(ភ្នំពេញ)៖ វិស័យថែរក្សាសម្រស់នៅកម្ពុជា នាពេលបច្ចុប្បន្នបាន និងកំពុងតែមានការរីកចម្រើនខ្លាំង ក្រោយពីបរិបទនៃការថែរក្សា សម្រស់បនាក្លាយជាទីពេញនិយមមិនថា សម្រាប់បុរស និងស្ត្រីឡើយ។ ទន្ទឹមគ្នានេះ ក៏លេចចេញការប្រើប្រាស់ផលិតផល និងការកែសម្ផស្ស ដែលមានមានស្តង់ដា និងការទទួលស្គាល់ត្រឹមត្រូវ ដែលនាំឲ្យមានហានិភ័យសម្រាប់អ្នកប្រើប្រាស់ និងទទួលយកសេវាកម្មទាំងនោះ។

អ្នកជំនាញ និងជាអ្នកជំនួញផ្នែកគ្រឿងសម្អាង និងកែសម្ផស្ស លោក អៀង រីណែត អគ្គនាយកក្រុមហ៊ុនមេរ៉ា រតនវង្ស ស្នើឲ្យអ្នកជ្រើសរើសផលិតផលគ្រឿងសម្អាង និងសេវាកម្មកែសម្ផស្ស ត្រូវគិតគូរនិងពិនិត្យឲ្យបានដិតដល់ពីប្រភព និងការទទួលស្គាល់ជាលក្ខណៈស្តង់ដា ដើម្បីសុវត្ថិភាព និងសម្រស់ដូចក្តីប្រាថ្នា។

ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក បានរៀបចំកម្មវិធីសម្ពោធក្រុមហ៊ុន មេរ៉ារតនវង្ស និងលីតូ តូក្យូសាឡន ផ្តើមវាយលុកទីផ្សារ ផ្នែកសម្រស់នៅកម្ពុជា។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០២២ក្រោមវត្តមានមន្ត្រីអ្នកជំនួញ សិល្បករ អតិថិជនជាច្រើនរូបចូលរួម។

លោក អៀង រីណែត បានលើកឡើងថា លោកបានបើកដំណើរការក្រុមហ៊ុននេះឡើង ដើម្បីធ្វើការនាំចូលផលិតផល គ្រឿងសម្អាង ថែរក្សាសម្រស់ និងសុខភាពនាំចូលពីប្រទេសជប៉ុនសុទ្ធ ១០០ភាគរយ ហើយជាក្រុមហ៊ុន ដែលមានភាគហ៊ុនផ្ទាល់២នាក់លោក និងភរិយា គឺលោកស្រី លឹម ចាន់សុម៉ាលី ជានាយិការក្រុមហ៊ុន។

លោកបញ្ជាក់ដែរថា ក្រុមហ៊ុនរបស់លោកបានចុះបញ្ជីការនៅក្រសួងពាក់ព័ន្ធទាំងអស់ទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុនលោកមានគម្រោងពង្រីកសាខាថ្មី បន្ថែមទៀតទៅកាន់បណ្តាខេត្ត និងបណ្តាប្រទេសមួយចំនួនផងដែរ។ ក្រៅពីជាក្រុមហ៊ុននាំចូលគ្រឿងសម្អាង ក៏មានសេវាកម្មផ្នែកសាឡន លើផ្នែកសក់ និងគ្លីនិកកែសម្ផស្ស មានការព្យាបាលពីចុងជើងដល់ចុងសក់ ហើយប្រើប្រាស់ទាំងផលិតផល និងបច្ចេកវិទ្យាទំនើបចុងក្រោយ នៅប្រទេសជប៉ុន និងមានក្រុមវេជ្ជបណ្ឌិតទាំងក្នុង និងក្រៅប្រទេសមាន បទពិសោធន៍យូរឆ្នាំផងដែរ។

ស្របពេលដែលវិស័យសម្រស់ និងវត្តមានគ្លីនិកកែសម្ផស្សជាច្រើន លេចវត្តមាននៅកម្ពុជា លោកក៏បានធ្វើការផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ ដែលមានបំណងថែរក្សា និងកែសម្ផស្សត្រូវគិតគូរឲ្យ បានហ្មត់ចត់ច្បាស់លាស់ ដោយស្វែងរកក្រុមហ៊ុន ឬគ្លីនិចដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ មានជំនាញច្បាស់លាស់ ផលិតផល និងសេវាកម្មមានស្តង់ដាខ្ពស់ ដើម្បីសុខភាព សុវត្ថិភាព និងសម្រស់ដែលពួកគាត់ចង់បាន។

លោក Yoshida Koishiនាយកក្រុមហ៊ុន Yoshi Han Group បានបញ្ជាក់ថា លោកបានចាប់ផ្តើម ទំនាក់ទំនងលើមុខជំនួញជាមួយលោក អៀង រីណែត ចាប់តាំងពីអំឡុងឆ្នាំ២០១៩មកម្ល៉េះ ព្រោះតែលោកជាមនុស្ស ស្មោះត្រង់មានទំនួលខុសត្រូវ និងស្រលាញ់ចូលចិត្តមានទំនុកចិត្តលើបច្ចេកវិទ្យា ស្តង់ដាបែបប្រទេសជប៉ុន ហើយនេះ ជាហេតុផលដែលលោកកាន់តែមានទំនុកចិត្ត និងបន្តពង្រីកការចាប់ដៃគូសហការលើមុខជំនួញបន្តទៀត និងកាន់តែធំ។

លោកថា នៅប្រទេសជប៉ុនក្រុមហ៊ុនលោកមានផលិតផលគ្រឿងសម្អាង និងជំនាញផ្នែកសម្រស់ ដូចនេះលោកចង់នាំចូលផលិតផលរបស់ក្រុមហ៊ុន ដើម្បីឲ្យពលរដ្ឋខ្មែរបានប្រើប្រាស់។

លោកលើកទ្រឹស្ត្រីថា មានរូបសម្រស់មានសុខភាពល្អ នឹងនាំឲ្យមនុស្សកាន់តែសប្បាយរីករាយ ក្នុងជីវិតហើយ ។ លោករំពឹងថា ការសហប្រតិបត្តិការលើការនាំចូលផលិតផលសម្រស់ជាមួយក្រុមហ៊ុន មេរ៉ារតនវង្ស និងកាន់តែរីកចម្រើនខ្លាំង។

ក្នុងនេះដែរក៏មានកម្មវិធី ចុះកិច្ចសន្យា កុងត្រារវាងលោក អៀង រីណែត និងលោក Yoshida Koishi ដើម្បីក្លាយជាដៃគូគ្នា លើកស្ទួយអាជីវកម្មអោយ កាន់តែមានដំណើរការល្អបន្តទៅទៀត។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន មេរ៉ា រតនវង្ស និង លីតូ តូក្យូសាឡន មានទីតាំង ស្ថិតនៅវីឡា លេខ៦០ ផ្លូវ១១៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងអាចទំនាកទំនងបានតាមរយៈលេខទូរស័ព្ទ 081 808 558៕