(ភ្នំពេញ)៖ លោកអ្នកបានជ្រាបហើយថា កាលពីថ្មីៗនេះ មានកម្មវិធីមួយដែលជាកម្មវិធីដ៏ល្បីកក្រើក តាំងពីថ្ងៃរៀបឆាករហូតដល់ថ្ងៃកម្មវិធី។ Pleng Music Awards 2022 បានបង្កើតទស្សនីយភាពមួយដែលដក់ជាប់អារម្មណ៍ប្រិយមិត្តគ្រប់ៗគ្នា។ កម្មវិធីដ៏អស្ចារ្យនេះ ក៏មិនភ្លេចក្នុងការឆ្លៀតឱកាសដ៏ពិសេសនេះ បង្កើតជាពានមួយដែលជាពានរង្វាន់ «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ 2022» ដើម្បីប្រមូលសម្លេងឆ្នោត រាប់ជាថវិកាជួយទៅមន្ទីរពេទ្យកុមារ។

នេះជាគុណតម្លៃ និងជាឆន្ទៈដ៏មុះមុតដើម្បីសប្បុរសធម៌ក៏ដូចជាចំណែកដ៏សំខាន់នៅក្នុងកម្មវិធី Pleng Music Awards 2022ផងដែរ។

គួរបញ្ជាក់ដែរថា ការបោះឆ្នោតដែលមានរយៈពេល ៩ថ្ងៃ ដែលទទួលបានការបោះសរុប 31, 832 សម្លេង ដែលគិតជាថវិកាស្មើនឹង 63, 664 ដុល្លារ។ ក្នុងមួយសម្លេងឆ្នោតគឺស្មើនឹង 2 ដុល្លារដែលចំនួនទឹកប្រាក់សរុបនេះត្រូវបែងចែកជាពីរ 50% ត្រូវបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរនាខេត្តសៀមរាប និង 50% ទៀតបរិច្ចាគឲ្យទៅកាន់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

នេះមិនមែនជាលើកទីមួយទេដែល Smart Axiata បានផ្តួចផ្តើមបង្កើតឡើងនូវកម្មវិធីសប្បុរសធម៌បែបនេះដើម្បីជួយទៅដល់សង្គមជាតិ និងជាពិសេស គឺកុមារតូចៗដែលជាទំពាំងស្នងឬស្សីនៃជាតិកម្ពុជាទាំងមូល។ ពីមុនក៏មានកម្មវិធីសប្បុរសដូចជា៖ «ការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹម» «រត់ជាមួយសាយ» និងថ្មីៗនេះគឺ «ការបោះឆ្នោតសម្រាប់អ្នកបង្កើតមាតិកាប្រចាំឆ្នាំ» ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ ពួកយើងក៏នឹងរង់ចាំព្រឹត្តិការណ៌សប្បុរសបែបនេះទៀតនាពេលខាងមុខផងដែរជាមួយនឹង Smart Axiata។

ក្រៅពីក្រុមការងាររបស់ Samrt Axiata ក៏មានអ្នកបង្កើតមាតិកាជាច្រើនអ្នកទៀតបានប្រមូលផ្តុំគ្នា នាំយកថវិការសប្បុរសធម៌នេះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងនោះ ក៏មានម្ចាស់ពានអ្នកបង្កើតមាតិកាប្រចាំឆ្នាំ 2022គឺ Khemera រួមជាមួយ ChaCha , Yaro, SoPeaReach, Davuth, Sinora Roath, Jasmine Hang,Monny Vee, Chhunly Mock, Chris Dyna, Ang Socheata ។

លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញមានប្រសាសន៍ថា «មន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យរបស់រដ្ឋ ដែលព្យាបាលជូនទៅដល់កុមារទាំងអស់ដោយឥតគិតថ្លៃសេវា។ ដើម្បីទ្រទ្រង់មន្ទីរពេទ្យឲ្យដើរទៅមុខជាមួយនឹងការធានាសុវត្ថិភាពកុមារទាំងអស់ មន្ទីរពេទ្យត្រូវចំណាយខ្ទង់ ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃនិង ប្រហែល ៤០លានដុល្លារក្នុងមួយឆ្នាំ»។

លោកវេជ្ជបណ្ឌិតក៏បានសម្តែងនូវអំណរគុណដល់ទឹកចិត្តសប្បុរសធម៌ដ៏ធំធេងរបស់ Smart Axiata ដែលតែងតែផ្តួចផ្តើមធ្វើឡើងនូវកម្មវិធីសប្បុរសធម៌ទាំងអស់នេះ។

លោកវេជ្ជបណ្ឌិត បានដឹកនាំនិងចូលរួមដើរទស្សនកិច្ចជុំវិញមន្ទីរពេទ្យ ដើម្បីដឹងអំពីស្ថានភាពជាក់ស្តែងនៅក្នុងមន្ទីរពេទ្យផ្ទាល់ ក៏ដូចជាសកម្មភាពទូទៅនៅក្នុងមន្ទីរពេទ្យប្រចាំថ្ងៃផងដែរ។

សូមអញ្ជើញទស្សនានូវវីដេអូនៃដំណើរយកទឹកប្រាក់ទៅបរិច្ចាគ ជូនចំពោះមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់គ្នាតាមតំណរខាងក្រោមនេះ៖
https://www.facebook.com/SmartAxiata/videos/405750971473455

ដើម្បីកុមារតូចៗរបស់យើង លោកអ្នកក៏នៅតែអាចចូលរួមបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាបានតាមមធ្យោបាយខាងក្រោម៖