(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចាប់ផ្ដើមទទួលពាក្យចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២២-២០២៣។ ឆមាសថ្មី Fall Semester ២០២២ នឹងចាប់ផ្តើមនៅចុងខែសីហាខាងមុខនេះ។ សិស្សានុសិស្សទាំងអស់ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសិស្សានុសិស្សដែលមានបំណងផ្ទេរការសិក្សាអាចចាប់ផ្ដើមចុះឈ្មោះចូលរៀនពីឥឡូវនេះ។

AUPP ផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រចំនួន៦ និងកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតចំនួន១ រួមមាន៖
១៖ បរិញ្ញាបត្រផ្នែកកិច្ចការសកល (Global Affairs)
២៖ បរិញ្ញាបត្រផ្នែកច្បាប់ (Law)
៣៖ បរិញ្ញាបត្រផ្នែកធុរកិច្ច (Business)
៤៖ បរិញ្ញាបត្រផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management)
៥៖ បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Information and Communications Technology) ៦. បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច (Tourism and Hospitality
៧៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធុរកិច្ច (Master of Business Administration)។

AUPP ស្វាគមន៍ជានិច្ចចំពោះលោក លោកស្រី និងសិស្សានុសិស្សដែលមានបំណងចង់អញ្ជើញមកប្រឹក្សាយោបល់អំពីការសិក្សា ការចុះឈ្មោះ ឬសាកសួរព័ត៌មានបន្ថែមជាមួយនឹងបុគ្គលិករបស់យើង ជារៀងរាល់ម៉ោងធ្វើការ។ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សក៏អាចអញ្ជើញទស្សនាបរិវេណសាកលវិទ្យាល័ល ដែលមានថ្នាក់រៀនធំទូលាយ ជាមួយនឹងបរិក្ខារទំនើបៗ។

AUPP មានទីតាំងនៅលើផ្ទៃដីទំហំ៧ហិចតា ជាមួយនឹងបរិក្ខារទំនើបៗ ដែលរួមមានបន្ទប់រៀនធំទូលាយ មជ្ឈមណ្ឌលបច្ចេកវិទ្យា បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បណ្ណាល័យ និងទីលានលេងកីឡា។ AUPP មានទីតាំងនៅអគារលេខ ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

AUPP ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានសិក្សាស្ដង់ដារអន្ដរជាតិក្នុងឆ្នាំ២០១៣ និងផ្ដល់ជូននិស្សិតនូវកម្មវិធីសិក្សាតាមបែបប្រព័ន្ធអប់រំរបស់អាមេរិក ដែលបង្រៀនដោយសាស្រ្តាចារ្យបរទេស មានបទពិសោធន៍បង្រៀនច្រើនឆ្នាំ មានសមត្ថភាព និងជំនាញវិជ្ជាជីវៈខ្ពស់ ព្រមទាំងបញ្ចប់ការសិក្សាពីបណ្តាប្រទេសនានាក្នុងតំបន់ និងប៉ែកអ៉ឺរ៉ុប។ AUPP ជាសាកលវិទ្យាល័យតែមួយគត់ដែលផ្តល់ជូននូវកម្មវិធីសញ្ញាបត្រពីរទទួលស្គាល់ដោយសាកលវិទ្យាល័យជាដៃគូចំនួន២ គឺ សាកលវិទ្យាល័យអារីហ្សូណា និងសាកលវិទ្យាល័យរដ្ឋហ្វត ហេស៍នៅសហរដ្ឋអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ទូរស័ព្ទ៖ (+855) 23 902 111 ឬ 012 266 631
អ៉ីមែល: [email protected]
គេហទំព័រ៖ www.aupp.edu.kh
Facebook & Instagram: @AUPPkh
តេលេក្រាម៖ 012 266 631 ឬ t.me/AUPPkh