(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ី ស៊ី អាយ (ECI) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនិងក្រុមហ៊ុន Logitech Electronics ក្នុងគោលបំណងផ្ដោតសំខាន់ លើការនំាចូលផ្ដាច់មុខ ទៅលើផលិតផល Logitech របស់ប្រទេសស្វីស ដែលមានគុណភាពល្អ បច្ចេកវិទ្យាឈានមុខគេ និងជាផលិតផលមួយ ដែលមិនប៉ះពាល់ដល់បរិស្ថាន (Recycle Products) មកចែកចាយនៅប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃ របស់អតិថិជនទាំងអស់ឲ្យបានល្អប្រសើរ ទាំងក្នុងវិស័យអាជីវកម្ម និងវិស័យអប់រំ។
កម្មវិធីនេះផងដែរ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់ លោក ញ៉េប ចន្ថា ដែលជាអ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន អ៊ី ស៊ី អាយ និងលោក Partha Ghosh, ដែលជា Head-South Asia Frontier Markets តំណាងឲ្យក្រុមហ៊ុន Logitech Electronics និងភាគីពាក់ព័ន្ធជាច្រើនទៀត។
ក្នុងកម្មវិធីដ៏ពិសេសនេះ លោក ញ៉េប ចន្ថា ក៏ដូចជាលោក Partha Ghosh បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ស្ដីពីអត្ថន័យ និងគោលបំណង នៃការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MoU) របស់ភាគីទាំងពីរ ក៏ដូចជាបានឆ្លើយនូវសំនួរពីខាងសារព័ត៌មានយ៉ាងច្រើនផងដែរ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន អ៊ី ស៊ី អាយ គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់ នូវគ្រឿងបរិក្ខាអេឡិចត្រូនិកយ៉ាងសម្បូរបែប ដែលសុទ្ធសឹងតែជាផលិតផលម៉ាកល្បីៗ លើពិភពលោកដែលមានសមត្ថភាពខ្ពស់ជាទីទុកចិត្ត និងមានការធានាយ៉ាងត្រឹមត្រូវផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន អ៊ី ស៊ី អាយ ក៏ដូចជា ក្រុមហ៊ុន Logitech Electronics សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនទាំងពីរកន្លងមក ហើយសន្យាថា នឹងខិតខំប្រឹងប្រែងពង្រឹងគុណភាព និងសេវាកម្មរបស់ខ្លួនជាបន្តទៀត ជូនដល់អតិថិជនទាំងអស់។
បណ្ដាញទំនាក់ទំនង៖ ក្រុមហ៊ុន អ៊ី ស៊ី អាយ, អាស័យដ្ឋាន៖ ផ្ទះលេខ 16Eo សង្កាត់ទូលស្វាយព្រៃ ខណ្ឌចំការមន ភ្នំពេញ, ទូរស័ព្ទ៖ ០៧៨ ៨៨៨ ៥៩១, អ៊ីម៉ែល៖ [email protected] និង Facebook: ECI Distribution៕