(ភ្នំពេញ)៖ ផ្សារលក់រាយដ៏ល្បីឈ្មោះរបស់ប្រទេសម៉ាឡេស៊ី Fandbee បានបើកសម្ភោធផ្សាររបស់ខ្លួនជាផ្លូវការហើយនៅកម្ពុជា ដើម្បីបំពេញត្រូវការរបស់អតិថិជនគ្រប់កម្រិត។

ពីធីបើសម្ពោធផ្សារ Fandbee នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទៅ ១៧ ខែមិថុនា ឆ្នាំ២០២២នេះ ដោយទីតាំងដំបូងរបស់ផ្សារលក់រាយល្បីរបស់ម៉ាឡេស៊ីនេះ មានទីតាំងស្ថិតនៅ The Park Community Mall បឹងស្នោរ ផ្លូវជាតិលេខ ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នៅក្នុងពិធីបើកសម្ភោធផ្សារថ្មីនេះ ឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន ហ្វេនប៊ី (Fanbee) បាន ថ្លែងថា បច្ចុប្បន្នការលក់រាយនៅកម្ពុជានៅមានម្រិតនៅឡើយ ដែលជំរុញឱ្យហ្វេនប៊ីមកវិនិយោគនៅកម្ពុជា ដើម្បីចូលចំណែកអភិវឌ្ឍន៍ផ្សារលក់រាយបែបទំនើបឱ្យកាន់តែប្រសើរឡើង ដូចប្រទេសដទៃ។

លោកបន្តថា «តាមទស្សនៈរបស់ខ្ញុំ អនាគតនៃទីផ្សារ Mart នៅកម្ពុជានឹងភ្លឺស្វាង ហើយនិងរីកដុះដាលក្នុងរយៈពេល ៣ទៅ៥ឆ្នាំខាងមុខ ព្រោះដោយសារបច្ចុប្បន្នមានការប្រកួតប្រជែងក្នុងវិស័យម៉ាតនេះកាន់តែច្រើន អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនជាមួយនឹងតម្លៃប្រកួតប្រជែង។ Fandbee មានចំណេះដឹងក្នុងឧស្សាហកម្មម្ហូបអាហារដែលអាចធានាថា អ្នកប្រើប្រាស់នឹងទទួលបានផលិតផលដែលមានគុណភាពល្អ និងតម្លៃសមរម្យបើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែង»

លោកបន្តថា ផ្សារ Fandbee មានលក់ទំនិញប្រើប្រាស់គ្រប់ប្រភេទ ជាពិសេសចំណីអាហារ និងសាច់ដែលជាការផ្តល់ភាពងាយស្រួលដល់ស្រ្តីមេផ្ទះ។

ទោះបីជាស្ថិតនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត Covid19 ក្តី ក៏ Fandbee ទទួលបានជោគជ័យ យ៉ាងខ្លាំងនៅក្នុងវិស័យហាងលក់រាយ ដោយបានកើនឡើងសាខាពី២-៣ សាខាដល់ ២០ សាខាក្នុងរយៈពេលមួយឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី ហើយពេលនេះសាខានៅកម្ពុជាក៏បានបើកដំណើរការដែរ។ ដោយភាពជោគជ័យនិងបទពិសោធន៌ក្នុងវិស័យផ្សារទំនើប នៅប្រទេសម៉ាឡេស៊ីក្នុងបរិបទកូវីដ១៩ ជាការបញ្ជាក់កាន់តែច្បាស់អំពីសម្ថភាពនៃការប្រជែងយកចំណែកក្នុងទីផ្សារយើង។

ក្រុមហ៊ុនក៏មានគម្រោងបើកសាខាបន្តទៀតឆាប់ៗនេះដោយសាខាទី២៖ នៅតំបន់ទួលទំពូង ផ្លូវ១៥៥ និងទី៣៖ នៅផ្លូវ៥៩៨ ឬផ្លូវ ជា សុផារ៉ា។ ហើយក៏មានគំរោងបើកបន្តហូហែរទៀតនៅតំបន់ផ្សេងៗដែលមានចលនាចរាចរណ៍ពាណិជ្ជកម្មច្រើនផងដែរ។

សូមបញ្ជាក់ថា ផ្សារហ្វេនប៊ី Fanbee ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Lee's Food Service ដែលជាក្រុមហ៊ុនដ៏មានសក្តានុពលមួយក្នុងឧស្សាហកម្មម្ហូបអាហារអស់ជាច្រើនទសវត្សរ៍មកហើយ និងជាអ្នកនាំចូលឈានមុខគេក្នុងឧស្សាហកម្មចែកចាយអាហារចាប់តាំងពីឆ្នាំ១៩៦២។ ដូច្នេះជំនាញខាងចែកចាយម្ហូបអាហារ គឺ មានរាប់សិបឆ្នាំមកហើយ មិនត្រឹមតែបុណ្ណោះហ្វេនប៊ី មានបទពិសោធន៌នៅបីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕