(ភ្នំពេញ)៖ វីង អាចផ្ដល់ដំណោះស្រាយដ៏ល្អប្រសើរបំផុតទៅដល់ក្រុមហ៊ុន និងសាជីវកម្មនានាសម្រាប់ការបើករង្វាន់ជាសាច់ប្រាក់ជូនអ្នកឈ្នះរង្វាន់ នៅក្នុងយុទ្ធនាការណាមួយក៏បាន និងនៅគ្រប់ពេលវេលា។
អ្នកឈ្នះរង្វាន់អាចបើករង្វាន់ជាសាច់ប្រាក់ពីភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជា ឬតាមរយៈកម្មវិធីវីងប៊ែងអេបដែលការធ្វើបែបនេះផ្ដល់ភាពងាយស្រួល មានភាពបត់បែនខ្ពស់ និងជួយសន្សំពេលវេលា។
សម្រាប់វិធីទីមួយ អ្នកឈ្នះអាចទៅកាន់ភ្នាក់ងារវីងណាមួយដែលនៅជិតបំផុតដើម្បីធ្វើការដកប្រាក់តាមរយៈលេខកូដទាំងប្រាំបីខ្ទង់ពី SMS ដែលផ្ញើជូនដោយវីង។ ភ្នាក់ងារវីង មានជាង ១០៨០០ ដែលមានវត្តមាននៅគ្រប់ស្រុកក្នុងប្រទេស។ ដូច្នេះអ្នកឈ្នះរង្វាន់ នឹងមិនមានការលំបាកក្នុងការបើករង្វាន់នេះទេ។
វិធីទីពីរដែលកាន់តែងាយស្រួល អ្នកឈ្នះអាចប្រើ Code to Wing ដែលមាននៅលើកម្មវិធីវីងប៊ែងអេប ដោយបញ្ចូលលេខកូដវីងដែលទទួលបានពីកូកា-កូឡានោះ ប្រាក់ឈ្នះរង្វាន់នឹងត្រូវបានលោតចូលក្នុងគណនីរបស់ពួកគាត់ភ្លាមៗ។ ជាក់ស្ដែង នាពេលថ្មីៗនេះ មានអ្នកឈ្នះរង្វាន់ជាសាច់ប្រាក់ពីកូកា-កូឡាក្នុងយុទ្ធនាការ «Coke សំណាងល្អពេលសម្រាក» ដែលបានដកប្រាក់បានពីវីងទាំងតាមភ្នាក់ងារវីង និងតាមរយៈកម្មវិធីវីងប៊ែងអេប។
សម្រាប់លោក អ្នកដែលមិនទាន់មានកម្មវិធីវីងប៊ែងអេប ឬគណនីវីង នៅឡើយ លោកអ្នកអាចទាញយកកម្មវិធីនេះ និងចុះឈ្មោះបើកគណនីភ្លាមៗដោយប្រើលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលនៅមានសុពលភាព៕
ដោនឡូតកម្មវិធីវីងប៊ែងអេបឥឡូវនេះ៖ http://onelink.to/wingbank