(អាល់ថាច់)៖ អតីតកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅគ្រប់ពេលទាំងអស់ របស់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ Miroslav Klose ត្រូវបានតែងតាំងជាគ្រូបង្គោលនៃក្លិបបាល់ទាត់អូទ្រីស SCR Altach ដែលលេងនៅលីគ Austrian Bundesliga។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។

លោក Klose ដែលបានស៊ុតបាល់បញ្ចូលទី ៧១គ្រាប់សម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់នៅក្នុង ១៣៧ប្រកួតនោះ ធ្លាប់បានធ្វើជាជំនួយការគ្រូបង្វឹក នៃក្រុមជម្រើសជាតិអាល្លឺម៉ង់ចម្លោះឆ្នាំ២០១៦ និង២០១៨។

លោកបានក្លាយជាគ្រូបង្វឹកក្រុម Under-17s របស់ក្លិប Bayern Munich ក្នុងឆ្នាំ២០១៨ និងបានចំណាយពេល ១រដូវកាលផងដែរ ក្នុងនាមជាជំនួយការគ្រូបង្វឹកក្រុមជម្រើសដំបូង ស្ថិតក្រោមការដឹកនាំរបស់លោក Hansi Flick។

ក្លិប Altach បានបញ្ចប់នៅបាតតារាងនៃលីគ Austrian Bundesliga នៅចុងបញ្ចប់រដូវកាលជាទៀងទាត់ ប៉ុន្តែអាចជៀសផុតពីការធ្លាក់ ក្នុងដំណាក់កាលកាត់ចោល៕