(ភ្នំពេញ)៖ ការជំរុញឱ្យមេជីវិតបុរសមានសន្ទុះកាន់តែលឿន គឺផ្ដល់ផលល្អសម្រាប់ការបង្កកំណើត ហេតុដូច្នេះហើយ ទើបអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរិះរកវិធី ដើម្បីជួយឱ្យប្រតិបត្តិការនេះសម្រេចទៅដោយជោគជ័យ និងទទួលបានប្រសិទ្ធផលគួរជាទីគាប់ប្រសើរ។

ក្លិនផ្កាលីលី (Lily) មើលទៅហាក់ដូចជា មេជីវិតបុរស (Sperm) មានច្រមុះសម្រាប់នាំទៅរកអូវុលរបស់មនុស្សស្រីដូច្នោះ។ អ្នកស្រាវជ្រាវបានពិសោធដោយក្លិនក្រអូបរបស់ផ្កាជាច្រើនប្រភេទ ហើយក្លិន «ផ្កាលីលីជ្រលងភ្នំ» ក៏បានទទួលចំណាត់ថ្នាក់លេខ ១ ដោយបានធ្វើឱ្យមេជីវិតទាំងឡាយនោះ ធ្វើដំណើរឆ្ពោះទៅកាន់ទិសតែមួយក្នុងល្បឿនកើនឡើងមួយទ្វេជាពីរ។

ការស្រាវជ្រាវនេះធ្វើឡើងនាសកលវិទ្យាល័យ រួរ៍ ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ២០០៣។ គេរកឃើញប្រូតេអ៉ីនអសុចិពូជថ្មីឈ្មោះ hOR17-4 (អាន៖ អេច អូ អ ១៧ បួន) ទៅលើមេជីវិតប្រភេទដូចគ្នានឹងប្រភេទប្រូតេអ៉ីនច្រមុះ ដែលទទួលមុខងារស្រង់ក្លិនច្រមុះនោះ។ ក្រោយមក ពួកគេក៏បានសាកល្បងច្រមុះជាមួយមេជីវិតដែលបានរកឃើញថ្មី ទៅនឹងសារធាតុសំយោគរាប់រយប្រភេទ ដែលភាគច្រើនជាសារធាតុប្រើក្នុងការផលិតទឹកអប់តាមក្លិនផ្កា ដែលមានដាក់លក់នៅតាមទីផ្សារទូទៅ។

មួយក្នុងចំណោមនោះគឺ ប៊ួរហ្សូណាល់ (Bourgeonal) ដែលប្រើក្នុងការបង្កើតក្លិនផ្កាលីលីជ្រលងភ្នំ។ វាមានលទ្ធផលពីរយ៉ាង ទី១ ទៅលើចលនារបស់មេជីវិត បន្ថែមល្បឿនទ្វេដង ទី២ ដូររបៀបនៃការហែលដែលគ្មានទិសដៅ ទៅជាការហែលក្នុងទិសដៅតែមួយ។ ល្បឿនដែលកើនឡើង មើលទៅដូចជាបានពី hOR17-4 ដែលធ្វើឱ្យកន្ទុយរបស់មេជីវិតគ្រលាស់បានកាន់តែខ្លាំងជាងមុន។ បច្ចុប្បន្ននេះ សារធាតុប៊ួរហ្សូណាល់ ត្រូវគេយកទៅប្រើក្នុងការព្យាបាលអ្នកដែលចង់មានកូន ដោយជំរុញឱ្យមេជីវិតបុរសហែលបានយ៉ាងលឿន ដូចជាកីឡាករហែលទឹកអូឡាំពិកដូច្នោះ៕