស្តង់ដារអន្តរជាតិ ប្រកបដោយបរិយាកាសស្រស់ស្រាយ និងបន្ធូរអារម្មណ៍សម្រាប់ការរស់នៅ និងការងារ»។

លោកស្រីបានបន្តថា នេះគឺជាសហគមន៍ដ៏ប្រណីតថ្មីមួយទៀត ដោយរួមបញ្ចូលគ្នានូវភាពស្រស់ស្អាត នៃធម្មជាតិជាមួយនឹងភាពប្រណីតនៃអ័រគីដេ ខុនដូ លំដាប់អន្តរជាតិ សម្រាប់ក្រុមគ្រួសារក្នុងការរស់នៅ និងការកម្សាន្តនានា។

ក្រៅពីនេះ អ័រគីដេ ខុនដូ ក៏បានផ្តល់ជូននូវសេវាកម្មគ្រប់គ្រង ជាច្រើនប្រភេទ ដើម្បីជួយសម្រួលការរស់នៅរបស់អតិថិជន ដែលស្នាក់នៅខុនដូទាំងមូល ក្នុងការធានាបានការស្នាក់នៅ ប្រកបដោយគុណភាពខ្ពស់ស្តង់ដារ។ ចំណុចពិសេសមួយទៀតរបស់ ខុនដូ អ័រគីដេ គឺមានបុគ្គលិកប្រចាំការ២៤ម៉ោងគ្រប់អគារទាំងអស់នៃ អ័រគីដេ ខុនដូ។

កាន់តែពិសេសជាងនេះទៅទៀត លោកអ្នកក្លាយជាម្ចាស់ខុនដូដ៏ប្រណិតពី អ័រគីដេ ខុនដូ គ្រាន់តែ បង់ត្រឹមតែ១០ភាគរយប៉ុណ្ណោះ ចូលនៅភ្លាមៗ និងទទួលយកនូវបទពិសោធន៍ដ៏ប្រណីតពី អ័រគីដេ ខុនដូ។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 076 879 9999 – 085 388 388 – 095 277 277 – 098 733 333 ឬ ហ្វេសប៊ុកផេក https://www.facebook.com/orkide.development