(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល បាននាំចូលនូវ ចាំបូ ស៉ីហ្វូត (Jumbo Seafood) ដែលជាភោជនីយដ្ឋានគ្រឿងសមុទ្រលំដាប់អន្តរជាតិដ៏ល្បីល្បាញ មកពីប្រទេសសិង្ហបុរី មកកាន់ប្រទេសកម្ពុជាដំបូងគេបំផុត។
សាខាទីមួយនៅកម្ពុជានឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ នៅផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសម្លឹងរកមើលអ្នកដែលមានទេពកោសល្យ និងបទពិសោធន៍ការងារក្នុងវិស័យម្ហូបអាហារ ដើម្បីចូលរួមជាមួយ ចាំបូ ស៉ីហ្វូត។
លោក ម៉ាធី ឥន្ត្រាវិដ ប្រធានគ្រប់គ្រងជ្រើសរើសបុគ្គលិកនៅក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងថា៖ «មុខតំណែងសំខាន់ៗនៅភោជនីយដ្ឋានដ៏ថ្មីសន្លាងនៅកម្ពុជានេះ កំពុងរង់ចាំលោកអ្នក រួមមាន មេចុងភៅ ជំនួយការមេចុងភៅ និងអ្នកគ្រប់គ្រងភោជនីយដ្ឋាន។ សម្រាប់អ្នកដែលមានបទពិសោធន៍ក្នុងវិស័យម្ហូបអាហារ មានទំនាក់ទំនងល្អ ចេះធ្វើការងារជាក្រុម និងយល់ច្បាស់ពីអនាម័យ ព្រមទាំងសុវត្ថិភាពម្ហូបអាហារ លោកអ្នកអាចដាក់ពាក្យបានឥឡូវនេះ!»។
លោក ឥន្ត្រាវិដ បានបន្ថែមទៀតថា បេក្ខជន បេក្ខនារី ដែលជោគជ័យ នឹងមានឱកាសធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីទទួលបានការបណ្ដុះបណ្ដាលដោយផ្ទាល់ពីអ្នកជំនាញ ស្គាល់ពីវិស័យម្ហូបអាហារកាន់តែទូលំទូលាយ ការលើកទឹកចិត្ត និងអត្ថប្រយោជន៍ដ៏សម្បូរបែបជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា ចាំបូ ស៉ីហ្វូត បានបើកដំណើរការចំនួន ១៨ សាខាហើយ នៅប្រទេសចំនួន ៥ ក្នុងនោះសាខាដំបូងបង្អស់បានបើកដំណើរការតាំងពីឆ្នាំ១៩៨៧ និងមានការទទួលស្គាល់ពីអ្នកចូលចិត្តទទួលទានគ្រឿងសមុទ្រទូទាំងពិភពលោក។ សាខាទី១៩ នឹងក្លាយជាសាខាដំបូងបង្អស់ក្នុងប្រទេសកម្ពុជា គ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។
សូមកុំបង្អង់យូរ! ចាប់យកឱកាសការងារនៅ ចាំបូ ស៉ីហ្វូត ឥឡូវនេះ ដោយផ្ញើ CV របស់អ្នកទៅកាន់ ជីប ម៉ុង រីថែល៖ https://bit.ly/3Dr6a3m ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ 067 999 039 ឬអ៉ីមែល៖ [email protected] ៕
សូមទស្សនាវីដេអូ ខាងក្រោម៖