(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលតួប៉មខាងត្បូងប្រាសាទបាតជុំ ដែលមានសភាពទ្រុឌទ្រោម ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។

ការងារជួសជុលដែលបានចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២មកនោះ ដល់ពេលនេះសម្រេចបានជាង៥០ភាគរយហើយ។ ដោយឡែកការងារនៅសេសសល់ ដូចជាជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងត្បូងឆៀងខាងកើត បិទភ្ជាប់ឡើងវិញស្នាមប្រេះនៅតាមជញ្ជាំងខាងក្នុង និងធ្វើការពង្រឹងរចនាសម្ពន្ធខឿនថ្មបាយក្រៀមផ្នែកខាងក្រោមនៃតួប៉ម គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២២ខាងមុខ៕