(ភ្នំពេញ)៖ ក្រុម ហ៊ុន ខេ អិន អិន ខេមបូឌា បានសហការជាមួយអ្នកជំនាញ បច្ចេកទេសរបស់ AMMANN ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលពិសេស និងចែករំលែកអំពីចំណេះដឹងថ្មី។ ការចុះបេសកកម្ម លើវគ្គបណ្តុះបណ្តាលពិសេស ដែលរៀបចំឡើង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានធ្វើឲ្យចំណងមិត្តភាពរវាងដៃគូសហការ កាន់តែជិតស្និត និងយល់ច្បាស់អំពីតម្រូវការអតិថិជន ក្នុងតំបន់ ព្រមទាំងពង្រឹងសមត្ថភាពដល់ក្រុមបច្ចេកទេស និងអ្នកប្រឹក្សាលក់ កាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា ក្រុមហ៊ុន AMMANN មានផលិតផលជាច្រើននៅក្នុងសម្ពន័របស់ខ្លួន។ ក្រុមហ៊ុន ខេ អិន អិន គឺជាអ្នកចែកចាយផ្តាច់មុខនូវ រ៉ូឡូម៉ាក AMMANN របស់ប្រទេស អាឡឺម៉ង់ ដែលជាផលិតផលមានគុណភាពខ្ពស់ និងទទួលស្គាល់ជុំវិញពិភពលោក។ រ៉ូឡូម៉ាក AMMANN ម៉ូឌែល ARS 122 ជាប្រភេទរ៉ូឡូកិនបង្ហាប់ដីមានទម្ងន់ ១១តោន ដែលមានកម្លាំងញាក់ហូតទៅ ២៨តោនឯណោះ ដែលងាយស្រួលដល់ការបង្ហាប់ដីឲ្យមានភាពណែនល្អ ហើយវាមាននូវប្រព័ន្ធសន្សំសំចៃប្រេង ដែលធ្វើឲ្យមានការកាត់បន្ថយការចំណាយច្រើនផងដែរ។

កាន់តែពិសេសទៀតនោះ រាល់ការទិញគ្រឿងចក្ររបស់ក្រុមហ៊ុន ខេ អិន អិន ទាំងអស់ នឹងទទួលបានការបង់រំលស់គ្រឿងចក្ររហូតដល់ ៧ ឆ្នាំ ជាមួយហ្នឹងការបង់ប្រាក់ប្រចាំខែទាបបំផុតមិនធ្លាប់មានពីមុនមក។ ការផ្តល់ជូននេះ គឺដើម្បីបំពេញតម្រូវការលើអាជីវកម្មរបស់អតិថិជន លើលក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងឆាប់រហ័សបំផុត។

ជាចុងក្រោយតំណាងក្រុមហ៊ុនបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុន។ ជាពិសេស ក្រុមហ៊ុនបានថ្លែងអំណរអរគុណ ដល់ដៃគូសហការទាំងអស់ ទទួលបានជោគជ័យលើគ្រប់ភារកិច្ចទាំងអស់៕

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០១៧ ៧១៣ ៧១៣ ឬ គេហទំព័រ KNN Cambodia