(ក្រុងឡុងដ៍)៖ កីឡាការិនី Steph Houghton ដែលអតីតធ្លាប់ធ្វើជាប្រធានក្រុមនារីអង់គ្លេស រយៈពេល ៨ឆ្នាំមកនោះ បន្តមិនឈ្មោះទៀត ក្នុងចំណោមសមាជិក ២៣នាក់ដែលត្រៀមលេងពានពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Women’s Euro 2022 ចាប់ផ្តើមនាខែក្រោយនេះ។

Houghton ពុំដែលត្រូវបានកោះហៅចូលរួមជាមួយជម្រើសជាតិម្តងណាឡើយ គិតចាប់តាំងពីលោកស្រី Sarina Wiegman ត្រូវបានតែងតាំងឲ្យដឹកនាំនារីជម្រើសជាតិតោកំណាចអង់គ្លេសតាំងពីខែកញ្ញា ឆ្នាំ២០២១ និងបានខកខាន ការប្រកួតជាច្រើនចាប់តាំងពីខែមករា ឆ្នាំ២០២២ ដោយសារបញ្ហារបួសផងដែរ។

ខ្សែការពារដែលកំពុងប្រកបអាជីពនៃក្លិបក្នុងស្រុក Manchester City ធ្លាប់បានចូលលេងចំនួន ១២១ប្រកួតក្នុងព្រឹត្តិការណ៍ធំៗ៥ នាពេលកន្លងមក។

លោកស្រី Sarina Wiegman អ្នកចាត់ការទូទៅក្រុមនារីអង់គ្លេសបានថ្លែងប្រាប់ BBC ថា «វាជាការសម្រេចចិត្តដ៏លំបាកមួយ ដ្បិតនាងពុំទាន់ជាពីបញ្ហារបួសនៅឡើយ។ វាព្រោះតែពេលវេលាមិនអំណោយផល ហើយពួកយើងក៏មិនចង់ជួបរឿងបែបនេះដែរ»

អង់គ្លេស ដែលជាម្ចាស់ផ្ទះ UEFA Women’s Euro 2022 នេះគឺស្ថិតក្នុងពូល A ជាមួយគូប្រជែង ៣ប្រទេសផ្សេងទៀតរួមមាន អូទ្រីស ន័រវេស និងអៀរឡង់ខាងជើងនៅពេលព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះនឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី០៦ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣១ ខែកក្កដា ដោយមាន ១៦ក្រុមចូលរួម គ្រាដែលនារីហូឡង់ ជាម្ចាស់ជើងឯកកាលឆ្នាំ២០១៨៕