(កំពត)៖ បន្ទាប់ពីបានចុះប្រគល់ទឹកប្រាក់រង្វាន់ធំដល់អតិថិជនម្នាក់រស់នៅស្រុកទ្រាំង ខេត្តតាកែវ កាលពីពេលកន្លងទៅនោះ នៅសប្ដាហ៍នេះ ក្រុមហ៊ុន ខារ៉ាបាវ បានបន្តរកឃើញអ្នកដែលមានសំណាងបានឈ្នះទឹកប្រាក់រង្វាន់ ១០០លានរៀលម្នាក់ទៀតហើយ មានឈ្មោះ ញ៉ែម ស៉ីនួន ភេទស្រី អាយុ១៨ឆ្នាំ ជាកូនកសិករ រស់នៅភូមិព្រៃផ្ដៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

នៅក្នុងដំណើរចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់សុទ្ធ ១០០លានរៀល ដល់លំនៅដ្ឋាន កញ្ញា ញ៉ែម ស៉ីនួន បានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០២២នេះ កញ្ញាទើបតែបានប្រឡងជាប់សញ្ញាបត្របាក់ឌុប ហើយក៏កំពុងរិះរកមុខរបរ ឬការងារធ្វើដើម្បីទទួលបានកម្រៃជួយដល់គ្រួសារ។

កញ្ញាបានបន្តទៀតថា សម្រាប់ការត្រូវរង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១០០លានរៀលនៅពេលនេះ គឺជារឿងដែលមិននឹកស្មានដល់នោះទេ ខណៈដែលកាលពីសប្ដាហ៍មុននេះ បន្ទាប់ពីធ្វើការងារផ្ទះរួចក៏ទៅទិញភេសជ្ជ:ខារ៉ាបាវ មួយកំប៉ុង ពីអ្នកលក់នៅជិតផ្ទះមកទទួលទាន។ លុះពេលគាស់ឃើញត្រូវរង្វាន់ ១កំប៉ុង ហើយយកទៅប្ដូរកំប៉ុង ថ្មីមួយទៀត ស្រាប់តែគាស់ម្ដងទៀតក៏ឃើញត្រូវរង្វាន់ធំទឹកប្រាក់ ១០០លានរៀលតែម្ដង។

ភ្លាមនោះ កញ្ញាពិតជាមានអារម្មណ៍រំភើបសប្បាយចិត្តជាខ្លាំង ហើយក៏ស្រែកប្រាប់ឪពុក ម្តាយ និងបងប្អូនឲ្យបានដឹង និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយ:លេខ ដែលមាននៅនឹងក្រវិលកំប៉ុងស្រាប់។

កញ្ញា ស៉ីនួន បានបញ្ជាក់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់ ពីក្រុមហ៊ុ ខារ៉ាបាវ កញ្ញានឹងយកមួយចំនួនសង់ផ្ទះឲ្យបានសមរម្យ និងទុកមួយចំនួនទៀតបង្កើតមុខរបរដើម្បីជួយសម្រាលបន្ទុកលោកឪពុក ដែលដើរស៉ីឈ្នួលជាសំណង់ និងធ្វើម្ហូបការឲ្យគេផងដែរ។

ជាចុងក្រោយ កញ្ញាក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឱ្យមានលុយចាយគ្រប់គ្រាន់ហ្នឹងគេ៕