(ភ្នំពេញ)៖ លោក នីរៈវ៉ាត់ រង្ស៊ីកានចានៈ អគ្គទីប្រឹក្សាផ្នែកពាណិជ្ជកម្ម អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ (DITP) បានថ្លែងថា កម្មវិធីថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ២០២២ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) នឹងមានធុរកិច្ចហ្វ្រេនឆាយថៃច្រើនជាង១០ក្រុមហ៊ុន មកធ្វើបទបង្ហាញធុរកិច្ចជូនដល់អ្នកធុរកិច្ចកម្ពុជា ដែលក្នុងនោះមានធុរកិច្ចជាច្រើន ប្រភេទដូចជា ធុរកិច្ចភោជនីយដ្ឋាន/ភេសជ្ជៈ និងធុរកិច្ចសាលាបង្រៀនភាសា ដែលធុរកិច្ចទាំងនោះសុទ្ធសឹងតែ បានទទួលជោគជ័យនៅប្រទេសថៃរួចមកហើយ។

ការរៀបចំកម្មវិធីនាលើកនេះ គឺជាឱកាសដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសវិនិយោគឱ្យសមស្របតាមតម្រូវការ ដែលជាធុរកិច្ចងាយស្វែងយល់ ចំណាយដើមទុនតិច ព្រមទាំងមានម្ចាស់ហ្វ្រេនឆាយជួយមើលការខុសត្រូវ និងណែនាំពីកិច្ចដំណើរការធុរកិច្ច របស់លោកអ្នកដើម្បីឱ្យទទួលបានជោគជ័យ។ លោក នីរៈវ៉ាត់ រង្ស៊ីកាន់ចានៈ បានថ្លែងដូច្នេះ។

សម្រាប់អ្នកធុរកិច្ច ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធី ថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ២០២២ សូមទំនាក់ទំនងក្រុមការងាររៀបចំ តាមរយៈទូរស័ព្ទលេខ 076 6666 618 / 015 667 666 ។

DITP កំណត់ចំនួនអ្នកចូលរួមក្នុងកម្មវិធី Thai Franchise Day 2022 ។ លោកអ្នកអាចទំនាក់ទំនង ដើម្បីចុះឈ្មោះបាន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

DITP នឹងផ្តល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់ជូនដល់លោកអ្នក ក្នុងអំឡុងពេលចូលរួមក្នុងកម្មវិធីនេះ ដោយមិនគិតថ្លៃ។ កម្មវិធីនេះរៀបចំដោយ DITP , អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ៕