(ភ្នំពេញ)៖ ដំណឹងដ៏រីករាយសម្រាប់អាណាព្យាបាល និងសិស្សានុសិស្ស! សូមជម្រាបថា សញ្ញាបត្រកម្មវិធីសិក្សាអន្តរជាតិ ដែលសិក្សាជាភាសាអង់គ្លេស របស់សាលារៀនអន្តរជាតិ ផារ៉ាហ្គន គឺត្រូវបានទទួលស្គាល់យ៉ាងពេញលេញដោយក្រសួងអប់រំ យុវជន និងកីឡា ថាមានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រះរាជាណាចក្រកម្ពុជា។

អត្ថប្រយោជន៍ដ៏ពិសេសនេះ សិស្សានុសិស្សអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬដាក់ពាក្យចូលបម្រើការងារក្នុងវិស័យសាធារណៈ ឬឯកជននៅកម្ពុជាបាន តាមតម្រូវការ និងលក្ខខណ្ឌរបស់ស្ថាប័ន ក៏ដូចជាអាចដាក់ពាក្យទៅសិក្សានៅបរទេសបានថែមទៀតផងដែរ។

១៖ តើតម្លៃសមមូលនៃសញ្ញាបត្រមានន័យដូចម្តេច

មានន័យថា សញ្ញាបត្រថ្នាក់ទី១២ របស់សាលារៀនអន្តរជាតិផារ៉ាហ្គន ត្រូវបានទទួលស្គាល់ថាមានតម្លៃស្មើនឹងសញ្ញាបត្រថ្នាក់ទី១២ របស់ក្រសួងអប់រំ យុវជន និងកីឡា។ សិស្ស នឹងទទួលបានសញ្ញាបត្រ ថ្នាក់ជាតិ ដោយ មិនបាច់ប្រឡងថ្នាក់ជាតិនៅថ្នាក់ទី១២ឡើយ។

២៖ សាលារៀនអន្តរជាតិផារ៉ាហ្គន ផ្ដល់នូវកម្មវិធីសិក្សាចំនួនពីរ។ ដូច្នេះ តើសិស្សត្រូវរៀនក្នុងកម្មវិធីមួយណា ដើម្បីទទួលបានសញ្ញាបត្រដែលមានតម្លៃសមមូលនេះ?
ដើម្បីទទួលបានសញ្ញាបត្រ ដែលមានតម្លៃសមមូលនេះ សិស្សត្រូវបញ្ចប់ការសិក្សាក្នុងកម្មវិធីអន្តរជាតិ កម្រិតវិទ្យាល័យសិក្សា។

៣៖ តើខ្ញុំអាចប្រើសញ្ញាបត្រនេះបានយ៉ាងដូចម្តេច?

*សម្រាប់លក្ខខណ្ឌ និងបែបបទសុំចូលរៀននៅសាកលវិទ្យាល័យជាតិ និងអន្តរជាតិនានា
*ដើម្បីដាក់ពាក្យការងារក្នុងវិស័យសាធារណៈ និងឯកជននៅកម្ពុជា

៤៖ តើអ្វីជាភាពខុសគ្នារវាងកម្មវិធីសិក្សាអន្តរជាតិ និងពីរភាសា?

សិស្សានុសិស្ស ក្នុងកម្មវិធីអន្តរជាតិសិក្សា តាមកម្មវិធីសិក្សាអន្តរជាតិខេមប្រ៊ីជ។ ការសិក្សាទាំងអស់ ត្រូវបានបង្រៀនជាភាសាអង់គ្លេស។ សិស្សអាចជ្រើសរើសសិក្សាភាសាបរទេសបន្ថែមបាន។ ដើម្បីទទួលបានសញ្ញាបត្រ ដែលមានតម្លៃសមមូលនេះ សិស្សដែលមានសញ្ជាតិខ្មែរត្រូវតែរៀនមុខវិជ្ជាភាសាខ្មែរ និងប្រវត្តិសាស្រ្តខ្មែរ ដោយនេះជាលក្ខខណ្ឌតម្រូវ។ ដោយឡែកសិស្សនៅក្នុងកម្មវិធីសិក្សាពីរភាសាវិញ ត្រូវសិក្សាមុខវិជ្ជាកម្មវិធីជាតិទាំងអស់ ជាភាសាខ្មែរតាមលក្ខខណ្ឌតម្រូវ និងសិក្សាមុខវិជ្ជាខេមប្រ៊ីជ ជាភាសាអង់គ្លេសទៅតាមចំនួនកំណត់ជាអប្បបរមា។ ដើម្បី ទទួលបានសញ្ញាបត្រថ្នាក់ជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា សិស្ស ដែលរៀនក្នុងកម្មវិធីសិក្សាពីរ ភាសា ត្រូវតែចូលរួមប្រឡងថ្នាក់ជាតិនៅថ្នាក់ទី៦ ទី៩ និង ទី១២ ឱ្យជាប់ជាស្ថាពរ។

៥៖ តើសិស្សក្នុងកម្មវិធីសិក្សាអន្តរជាតិនឹងត្រូវមានការប្រឡងអ្វីខ្លះ?

សិស្សដែលសិក្សានៅកម្មវិធីសិក្សា អន្តរជាតិ មិនចាំបាច់ ចូលរួមការប្រឡង ថ្នាក់ជាតិនៅថ្នាក់ទី៦ ទី៩ និង ទី១២ឡើយ។ ពួកគាត់ត្រូវប្រឡងតេស្តវាយតម្លៃរបស់សាលា ទៅតាមមុខវិជ្ជាខេមប្រ៊ីជ ដែលពួកគាត់បានចូលរៀន។ នៅចុងបញ្ចប់នៃឆ្នាំសិក្សានីមួយៗ សិស្សានុសិស្សដែលប្រឡងជាប់តាមលក្ខខណ្ឌរំពឹងទុក នឹងអាចឡើងថ្នាក់បាន ហើយលទ្ធផលចុងក្រោយនៅថ្នាក់ទី១២ នឹងត្រូវបញ្ជូនទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុម័តសញ្ញាបត្រដែលមានតម្លៃសមមូល។
លើសពីនេះ ប្រសិនបើសិស្សចង់បានវិញ្ញាបត្រខេមប្រ៊ីជនៅកម្រិតថ្នាក់រៀននីមួយៗ ពួកគាត់ត្រូវតែចុះឈ្មោះ និងចូលប្រឡងខេមប្រ៊ីជសម្រាប់មុខវិជ្ជាមួយ ឬច្រើនទាំងនោះ ទៅតាមតម្រូវការចង់បាន។

៦៖ តើសិស្សអាចចុះឈ្មោះក្នុងកម្មវិធីសិក្សានេះ បាននៅកម្រិតណាដែរ?
សិស្សអាចចុះឈ្មោះក្នុងកម្មវិធីសិក្សានេះ បាននៅគ្រប់កម្រិតថ្នាក់រៀន គិតចាប់ពីកម្រិតបឋមសិក្សាទៅ។

៧៖ តើដំណើរការចុះឈ្មោះ ក្នុងកម្មវិធីសិក្សានេះ មានអ្វីខ្លះ?
សិស្សគួរទំនាក់ទំនងការិយាល័យសាកសួរព័ត៌មាន ឬអញ្ជើញមកសាលាដោយផ្ទាល់។

៨៖ តើថ្លៃសិក្សារវាងកម្មវិធីសិក្សាពីរភាសា និងអន្តរជាតិខុសគ្នាដែរឬទេ?
តម្លៃសិក្សាសម្រាប់កម្មវិធីសិក្សាទាំងពីរនេះគឺខុសគ្នា។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកសាលារៀនដោយផ្ទាល់៕

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សាអន្តរជាតិ សូមទាក់ទងមកកាន់លេខ៖ +៨៥៥ ១២ ៤៤ ៧៧ ៤៤ www.paragonisc.edu.kh (http://www.paragonisc.edu.kh/)