(មីឡាន)៖ ក្លិបបាល់ទាត់អ៉ីតាលី Inter Milan រំពឹងថា នឹងអាចនាំយកខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិក Romelu Lukaku ត្រឡប់ពីក្លិប Chelsea វិញ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

Lakaku មានបំណងត្រឡប់ទៅលេងឲ្យ Inter វិញ បន្ទាប់ពីចំណាយរយៈពេល ១រដូវកាលដ៏លំបាកជាមួយនឹង Chelsea ដែលលោកបានទទួលការកាត់ប្រាក់ឈ្នួលយ៉ាងច្រើន។

Chelsea នៅតែចង់បានថ្លៃខ្ចីជើង សម្រាប់កីឡាករវ័យ ២៩ឆ្នាំរូបនេះ ដែលពួកគេបានចុះកិច្ចសន្យាតម្លៃ៩៧.៥លានផោនពីក្លិប Inter Milan ដែលលេងនៅលីគ Serie A កាលពីខែសីហា ឆ្នាំ២០២១។

Inter បាននឹងកំពុងព្យាយាមកំណត់ការចំណាយរបស់ពួកគេ ខណៈពួកគេទទួលបានហិរញ្ញវត្ថុ ស្ថិតក្រោមការគ្រប់គ្រង ហើយឥឡូវនេះមិនទាន់មានកិច្ចព្រមព្រៀងណាមួយនៅឡើយទេ អំពីតម្លៃនៃការខ្ចីជើង។

កីឡាករ Lukaku ដែលបានចាកចេញពីក្លិប Chelsea ដើម្បីចូលរួមជាមួយក្លិប Everton ក្នុងតម្លៃ ២៨លានផោន កាលពីឆ្នាំ២០១៤នោះ បានវិលត្រឡប់ទៅលេងឲ្យ Chelsea លើកិច្ចសន្យារយៈពេល ៥ឆ្នាំ ដោយចាកចេញពី Inter កាលពីរដូវក្តៅមុន។

ខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទី១៥គ្រាប់ នៅក្នុងការប្រកួតទាំងអស់ សម្រាប់ក្រុម Chelsea។

Chelsea បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ នៅ Premier League ស្របពេលដែលពួកគេបានចាញ់ក្រុម Liverpool ក្នុងការស៊ុតបាល់ប៉េណាល់ទីទាំងក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup និង League Cup៕